INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • លោកបណ្ឌិតងួនកុល្លិកានាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលស្វាគមន៍ប្រធានទំនាក់ទំនងអន្តរជាតិពី Nantes Université នៃសាធារណៈរដ្ឋបារាំង

    លោកបណ្ឌិតងួនកុល្លិកានាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលស្វាគមន៍ប្រធានទំនាក់ទំនងអន្តរជាតិពី Nantes Université នៃសាធារណៈរដ្ឋបារាំង

    (ITC-Phnom Penh): នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ងួន កុល្លិកា នាយរងកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍លោកស្រី Philippine GUILLAUME ប្រធានទំនាក់ទំនងកិច្ចការអឺរ៉ុប និងអន្តរជាតិ និងលោកស្រី Violaine GROLLIER ទទួលបន្ទុកកិច្ចការបណ្តុះបណ្តាល និងកម្មវិធីសញ្ញាបត្រពីរ នៃ Nantes Université ។

    ការជួបពិភាក្សានេះគឺដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ បន្ទាប់ពីកិច្ចសហការលើការអនុវត្តគម្រោង Eurasmus Plus GREEN Cap ដែលទើបនឹងបញ្ចប់។ លោកបណ្ឌិត ងួន កុល្លិកា ក៏បានអនុញ្ញាតអោយក្រុមការងារសាលាតិចណូធ្វើបទបង្ហាញលើទិដ្ឋភាពទូទៅនៃសាលាតិចណូ។

    ចំណែកឯលោកស្រី Philippine GUILLAUME បានលើកឡើងអំពីភាពស្រដៀងគ្នានៃរចនាសម្ព័ន្ធគ្រប់គ្រង និងកម្មវិធីសិក្សាក៏ដូចជាការស្រាវជ្រាវ ដែលធ្វើអោយសាលាទាំងពីរមានភាពងាយស្រួលក្នុងការធ្វើការរួមគ្នា ដូចជាការផ្លាស់ប្តូនិស្សិត គ្រូបង្រៀននិងអ្នកស្រាវជ្រាវ និងការបង្កើតកម្មវិធីរួមគ្នាជាដើម។ Nantes Université ក៏ស្នើអោយមានការពិភាក្សាបន្ថែមលើកម្មវិធី សញ្ញាបត្រពីរ រួមគ្នាជាមួយសាលាក្រោយបរិញ្ញាបត្រនៃសាលាទាំងពីរ។ លោកស្រី Philippine បានស្នើអោយតិចណូចូលរួមលើកសំណើគម្រោងរួមគ្នាបន្តក្នុងកម្មវិធី Erasmus Key Action 1: Learning Mobility of Individuals ដែលនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២៤ខាងមុខនេះ។

    ជាការឆ្លើយតប លោកបណ្ឌិត ងួន កុល្លិកា បានគាំទ្រលើសំណើនេះ និងបានជម្រុញអោយសាលាក្រោយបរិញ្ញាបត្រនិងដេប៉ាតឺម៉ង់ផ្សេងៗធ្វើការទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនៃ Nantes Université តាមរយៈអ្នកទទួលបន្ទុកទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិនៃសាលាទាំងពីរ។

  • គ្រូបង្គោលចំនួន៦នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចូលរួមទទួលកម្មវិធី First Digital Teaching Portfolios Award Ceremony and Workshop នៅសាកលវិទ្យាល័យអប់រំហុងកុង EduHK

    គ្រូបង្គោលចំនួន៦នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចូលរួមទទួលកម្មវិធី First Digital Teaching Portfolios Award Ceremony and Workshop នៅសាកលវិទ្យាល័យអប់រំហុងកុង EduHK

