INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការ

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការ

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត Dunqiu Wang នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីននៃសាធារណរដ្ឋប្រជាមានិតចិន (GUT) ដើមី្បពិភាក្សាស្តីពីការបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ។

    ឯកឧត្តមនាយក បានស្នើអោយស្ថាប័នទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងវិស័យធនធានទឹក។ សាស្រ្តាចារ្យបណ្ឌិត នាយកសាកលវិទ្យាល័យបច្ចេកវិទ្យាគួយលីន បានគាំទ្ររការពង្រីកកិច្ចសហប្រតិបត្តិការលើជំនាញផ្សេងទៀតដូចជាវិស្វកម្មមេកានិច វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តទិន្នន័យ វិស្វកម្មភូគព្ភសាស្រ្ត ជាដើម។ ភាគីទាំងពីរនឹងបង្កើតកាលានុវត្តភាពក្នុងការពង្រឹងគុណភាពអប់រំក្នុងវិស័យវិស្វកម្ម និងសហប្រតិបត្តិការលើកគម្រោងនានាក្នុងពេលអនាគត។ ជាមួយគ្នានេះដែរ សាលាតិចណូ និង GUT បានចុះអនុស្សារណយោគយល់សម្រាប់បន្តកិច្ចសហប្រតិបត្តិការរួមគ្នារយៈពេល៥ឆ្នាំតទៅមុខ។

    គណៈប្រតិភូបានអញ្ជើញទស្សនាតាម មន្ទីរពិសោធន៍មួយចំនួនរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបន្ទាប់ពីបញ្ចប់កិច្ចពិភាគ្សា និងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារួចមក។

  • ទំនាក់ទំនង សាលាតិចណូនិងស្ថានទូតបារំាង ត្រូវបានពង្រឹងនិងពង្រីក

    ទំនាក់ទំនង សាលាតិចណូនិងស្ថានទូតបារំាង ត្រូវបានពង្រឹងនិងពង្រីក

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូដឹកនាំលោក Pierre VINCENT ទីប្រឹក្សាអនុព័ន្ធសហប្រតិបត្តិការនិងវប្បធម៌ប្រចាំស្ថានទូតបារាំង ដើមី្បពិភាក្សាការងារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    ឯកឧត្តមបានជម្រាបជូននូវសារសំខាន់នៃទំនាក់ទំនងជាមួយប្រទេសបារាំងតាមរយៈស្ថានទូតបារាំង តាំងតែពីឆ្នាំ១៩៩៣កន្លងមក។ ក្នុងក្របខណ្ឌនៃកិច្ចសហការនេះ បារាំងបានជួយរៀបចំដាក់ឱ្យដំណើរការឡើងវិញសាលាតិចនិង រហូតដល់ឆ្នាំ២០០៤ ដោយមានការគ្រប់គ្រងដោយនាយកជនជាតិបារាំងចំនួន៤នាក់។ ចាប់ពីឆ្នាំ២០០៤មក សាលាតិចណូត្រូវបានដឹកនាំដោយនាយកជនជាតិខ្មែរ ដែលមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជានាយិការទី១ និងលោកបណ្ឌិត អ៊ុម រម្យណី ជានាយកខ្មែរទី២។

    ជាប្រយោជន៍សម្រាប់សាលាតិចណូ យើងបានចាប់ផ្តើមពីគ្មានសាស្រ្តាចារ្យដែលមានសញ្ញាបត្របណ្ឌិតសោះ រហូតដល់ថ្ងៃនេះយើងមានមូលធនមនុស្សកំរិតនេះប្រមាណ១០០នាក់។ សក្តានុពលនេះអនុញ្ញាតឱ្យយើងអាចពង្រឹង៖

    ១) ការបណ្តុះបណ្តាល

    ២) ចែករំលែកបច្ចេកវិទ្យាដល់សហគមន៍

    ៣) ពង្រឹងការស្រាវជ្រាវ រហូតមានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ

    ៤) ឆ្នាំនេះនិសិ្សតតិចណូបានប្រឡងជាប់ទៅរៀននៅសាលាវិស្វកម្មលី្បៗនៅប្រទេសបារាំងចំនួន៥នាក់។

