Month: April 2023

គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Toulouse, France): នាថ្ងៃទី២៦ និង២៧ ខែមេសា ឆ្នាំ២០២៣ គ្រឹះស្ថានដៃគូបារាំង INSA Toulouse, INP-ENSAT និងINP-ENSEEIHT បានទទួលបដិសណ្ឋារកិច្ចឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគណៈប្រតិភូ ដោយស្រី Catherine XUERB, សាកលវិទ្យាធិការនៃ INP Toulouse និងលោកនាយក Bertrand RAQUET នាយក INSA Toulouse និងលោក Pascal LAFAILLE នាយក INP-ENSAT។ គោលបំណងដ៏ចំបងសម្រាប់ដំណើរទស្សនកិច្ចនេះគឺដើមី្បចុះហត្ថលេខាលើឯកសារបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័ននិងសំណេះសំណាលជាមួយប្អូនៗនិសិ្សតសាលាតិចណូដែលកំពុងបន្តការសិក្សានៅក្នងគ្រឹះស្ថានខាងលើ។ គួររំលឹកថាជាមួយនឹង INP Toulouse យើងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីឆ្នាំ២០០៣។  ជាលទ្ធផលយើងបានបញ្ជូននិសិ្សតឆ្នើមនិងសាស្រ្តាចារ្យមកសិក្សាចំនួន២៥នាក់ និងយើងបានទទួលនិសិ្សតមកពីសាលានេះចំនួន៥០នាក់។ ពាក់ព័ន្ធនឹងការស្រាវជ្រាវយើងក៏បានធ្វើការួមគ្នានិងបានធ្វើPublicationsរួមគ្នាជាង២៥។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងពង្រឹងនិងពង្រីកសកម្មភាពបន្ថែមទៀត ក្នុងពេលខាងខាងមុខ ដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននៃស្ថាប័ននីមួយៗ។

ដំណឹងមរណភាព

យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមវិញ្ញាណក្ខន្ធលោកយាយមហាឧបាសិកាបានទៅកាន់សុគតិភពកុំបីខាន។

នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង

(ITC-Alès, France)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សមភាគីបារាំង IMT Mines Alès ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង។ គួរំលឹកថា IMT Mines Alès គឺជាសាលាធំទី៣ផ្នែកធនធានរ៉ែបន្ទាប់ពី Mines de Paris និង Mines de Saint-Étienne។ IMT Mines Alès នឹងប្រារព្ធខួបលើកទី១៨០ឆ្នាំ នៅចុងឆ្នាំនេះ ព្រោះវាត្រូវបានសាងសង់កាលពីឆ្នាំ១៨៤៣។ បើយោតាមលោក Éric នាយកទំនាក់ទំនងអន្តរជាតិ សាលានេះមាននិសិ្សតសរុបប្រមាណ២០០០នាក់ ក្នុងនោះមាននិសិ្សតបរទេស២៥៦នាក់។ គោលបំណងនៃបេសកកម្មរវាងគ្រឹះស្ថានឧត្តមសិក្សាទំាងពីរនេះគឺ៖ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី; កំណត់បទដ្ឋានថ្មីនៃការបញ្ជូន/ទទួលនិសិ្សតទៅវិញទៅមក; ចុះហត្ថលេខាបន្តសុពលភាពអនុសារណៈនៃការយោគយល់គ្នា; សាកសួរសុខទុក្ខនិសិ្សតសាលាតិចណូ (៥នាក់) ដែលកំពុងបន្តការសិក្សា; ការផ្លាស់ប្តូរសាស្រ្តាចារ្យគ្នានិងអ្នកស្រាវជ្រាវ។ គួររំលឹកថា IMT Mines Alès បានទទួលយកនិសិ្សតចំនួន៩នាក់ហើយ ក្នុងនោះមាន៥នាក់កំពុងសិក្សា។ លោកស្រី …

នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចជាផ្លូវការនៅ សាលាIMT Mines Alès នៅភាគខាងត្បូងនៃប្រទេសបារាំង Read More »

ការបង្ហាញបេះដូងរបស់ប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាហ្គីណេស

(ITC-Phnom Penh): គណៈគ្រប់គ្រង សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ បុគ្គលិក និងនិសិ្សតទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក)ពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្ពុជាយើងបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជាលើទឹកដីអង្គរ ដែលមានចំនួនជិត ៤លានបេះដូង។ បើយោងតាម Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន «គណៈកម្មការកំណត់ត្រាពិភពលោក (Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមាន អ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រា ពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣៩១៧៨០៥ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេស ដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣៧០៤ បេះដូង»។ បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា។ យើងទាំងអស់គ្នានៃវិទ្យាស្ថានបច្ចេវិទ្យាទាំងមូលជាពិសេសក្រុមការងារយុវជនស្ម័គ្រចិត្ត (សសយក នៃវបក) ពិតជាមានមោទនភាពក្នុងនាមជាខ្មែរ …

ការបង្ហាញបេះដូងរបស់ប្រទេសកម្ពុជា ត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រាហ្គីណេស Read More »

អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្វពិធីសូត្រមន្ត ប្រោះព្រំ ប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឪកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ បានទទួលការចូលរួមរបស់គណៈគ្រប់គ្រង លោក លោកស្រីជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន អនុប្រធានដេប៉ាតឺម៉ង់ ការិយាល័យ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ប្រកបដោយសទ្ធាជ្រះថ្លា ស្មារតីរីករាយ ភាតរភាព និងសាមគ្គីភាពកាន់តែរឹងមាំជាគ្រួសារវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បុគ្គលិកទាំងអស់ទទួលបានការប្រសិទ្ធិពរជ័យ សិរីមង្គល និងបានលំឪនកាយបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងអស់ប្រទានសេចក្តីសុខ សេចក្តីចម្រុងចម្រើន ភាពត្រជាក់ត្រជុំ ដល់គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ និងវឌ្ឍនភាពឆាប់រហ័សរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition

អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសារការបង្កើតឧបករណ៍វាស់ទឹកភ្លៀង។ នេះជាវគ្គផ្តាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា”Spinning Bucket Rain Gauge” ដែលគំនិតនិងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចំងាយ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណកម្មការជំនាញនិងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន៥០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល៍យផ្សេងៗនៃ៤ ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងការប្រកួតនេះ។

Director General of ITC visited the Japanese counterparts under SATREPS Project

On March 26-31, 2023 the delegates from Cambodia side led by H.E. Dr. Po Kimtho, Director General of ITC visited the Japanese counterparts under SATREPS Project. The delegates consist of management team from Institute of Technology of Cambodia, University Health Sciences, National University of Management, and Ministry of Environment. The visit aims to pay the …

Director General of ITC visited the Japanese counterparts under SATREPS Project Read More »