    (ITC-Hong Kong) គ្រូបង្គោលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារួមមាន លោកបណ្ឌិត អេង ចាន់ឌឿន, លោកបណ្ឌិត ហ៊ិន រ៉ាវេទ, លោកស្រីបណ្ឌិត ខឿន គឹមលាង, កញ្ញាបណ្ឌិត កេតុ ពិណ្ណារ៉ា, លោកបណ្ឌិត ភោគ សុខខី, និងលោកស្រី សៀវ ស្រីមាន រួមទាំងគ្រូបង្គោលចំនួន 13នាក់ទៀត ដែលអញ្ចើញមកពីសាលកវិទ្យាល័យផ្សេងទៀត ក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំឧត្តមសិក្សា(HEIP) សម្រាប់ Centre of Excellence in Higher Education Teaching and Learning Innovations (CEHELTI) ត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យអប់រំហុងកុង (Education University of Hong Kong) ឱ្យទទួល First Digital Teaching Portfolios Award និងចូលរួមសិក្ខាសាលាស្តីពី ePortfolio សម្រាប់គ្រូ និងនិស្សិត ពីថ្ងៃទី១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហុងកុង។

    គោលបំណងនៃបេសកកម្មនេះរួមមាន (១) ទទួលស្គាល់សា្នដៃរបស់គ្រូបង្គោលដែល បានបង្កើត Teacher ePortfolio របស់ខ្លួន (២) ពិភាក្សា និងចែករំលែកពីសារៈ សំខាន់នៃការប្រើប្រាស់ ePorfolios ក្នុងការបង្រៀននិងរៀន (៣) រៀបចំផែនការ គាំទ្រសាស្រ្តាចារ្យក្នុងការបង្កើត Teacher ePorfolios ផ្ទាល់ខ្លួន (៤) រៀបចំផែនការ គាំទ្រនិស្សិតក្នុងការរៀបចំ ePorfolios របស់ខ្លួន។

    សូមបញ្ជាក់ជូនថា ePortfolio (ផលបត្រ) គឺជាឧបករណ៍ចម្រុះដែលអាចជាសំណុំឯកសារឬវែបសាយដែលបង្ហាញពីស្នាដៃ និងដំណើរការសិក្សា/ការងាររបស់បុគ្គល/ក្រុម ដើម្បីបង្ហាញពីចំណេះ ជំនាញ និងបទពិសោធន៍។ វាចូលរួមក្នុងការអភិវឌ្ឍន៍ខ្លួន និងវិជ្ជាជីវៈ ជួយសម្រេច បានការរៀនសូត្រកាន់តែស៊ីជម្រៅតាមរយៈការឆ្លុះបញ្ចាំង និងអភិវឌ្ឍជំនាញ សិក្សាពេញមួយជីវិត។ វាក៏ផ្តល់នូវសក្ខីភាពជាក់ស្តែងនៃសមត្ថភាពការងារ និងបង្ហាញជារូបភាពយ៉ាងទូលំទូលាយដល់និយោជក ឬស្ថាប័នអប់រំ អំពីសក្តានុពល របស់ខ្លួន។

  • ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងគម្រោង ARES នៃប្រទេសបែលហ្សិក

    ជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតំណាងគម្រោង ARES នៃប្រទេសបែលហ្សិក

    នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលជួបលោកស្រី Sarah Gasquard chef adjoint de mission à l’Ambassade de Belgique à Bangkok និងលោក Marc Fransen តំណាងរបស់ Académie de Recherche et d’Enseignement Supérieur (ARES) នៃប្រទេសបែលហ្សិក។ កិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីគាំទ្រស្ថាប័ន (Appui Institutionnel Programme) ដែលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកំពុងអនុវត្តរយៈពេល 5ឆ្នាំ (2022-2027)ដោយសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥នៃប្រទេសបែលហ្ស៊ិករួមមាន UCLouvain, Liege, ULB, University de Namur, និង UMONS។ ឯកឧត្តមបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់ ARES ដែលតែងតែបានជួយគាំទ្រដល់វិទ្យាស្ថាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូរបស់ក្នុងការជំរុញការអភិវឌ្ឍន៍ស្ថាប័ន។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហការដែលកំពុងបន្ត និងបានបង្ហាញអំពីការប្តេជ្ញាចិត្តដើម្បីធានាឱ្យបាននូវការអនុវត្តសម្រេចបានទៅតាមគោលដៅគម្រោង និងជំរុញភាពជាដៃគូកាន់តែរឹងមាំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សកលវិទ្យាល័យដៃគូរទាំង៥នៃប្រទេសបែលហ្ស៊ិក ក្រោមក្របខ័ណ្ឌកម្មវិធី ARES។

    សូមបញ្ជាក់ផងដែរថា គម្រោងនេះផ្តោតលើលទ្ធផលចំបងចំនួនពីរ៖

    -ទី១: ការកសាង និងពង្រឹងសមត្ថភាពនិងជំនាញដល់ បុគ្គលិក សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានលើការបង្រៀន ការស្រាវជ្រាវ និង សេវាកម្ម (extension services) ស្របតាមស្តង់ដាអន្តរជាតិ។

    -ទី២: ការពង្រឹងសមត្ថភាពវិទ្យាស្ថានក្នុងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាសម្រាប់សហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រុមការងារក៏បានធ្វើទស្សនៈកិច្ចតាមមន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

  • Northern Illinois University, USA គឺជាគោលដៅថ្មីមួយទៀតនៃសហប្រតិបត្តិការរបស់សាលាតិចណូឆ្ពោះទៅកាន់ទ្វីបអាមេរិកខាងជើង

    Northern Illinois University, USA គឺជាគោលដៅថ្មីមួយទៀតនៃសហប្រតិបត្តិការរបស់សាលាតិចណូឆ្ពោះទៅកាន់ទ្វីបអាមេរិកខាងជើង

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានអញ្ជើញចុះហត្ថលេខាបែបនិមិត្តជាមួយសាកលវិទ្យាល័យ Northern Illinois University។

    គួរស្វែងយល់ថា Northern Illinois University (NIU) គឺជាសាកលវិទ្យាល័យមួយដ៏មានវ័យចំណាស់គឺវាត្រូវបានគេសាងសង់នៅឆ្នាំ១៨៩៥។ ដូច្នេះ NIU មានអាយុ១២៩ឆ្នាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

    បន្ទាប់ពីបានពិភាក្សាគ្នាស្តីពីអ្វីដែលគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបាននិងកំពុងធ្វើ (Join Research, Double Degree ជាមួយមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក) ឯកឧត្តមសាស្រ្តាចារ្យនាយក បានបញ្ជាក់ថា ថ្ងៃនេះពិតជាឱកាសថ្មីមួយទៀតសម្រាប់សាកលវិទ្យាល័យយើងទាំងពីរ ITC-NIU។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះគឺជាការបើកទំព័រថ្មីមួយទៀត ដើមី្បពង្រឹងអ្វីដែលយើងបាននិងកំពុងធ្វើជាមួយគ្នា និងថែមទាំងអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងពាក់ព័ន្ធនឹងជំនាញមួយចំនួនដែលកំពុងពេញនិយមដូចជា៖ Artificial Intelligence (AI), Mechatronic, Software Engineering, Cyber Security …)

    លោកបណ្ឌិត ឈុន គង់ ទ្រឹព្ធបុរសមហាវិទ្យាល័យវរីសាស្រ្តនិងធនធានទឹក ក៏បានអរគុណដល់សាកលវិទ្យាល័យដៃគូ ដោយបានបញ្ជូនតំណាងមកធ្វើការដោយផ្ទាល់ជាមួយសាលាតិចណូគឺលោកស្រី Melissa Lenczwski។ លោកបណ្ឌិតបានបន្ថែមថាវត្តមានរបស់លោកស្រីតំណាងNIUនៅក្នុង International Consortium របស់សាលាតិចណូ ពិតជាសំខាន់។ ក្នុងនាមជាសមាជិកសង្កេតការណ៍គាត់អាចផ្តល់ធាតុចូលមួយចំនួនដល់កិច្ចពិភាក្សារបស់យើងនាសម័យប្រជុំដែលនឹងប្រព្រឹត្តទៅនាចុងខែមិនា ឆ្នាំ២០២៤ខាងមុខ។

  • Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) គឺជាដៃគូចិនទី១០ របស់សាលាតិចណូ

    Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) គឺជាដៃគូចិនទី១០ របស់សាលាតិចណូ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងវិទ្យាស្ថានកសិកម្មនៅទីក្រុង ដែលជាបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិន Institute of Urban Agriculture, Chinese Academy of Agricultural Sciences (IUA-CAAS) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា។

    គួរយល់ថាវិទ្យាស្ថានកសិកម្មនៅទីក្រុង (IUA) ដែលបានសាងសង់នៅឆ្នាំ២០១៨ គឺជាវិទ្យាស្ថានជាតិមួយក្នុងចំណោមវិទ្យាស្ថានជាតិចំនួន ៣៤ នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន (CAAS)។ IUA មានកន្លែងពិសោធន៍ និងការិយាល័យលើផ្ទៃដីជាង ១០០,០០០ម២ ហើយបានវិនិយោគ១២៧លានអឺរ៉ូ ដើម្បីផ្តល់នូវបរិយាកាសស្រាវជ្រាវដ៏ល្អបំផុតសម្រាប់អ្នកស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រកសិកម្មនៅទីក្រុង។

    បន្ទាប់ពីបានពិភាក្សាគ្នាជាង១ម៉ោង ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអរគុណដល់សមភាគីចិន ដែលមានបំណងចាប់យកសាលាតិចណូជាដៃគូសហការដើមី្បចែករំលែកឱ្យគ្នាទៅវិញទៅមកនូវបច្ចេកវិទ្យាថ្មីក្នុងវិស័យដាំដុះ ជាពិសេសនៅទីក្រុង។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖ «ជាការពិត ប្រទេសកម្ពុជាជាប្រទេសកសិកម្ម តែយើងត្រូវការបច្ចេកវិទ្យាថ្មីនិងទំនើបដើមី្បបង្កើនផលិតភាពកសិកម្ម នាយុគ្គសម័យឌីជីថល ក្នុងសតវត្សទី២១យើងនេះ»។ ឯកឧត្តមនាយកបានចង្អុលបង្ហាញវិស័យអាទិភាពដែលយើងអាចធ្វើការរួមគ្នាបានគឺ៖ ផ្នែកមេកានីច (GIM) ផ្នែករ៉ូបូតិច (DC Lab) និងផ្នែកវរីសាស្រ្ត (GRU)។

    ភាគីចិនបានទទួលយកសំណើរខាងលើនិងត្រៀមខ្លួនធ្វើការសហការជាមួយអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យពាក់ព័ន្ធរបស់សាលាតិចណូ។

  • ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យហូហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន

    ឯកឧត្តមសាស្ត្រាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យហូហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន

    (ITC-Phnom Penh): នារសៀលថ្ងៃច័ន្ទទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត Jinhai ZHENG នាយរងផ្នែកស្រាវជ្រាវនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យហូហៃនៃសាធារណរដ្ឋប្រជាមានិតចិន ដើមី្បពិភាក្សាការងារបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    គួររំលឹកផងដែរថាសាលាតិចណូ និងសាកលវិទ្យាល័យហូហៃ បានចុះMoUជាមួយគ្នាក្នុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ ការបង្កើតកម្មវិធីសិក្សារួមគ្នា ការចូលរួមគម្រោងស្រាវជ្រាវរួមគ្នា។ តាមរយៈMoUនេះមហាវិទ្យាល័យវារីសាស្ត្រ បានធ្វើការជាមួយដេប៉ាតឺម៉ង់វារីសាស្ត្រនៃសាកលវិទ្យាល័យហូហៃដោយបានបង្កើតកម្មវិធីសិក្សារួមគ្នាមួយ (Integrated Master Degree Program) ៤+២ ដែលនិស្សិតចប់ឆ្នាំទី៤ពីមហាវិទ្យាល័យវារីសាស្រ្តនៃសាលាតិចណូ អាចបន្តទៅសិក្សានៅសាកលវិទ្យាល័យហូហៃរយៈពេល២ឆ្នាំយ៉ាងតិច ហើយនៅពេលបញ្ចប់ដោយជោគជ័យនិស្សិតនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬអនុបណ្ឌិតពីសាកាលវិទ្យាល័យហូហៃ និងទទួលបានសញ្ញាបត្រវិស្វករពីសាលាតិចណូ។ សម្រាប់ឆ្នាំ២០២៣ជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនេះមាននិស្សិតចំនួន ០៧នាក់បាននិងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យហូហៃ ថែមទាំងទទួលបានអាហារូបករណ៍ពេញលេញទៀតផង។