    ជាការឆ្លើយតប លោក Pierre VINCENT បានកោតសរសើរដល់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់នៃថ្នាក់ដឹកនាំខ្មែរចាប់តាំងពីឆ្នាំ២០០៤ ដែលធ្វើឱ្យគ្រឹះស្ថានមួយនេះមានឈ្មោះបោះសម្លេងជាលក្ខណៈសាកល។  ក្នុងគោលបំណងលើកកំពស់ភាសាបារាំង និងផ្តល់ឱកាសដល់ប្អូនៗនិសិ្សត លោកក៏បានសន្យាថានឹងរិះរកមធ្យោបាយបន្ថែមដើមី្បជួយដល់និសិ្សតអាចមានឱកាសធ្វើកម្មសិក្សានិងធ្វើការ ឱ្យកាន់តែបានច្រើន ដោយពិភាក្សាជាមួយធុរជនបារាំងនៅកម្ពុជា។ ជាចុងក្រោយលោកបានបញ្ជាក់ថាបារាំងនៅជាមួយសាលាតិចណូជានិច្ចដើមី្បបន្តការគាំទ្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យគ្រឹះស្ថានមួយនេះអាចអភិវឌ្ឍខ្លួនប្រកបដោយចេរភាព។

  • សូមចូលរួមអបអរសាទរយ៉ាងថ្លៃថ្លា ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥ រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    សូមចូលរួមអបអរសាទរយ៉ាងថ្លៃថ្លា ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥ រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    សូមចូលរួមអបអរសាទរយ៉ាងថ្លៃថ្លា ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥ រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង។ សូមលើកទឹកចិត្ត គាំទ្រ និង ជូនពរ ឲ្យប្អូនៗមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានៅប្រទេសបារាំង​!!

    ​  – កញ្ញា ចូវ យូអុី​ (CHOUV You Y) មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ជាអតីតសិស្សសាលាវិទ្យាល័យមង្គលបូរី សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

      – លោក សេន  សុវឌ្ឍនា (SEN SOVATHEAKNA) មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីតសិស្សនៃវិទ្យាល័យព្រះមុនីវង្ស សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

      -​ កញ្ញា ឃុន ស៉ីវលុយ (KHUN Sivluy) មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាអតីតសិស្សវិទ្យាល័យទួលទំពួង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

     – លោក បាន ប៊ុនរ៉ុង (Ban Bunrong) មានស្រុកកំណើតនៅខេត្ត កណ្តាល បានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ នៅវិទ្យាល័យ ចំណេះទូទៅ និង បច្ចេកទេសហ៊ុនសែន ជម្ពូវ័ន បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science)  ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា ENSAE ។

     -​ កញ្ញា ស្រុឹម សុគន្ធី (SROEM SOKUNTHY) មានស្រុកកំណើតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនកោះធំ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science)  ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Télécom Paris ។

  • ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជួប នាយកនៃដេប៉ាតឺម៉ង់ Ecobio នៃ Institut de Recherhce pour le Développement (IRD)

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជួប នាយកនៃដេប៉ាតឺម៉ង់ Ecobio នៃ Institut de Recherhce pour le Développement (IRD)

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣  ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបលោកស្រី  Emma NEWALL Rochelle នាយកនៃដេប៉ាតឺម៉ង់ Ecobio នៃ Institut de Recherhce pour le Développement (IRD)។ 

    គោលបំណងដ៏សំខាន់នៃកិច្ចពីភាក្សាគឺពង្រីកសហប្រតិបត្តិការថ្មីនិងពង្រឹងទំនាក់ទំនងដែលមានស្រាប់។

    ឯកឧត្តមបានថ្លែងអំណរគុណដល់IRDដែលបាននិងកំពុងផ្តល់នូវកិច្ចសហការដ៏ល្អជាមួយសាលាតិចណូ ហើយតាមរយៈភាពជាដៃគូនេះ យើងមានការស្រាវជ្រាវរួមគ្នា និងបណ្តុះបណ្តាលធនធានមនុស្ស។

    លោកស្រីបានជម្រាបសួរវិស័យអទិភាពសម្រាប់សាលាតិចណូនាពេលបច្ចុប្បន្ន។ 

    ជាការឆ្លើយតបឯកឧត្តមនាយកបានមានប្រសាសន៍ឆ្លើយតបថា លើសពីការបណ្តុះបណ្តាលវិស្វករនិងការស្រាវជ្រាវ ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០៣០និង២០៥០ សាលាតិចណូមានបេសកកម្មមួយទៀតគឺផលិតអ្នកបច្ចេកទេសជំនាញ ដើមី្បបម្រើឱ្យវិស័យកាមន្តសាលនៅកម្ពុជា។ រោងចក្រ សហគ្រាស ខ្នាតតូចនិងមធ្យមពិតជាត្រូវការកំលាំងពលកម្មជំនាញទាំងនេះ។

    ក្នុងន័យនេះឯកឧត្តមបានរំលេចនូវសារសំខាន់នៃការរិយាល័យទំនាក់ទំនងជាមួយសហគ្រាស (UIL) ដែលកំពុងដំណើរយ៉ាងសកម្មនៅក្នុងសាលាតិចណូ។ វិស័យឯកជនពិតជាដៃគូមិនអាចខ្វះបានរបស់យើងព្រោះពួកគាត់ផ្តល់ឱ្យយើងនូវចំនុចដែលយើងត្រូវកែលម្អរ ដើមី្បសម្រួចការបណ្តុះបណ្តាលរបស់យើងឱ្យចំគោលដៅ។

    រីឯលោកស្រី Adèle MARTIAL វិញក៏បានជម្រាបស្នើសុំការសហការដោយប្រើប្រាស់ទីពិសោធន៍សាលាតិចណូដើមី្បវិភាគគំរូពិសោធន៍ ដែលអ្នកស្រាវជ្រាវIRDត្រូវការ ដើមី្បជំនួសការផ្ញើទៅធ្វើការវិភាគនៅប្រទេសបារាំង។ លោកស្រីស្នើសុំបែបនេះដោយសារឃើញថាសាលាតិចណូមានទីពិសោធន៍និងឧបករណ៍ទំនើបៗដែលអាចមានសមត្ថភាពដូចទីសោធន៍មួយចំនួននៅប្រទេសបារាំងដែរ។

    ចំពោះករណីនេះ ឯកឧត្តមបានត្រៀមខ្លួនដើមី្បសហការ ក្នុងន័យបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។

  • កិច្ចប្រជុំជាមួយ Guangxi Vocational College of Technology and Business of China

    កិច្ចប្រជុំជាមួយ Guangxi Vocational College of Technology and Business of China

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានទទួលជួបលោក QUE YONG PING អនុប្រធាន Guangxi Vocational College of Technology and Business of China។

    គោលបំណងដ៏សំខាន់នៃកិច្ចពីភាក្សាគឺ ផ្តោតលើ៖ ការរក្សាទុក, ការដឹកជញ្ជូន, សុវត្ថិភាព និងគុណភាព នៃគ្រាប់ធញ្ញជាតិ។

    ក្រោយកិច្ចពិភាក្សា ភាគីទាំងពីរយល់ឃើញថាមានចំនុចរួមគ្នាមួយចំនួនដែលយើងអាចធ្វើការជាមួយគ្នាបាននាពេលខាងមុខ៖

    – ការបញ្ជូនគ្រូ-និសិ្សតសម្រាប់រយៈពេលខ្លី-វែង

    – ការស្រាវជ្រាវរួមគ្នា

    – ការពង្រឹងផ្នែកបញ្ញាសប្បនិមិត្ត ។ល។

    ជារួមភាគីទាំងពីរបានយល់ព្រមក្នុងការរៀបចំចុះអនុស្សរណៈយោគយល់គ្នា និងចាប់ផ្តើមសកម្មភាពមួយចំនួនជាមួយមហាវិទ្យាល័យគីមីអាហារ។

  • The First Batches of Certified Energy Manager and Certified Energy Auditor Trainings under CEMAT program of ITC have been completed successfully!

    The First Batches of Certified Energy Manager and Certified Energy Auditor Trainings under CEMAT program of ITC have been completed successfully!

    The Institute of Technology of Cambodia (ITC) with support from UNDP has launched a new and innovative program to train energy managers and auditors in Cambodia. The Cambodia Energy Manager and Auditor Training Program (CEMAT) aims to equip participants with the core competencies and skills required for energy management and auditing so that they can be human capital Cambodia’s energy sector development and supportingthe goals set in the National Energy Efficiency Policy (NEEP).

    The first CEMAT training sessions were held in September and October 2023, with a total of 31 participants from various sectors, such as government, academia, and the private sector. The participants learned about the fundamentals of energy, energy management systems, energy auditing methodologies, and energy efficiency technologies. The Certified Energy Manager Training (CEM) was held on September 25-27 and October 5-7, 2023, and the Certified Energy Auditor Training (CEA) was held on September 18-20 and October 26-28, 2023. The comprehensive assessment in the form of written examination was held on October 28, 2023, followed by the certificates of completion awarding ceremony with honored participation of the Deputy Director General of ITC, Dr. Ngoun Kollika. Highlighting the importance of the CEMAT program, Dr. Ngoun Kollika emphasizes in his speech the role of the training program in helping Cambodia achieve its energy efficiency targets and the sustainable development.

    The CEMAT program is a valuable initiative that is helping to build capacity for energy management and auditing in Cambodia. The program is well-designed and delivered by qualified trainers. The graduates are now equipped with the skills and knowledge they need to make a positive contribution to energy efficiency in Cambodia.

    ITC and the CEMAT team would like to acknowledge UNDP for the financial and organizational support that made this important program possible.

    The CEMAT program is a welcome addition to Cambodia’s energy landscape. It offers a unique opportunity to learn from qualified and experienced trainers about energy management and auditing. A new training course is going to open soon in 2024. If you are interested in joining this program, please follow our announcement on the ITC website and the Thermal Lab Facebook page. You can find the links to these pages below:

    ITC: www.itc.edu.kh / https://www.facebook.com/itckh?mibextid=ZbWKwL

    ThermalLab: https://www.facebook.com/ThermalLAB).

  • លោកស្រីនាយិការ ESPACE Dev ធ្វើទស្សនកិច្ចនៅសាលាតិចណូ

    លោកស្រីនាយិការ ESPACE Dev ធ្វើទស្សនកិច្ចនៅសាលាតិចណូ

    នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានអនុញ្ញាត្តឱ្យលោកស្រី Carmen Gervet នាយិការនៃក្រុមស្រាវជ្រាវ ESPACE DEV នៃវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ (Institut de Recherche pour le Développement – IRD) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

    លោកស្រី MARTIAL Adèle តំណាងIRDប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមដែលបានផ្តល់កិត្តិយសដោយទទួលជួបពិភាក្សាការងារជាមួយលកស្រី Carmen Gervet និងការសហការដ៏ល្អរបស់សាលាតិចណូ។ 

    ចំណែកឯលោកស្រីនាយិការនៃក្រុមស្រាវជ្រាវ ESPACE DEV បានបញ្ជាក់ថា IRD គឺជាវិទ្យាស្ថានពហុជំនាញដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលធ្វើការជាចម្បងក្នុងភាពជាដៃគូជាមួយបណ្តាប្រទេសនៅភាគខាងត្បូង និងក្នុងដែនដីបារាំងក្រៅប្រទេស។ ទាំងអស់គ្នា រួមមានអ្នកវិទ្យាសាស្ត្រ និងដៃគូរបស់វិទ្យាស្ថាន ផ្តល់ជូននូវដំណោះស្រាយជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលដែលសង្គម និងភពផែនដីកំពុងប្រឈមមុខ។ 

    ESPACE-DEV (Espace pour le Développement) គឺជាផ្នែកមួយនៃIRD ដែលបានបង្កើតឡើងនៅឆ្នាំ២០១១ សម្រាប់ធ្វើការស្រាវជ្រាវលើផ្នែក បច្ចេកវិទ្យា និងការអនុវត្ត ដែលរួមមានការប្រមូលទិន្នន័យ និងវិធីសាស្រ្ត ដើមី្បធ្វើការសម្រេចចិត្តសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

    ឯកឧត្តមនាយកបានកោតសរសើរនិងអរគុណដល់IRDដែលបានសម្រេចចិត្តគៀកស្មាគ្នាជាមួយសាលាតិចណូ ក្នុងស្មារតីជួយគ្នាត្រង់ទៅត្រង់មក ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។ ឯកឧត្តមបានបន្ថែមថាសហប្រតិបត្តការជាមួយIRDពិតជាផ្តល់សាលាតិចណូនូវសមិទ្ធិផលជាច្រើនក្នុងការស្រាវជ្រាវ និងជាពិសេសធនធានមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបដៃគូថា៖ «នាពេលឥឡូវនេះសាលាតិចណូបានអ្នកស្រាវជ្រាវចំនួន៥ក្រុម តែនាពេលខាងមុខដោយសារតម្រូវការថ្មីៗជាច្រើន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឥតឈប់ឈរ យើងត្រូវការបង្កើនក្រុមសា្រវជ្រាវនិងជំនាញថ្មី។ ក្នងន័យនេះ ផ្នែក télédétections, Intelligence artificielle (AI), traitement des images ដែលគ្រប់គ្រងនិងចែកចាយដោយទីពិសោធន៍ KHEOBS នៅសាលាតិចណូពិតជាមានសារៈសំខាន់»។

  • ការបង្ហាញសមិទ្ធផលស្នាដៃរបស់និស្សិតនិងតាំងបង្ហាញពីកម្មវិធីសិក្សាជាតិ-អន្តរជាតិរបស់វិទ្យាស្ថាន នៅក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣

    ការបង្ហាញសមិទ្ធផលស្នាដៃរបស់និស្សិតនិងតាំងបង្ហាញពីកម្មវិធីសិក្សាជាតិ-អន្តរជាតិរបស់វិទ្យាស្ថាន នៅក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចូលរួមដាក់តាំងបង្ហាញសមិទ្ធផលស្នាដៃរបស់និស្សិតនិងតាំងបង្ហាញពីកម្មវិធីសិក្សាជាតិ-អន្តរជាតិរបស់វិទ្យាស្ថាន នៅក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្រ។ វិទ្យាស្ថានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់ឱកាសឱ្យវិទ្យាស្ថានចូលរួមកម្មវិធីពិព័រណ៍នេះ។