កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(វបក-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ): នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំមន្ត្រីនិងបុគ្គលិកមកពីមហាវិទ្យាល័យវារីសាស្រ្ត សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងការិយាល័យទំនាក់ទំនងសហគ្រាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួបប្រជុំដើម្បីពង្រឹងទំនាក់ទំនងជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ឡុងណារ៉ូនិងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកថ្លាង ភក្ត្រា តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD ប្រចាំកម្ពុជាផងដែរ។
គោលបំណងដ៏ចំបងសម្រាប់ជំនួបប្រជុំនេះគឺស្វែងយល់ពីស្ថាបន័ទាំងពីរ និង ពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការលម្អិតបន្ថែមលើអនុស្សារណៈយោគយល់ដែលមានស្រាប់។ លោកបណ្ឌិតឈួនគង់បានធ្វើបទបង្ហាញពីកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវនិងសេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទាក់ទងនឹងវិស្វកម្មទឹកស្អាតនិងបរិស្ថានដែលមាននៅមហាវិទ្យាល័យវារីសាស្រ្ត។ ជាលទ្ធផលភាគីទាំងពីរបានយល់ស្របគ្នាថាការពង្រឹងធនធានមនុស្សអោយខ្លាំងគឺជារឿងដ៏សំខាន់ ហើយព្រមព្រៀងគ្នាថានឹងកំនត់សកម្មភាពលើកាបណ្តុះបណ្តាលនិងការស្រាវជ្រាវលើវិស័យទឹកស្អាតដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននាពេលដ៏ខ្លីខាងមុខ។ គួររំលឹកថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័នកាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣។