INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការ ជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) សាខា មណ្ឌល តេជោ ហ៊ុនសែន ចំការដូង (ខេត្តកែប)

    សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការ ជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) សាខា មណ្ឌល តេជោ ហ៊ុនសែន ចំការដូង (ខេត្តកែប)

    សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការ ជ្រើសរើសនិស្សិតចូលរៀនឆ្នាំទី១ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) សាខា មណ្ឌល តេជោ ហ៊ុនសែន ចំការដូង (ខេត្តកែប) ទាំងកម្រិតវិស្វករ (ប្រឡងចូល) ​និង កម្រិតបរិញ្ញាបត្ររង (មិនប្រឡង) សម្រាប់ឆ្នាំសិក្សា 2025-2026

    • កំណត់ចំណាំខ្លីៗ សម្រាប់ការប្រឡងចូលរៀនឆ្នាំទី១ កម្រិតវិស្វករ៖
    • ការដាក់ពាក្យប្រឡងដោយផ្ទាល់នៅសាខា វបក (ខេត្តកែប) ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
    • សម័យប្រឡងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹកតទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ដោយផ្ទាល់
    • កំណត់ចំណាំខ្លីៗ សម្រាប់ បរិញ្ញាបត្ររង (មិនប្រឡង)៖
    • ការទទួលពាក្យស្នើសុំចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥
    • ចូលរៀនថ្ងៃទី១០ ខែវិច្ឋិកា ឆ្នាំ២០២៥
  • សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ

    សេចក្តីជូនដំណឹង(ថ្មី) ស្តីពីការប្រឡងជ្រើសរើស និស្សិតចូលរៀនឆ្នាំទី១ កម្រិតវិស្វករ នៅសាលាតិចណូភ្នំពេញ

    កំណត់ចំណាំខ្លីៗ៖

    • ការដាក់ពាក្យប្រឡងដោយផ្ទាល់នៅវបក ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
    • សម័យប្រឡងនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹកតទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ភ្នំពេញ) ដោយផ្ទាល់
  • ITC hosts his 7th Industrial Consortium 2024

    ITC hosts his 7th Industrial Consortium 2024

    ———

    (ITC-Phnom Penh) – On December 4, 2024, the Institute of Technology of Cambodia (ITC) hosted the 7th Industry Consortium (2024) under the theme “Building Collaborative Pathways for Industry Growth and Skills Development”. The event welcomed business and academic leaders to discuss strategies to bring academia and industry together to advance Cambodia’s technology landscape.

    H.E. Prof. Dr. PO Kimtho, Director General of ITC, opened the event by highlighting the importance of partnerships in achieving sustainable development. Dr. BUN Long, Deputy Director General of ITC, presented an overview and recent development of ITC, successes in industrial collaboration including professional training programs, and new initiatives to establish an Industry Advisory Board (IAB) and an apprenticeship program to align ITC offerings with market needs.

    Discussions focused on the following key areas:

    • Aligning academic programs with industry needs;

    • Developing professional training and short-term programs;

    • Enhancing research collaboration and innovation;

    • Establishing an industry advisory board for strategic program development.

    Outcomes included strengthened partnerships, expanded internship and training opportunities, and commitments to collaborative research and consulting initiatives. The event concluded with a networking reception, reinforcing ITC’s commitment to fostering partnerships that drive innovation and workforce development in Cambodia.

  •  លទ្ធលផបេក្ខជន​ប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២០២៤-២០២៥

     លទ្ធលផបេក្ខជន​ប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​ជាប់ស្ថាពរភ្នំពេញ ឆ្នាំ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​ជាប់បម្រុងភ្នំពេញ ឆ្នាំ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​ជាប់ស្ថាពរភ្នំពេញ(អន្តរជាតិ) ឆ្នាំ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​បម្រុងភ្នំពេញ(អន្តរជាតិ) ឆ្នាំ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​ ជាប់ ស្ថាពរ ត្បូងឃ្មុំ ឆ្នាំ២០២៤-២០២៥

    បញ្ជីរាយឈ្មោះបេក្ខជន​ ជាប់ ស្ថាពរ កែប ឆ្នាំ២០២៤-២០២៥

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងធនធានទឹក

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងធនធានទឹក

    (វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងគោលបំណងបង្កើននិងពង្រឹង ធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ។

    ពិធីចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។

    អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងលោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អនុស្សរណៈនេះមានសុពលភាពរយៈពេល៥ឆ្នាំ។

    អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម។

    នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យធនធានទឹកនិងឧតុនិយមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម/សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    ឯកឧត្តមបានបន្តថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹកនិងឧតុនិយមបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀតមានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។

    ជាការឆ្លើយតបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ជាមួយនឹងធនធានមនុស្ស មន្ទីរពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលវិទ្យាស្ថានមាន យើងមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចេរភាពធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយម នៅកម្ពុជា៕

  • សំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូតនិងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២

    សំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូតនិងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២

    (ITC-Phnom Penh): នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសាស្រ្តាចារ្យដឹកនាំការងាររៀបចំរ៉ូបូត និងប្អូនៗនិសិ្សតទាំងពីរក្រុមរបស់សាលាតិចណូគឺក្រុម០១និង០២ ដែលបានចូលរួមប្រកួតនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

    គួរំលឹកថាក្រុម Robot ITC 02 បានទទួលជាប់ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជាចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាមនាដើមខែសីហាខាងមុខ។ រីឯក្រុមRobot ITC 01 បានទទួលពានរង្វាន់កិត្តិយសផ្នែកវិស្វកម្ម។

    ជាការលើកទឹកចិត្ត ឯកឧត្តមនាយកបានមានប្រសាសន៍ថា៖ ជោគជ័យនេះមិនមែនកើតមកដោយចៃដន្យនោះទេ គឺវាបានមកពីការខិតខំប្រឹងប្រែងខ្លាំងណាស់របស់គ្រូដឹកនាំនិងប្អូនៗទាំងអស់គ្នា។ ដូច្នេះឯកឧត្តមសូមចូលរួមអបអរសាទរនិងកោសសើរដល់ជ័យជំនះនេះ។ ឯកឧត្តមបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា ក៏មានមោទនភាពចំពោះទេពកោសល្យរបស់ប្អូនៗផងដែរ។

    ឯកឧត្តមនាយកក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការរួមរួមប្របាច់បញ្ចូលគ្នារវាងនិសិ្សតផ្នែកអគ្គិសនី(GEE) ផ្នែកមេកានិច (GIM) និងកុំព្យូទ័រ (GIC) គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យនេះ។

    ឯកឧត្តមបានស្នើឱ្យប្អូនខិតខំបន្តទៀតដើមី្បទទួលបានជោគជ័យក្នុងកំរិតអន្តរជាតិ ដែលនឹងរៀបចំនៅប្រទេសវៀតណាម។

  • ITC Booklet University

    ITC Booklet University

    Booklet University_2024 download

    Short_ITC_booklet_ver-5 download