វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានផ្ដល់បំណិនរៀបចំបណ្ដាញអគ្គិសនីសម្រាប់អាគារស្នាក់នៅ ដល់សិក្ខាកាមចំនួន ៣០ នាក់មកពីអនុវិទ្យាល័យ-វិទ្យាល័យ ចំនួន១៥សាលា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ការសិក្សាត្រូវបានបែងចែកជាបីផ្នែក ដែលធ្វើការបង្រៀនដោយគ្រូៗជំនាញនៅក្នុងវិទ្យាស្ថានផ្ទាល់។ ផ្នែកទី១ សិក្ខាកាមត្រូវសិក្សាទៅលើទ្រឹស្តី ដោយរួមបញ្ចូលទាំងសុវត្ថិភាព ក្នុងការតម្លើងបណ្ដាញអគ្គីសនី, ឧបករណ៍ការពារអគ្គិសនី ដូចជា ឌីសុងទ័រ និង ឧបករណ៍ការពារឆក់ ការជ្រើសរើសខ្សែបណ្តាញ ការគណនាបន្ទុក ស្តង់ដារបច្ចេកទេសអគ្គិសនី ការមើលនិង គូប្លង់ SLD( single line diagram) រួមជាមួយនិង និមិត្តសញ្ញាអគ្គិសនី។ ផ្នែកទី២ សិក្ខាកាម បានធ្វើការអនុវត្តផ្ទាល់ការតម្លើងបណ្ដាញអគ្គីសនី លើបន្ទះអនុវត្តន៍ ដោយចាប់ផ្តើមពីការកាត់ភ្ជាប់ ខ្សែភ្លើង ការតម្លើង អំពូល កុងតាក់ កុងតាក់ជណ្តើ ព្រីភ្លើង។ បន្ទាប់មកទៀត សិក្ខាកាមអនុវត្តន៍ ការវាស់ ចរន្តតង់ស្យុង ដោយប្រើ មុលទីម៉ែត្រ ដើម្បីស្វែងរកថាមពលប្រើប្រាស់ និងជ្រើសរើសឧបករណ៍ការពារនិងខ្សែចម្លង។ បន្ទាប់ពីនេះ សិក្ខាកាម ធ្វើការអនុវត្តន៍ ការតភ្ជាប់ ឌីសុងទ័រ MCB និង RCCB ហើយនិងការតភ្ជាប់ នៅក្នុងប្រអប់អគ្គិសនី។ ក្រោយមកទៀតសិក្ខាកាម ធ្វើការអនុវត្តសាកល្បងតម្លើងអគ្គិសនីតាមជាន់ និងការស្វែងរកកំហូច។ ចំពោះផ្នែកទី៣ សិក្ខាកាមសិក្សា លើគម្រោងអាជីវកម្ម ដូចជា ការគណនាថ្លៃដើម គណនាប្រាក់ចំនេញ វាយតម្លៃគម្រោង ការធ្វើផែនការ ការធ្វើទីផ្សារ និងការជួលបុគ្គលិកបន្ថែម។ លើសពីនេះ សិក្ខាកាមថែមទាំងបានសិក្សា លើអាជីវកម្មឌីជីថល ដូចជា ការប្រើប្រាស់សេវាកម្មធនាគារចល័ត (អេស៊ីលីដា/អេប៊ីអេ) ការបង្កើតទំព័រ ហ្វេសប៊ុក, ការទិញអីវ៉ាន់អគ្គិសនី តាមអនឡាញ ទាំងក្នុងស្រុកនិង ក្រៅស្រុក មកតម្លើង និងលក់បន្ត។ ជាចុងក្រោយ សិក្ខាកាមត្រូវបានធ្វើតេស្ត សមត្ថភាពទ្រឹស្តី ផែនការអាជីវកម្ម និង អនុវត្តន៍តម្លើង បណ្ដាញអគ្គីសនីសម្រាប់គេហដ្ឋាន ២ជាន់ ដើម្បីវាយតម្លៃចេញ វិញ្ញាបនបត្របញ្ជាក់ដែលពួកគាត់អាចយកទៅប្រកប អាជីវកម្មពេលត្រឡប់ទៅវិញបាន។
Institute of Technology of Cambodia (ITC, Phnom Penh) has provided skill training on “Residential Electrical Wiring” for 30 teachers coming from 15 different secondary schools and high schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP) from 26th June to 5th July 2022.
The training was divided into theory, practice, and business plan which were provided by skillful trainers from ITC.
-Theory: the training focused on the theory of electrical installation safety, electrical protection devices such as MCB and RCCB, cable selection, load calculation, electrical standards, understanding, and drawing of Single Line Diagram (SLD), and electrical symbols.
-Practice: the training focused on the practice of electrical installation on the training board starting with the cable wiring, installation of LED lamps, switch, two ways switch, and electrical socket. After that, the trainees practiced electrical measurements such as voltage and current using a multimeter and clamp meter to calculate the energy consumption to choose the right cable and protection devices. The practice also included the connection of MCB and RCCB and the distribution board (DB) installation. After completing all these tasks, the trainees practiced on electrical installation and wiring for different floors on the training board and did the troubleshooting.
Business plan: Business plan training covered the calculation of cost, profit, project cost evaluation, making installation plan, business plan, and hiring. Moreover, the trainees got knowledge in Digital Business such as Mobile Banking (ACLEDA/ABA), creating a Facebook page, and buying electrical equipment online both in local and international markets for installation and resale.
At the end of the training, the trainees were evaluated the theory, and business plan, and practiced the installation of 2 floors house. Then the successful candidates got the certificate of completion of the training to start the business back home.
STEM Education Local Partnership Program #HEIP