អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រាវជ្រាវរុសី្សពីររូប៖ លោកស្រីសាស្រ្តាចារ្យ NUGMANOVA T. A. ប្រធានក្រុមហ៊ុន Bioin-Novo Ltd ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ និងសាខានៅប្រទេសអាល្លឺម៉ង់ និងលោក IANUSKEVICH IVAN ប្រធានក្រុមហ៊ុន Research & Production WTP Co., Ltd។ អ្នកស្រាវជ្រាវទាំពីររូបបានអញ្ជើញមក ជាមួយនឹងវត្តមានរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងសុំកិច្ចសហការនិងគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ទៅលើសកម្មភាពស្រាវជ្រាវក្រោមប្រធានបទ៖ “Zero Waste Agrotechnology” កែច្នៃប្រើប្រាស់ឡើងវិញនូវកាកសំណល់ពីផលិតកម្មកសិកម្មផ្សេងៗ។ គួរកត់សម្គាល់ថា ពួកគាត់បាននាំមកនូវសារធាតុ Chlorella ១០០០លីត្រ មកប្រទេសកម្ពុជា និងបានសម្អាតទឹកកាកសំណល់ (កខ្វក់) បានចំនួន២៥ពាន់ម៉ែត្រគូប កាលពីឆ្នាំមុន។ ម៉្យាងវិញទៀតចាប់ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ផលជះនៃសិប្បកម្មផលិតដំណាប់ស្វាយ នៅក្នុងប្រទេសកម្ពុជា គឺកាកសំណល់ដូចជាសំបកស្វាយ ទឹកកខ្វក់ហូរចាក់ទៅក្នុងបឹងនិងទន្លេ បានប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី …