(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។
ឯកឧត្តមនាយកបានជម្រាបភ្ញៀវដោយសង្ខេបអំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងបានរំលេចមហាវិទ្យាល័យទំង៥ ក៏ដូចជា Research Units ទាំង៥របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាមួយនេះ។ លោកបណ្ឌិត អោ ច័ន្ទម៉ូលី កញ្ញាបណ្ឌិត អ៊ិន សុខនាង និងលោកស្រីបណ្ឌិត តាន់ រស្មី បានរៀបរាប់ពីគំរោងសំខាន់ៗដែលសាលាតិចណូបាននិងកពុងធ្វើ ដូចជា៖ Satreps Project […]