    នៅក្នុងកិច្ចប្រជុំនេះក៏មានការចាក់បង្ហាញនូវវីដេអូខ្លីស្តីអំពីដំណើការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងការរស់នៅរបស់និស្សិតតិចណូទាំង៧នាក់ដែលកំពុងបន្តនៅសាកលវិទ្យាល័យហូហៃ។ ឯកឧត្តមសាស្រ្តាចារ្ននាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានថ្លៃងអំណគុណសម្រាប់ការផ្តល់អាហារូបករណ៍ដល់និស្សិតតិចណូ ហើយបានស្នើពង្រីកគំរូកម្មវិធីរួមបញ្ជូលគ្នានេះដល់ជំនាញដទៃទៀតផងដែរដូចជាខាង វិស្វកម្មរ៉ែ និងភូគព្វសាស្រ្ត វិស្វកម្មអគ្គិសនី វិស្វកម្មមេការនិច និងវិស្វកម្មសំណង់ជាដើម។ សាស្រ្តាចារ្យបណ្ឌិត Jinhai ZHENG ក៏បានទទួលយកសំណើរនេះនិងបាននែនាំអោយសហការីធ្វើការរួមគ្នាបន្តលើជំនាញផ្សេងៗដែលមានស្រដៀងគ្នា ហើយបានលើកឡើងពីការទទួលយកបុគ្គលិកតិចណូដែលចង់បន្តថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យហូហៃ និងការជម្រុញអោយមានការស្នើគម្រោងស្រាវជ្រាវរួមគ្នាផងដែរ។

    បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាក្រុមការងារក៏បានធ្វើទស្សនៈកិច្ចតាមមន្ទីរពិសោធន៍មួយចំនួននៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

  • ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd.

    ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd.

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលស្វាគមន៍ថ្នាក់ដឹងនាំរបស់ក្រុមហ៊ុន Meng Yee Garment Manufactory Co., Ltd. ដើមី្បចុះអនុស្សរណៈយោគយល់គ្នា និងពិភាក្សាស្តីពីការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ។

    ក្រុមហ៊ុន Meng Yee Garment Manufacturing Co., Ltd បានទទួលនិស្សិត ៩រូបដែលបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីសាលាតិចណូទៅធ្វើការនៅក្រុមហ៊ុន ហើយពួកគេបានទទួលឱកាសក្នុងការបណ្តុះបណ្តាលបន្ថែមដើម្បីក្លាយជាថ្នាក់ដឹកនាំកណ្តាលនៅក្នុងក្រុមហ៊ុន និងទទួលបានប្រាក់បៀវត្សខ្ពស់ផងដែរ។ ក្រុមហ៊ុននឹងផ្តល់អាហាររូបករណ៍ ៥កន្លែងដល់និស្សិតដែលកំពុងបន្ដការសិក្សានៅសាលាតិចណូ (ការជ្រើសរើសនឹងចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០២៣)។ ក្រុមហ៊ុននឹងបន្តជំរុញឲ្យមានការសហការជាបន្តបន្ទាប់ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យវិស្វកម្ម ដូចជាការផ្តល់ជូននូវបណ្ណាល័យ “Open Mind Library” និងការរៀបចំ Certified Lab Testing នៅសាលាតិចណូ។