(Itc-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញបន្តដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។
គោលដៅនៃកិច្ចប្រជុំនាថ្ងៃទី២នេះ គឺជាការបូកសរុបកិច្ចពិភាក្សាគ្នាជាមួយដៃគូជាតិនិងអន្តរជាតិក្នុងជំនាញនីមួយៗ កាលពីរសៀលថ្ងៃទី២២ ខែមីនា កន្លងទៅ។
សម្រាប់កិច្ចប្រជុំបូកសរុបនេះយើងមានអ្នកចូលរួមជាតិនិងអត្តរជាតិសរុប ៩៣នាក់/៣១នាក់ចូលរួមពីចម្ងាយ។