និស្សិតដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងបណ្តាញ (GTR) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៣ រូប ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ៣ ផ្នែក Network Track នៅក្នុងការប្រកួតប្រជែងលំដាប់ពិភពលោកនៅក្នុងកម្មវិធី “ប្រកួតប្រជែងពិភពលោកផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រុមហ៊ុន Huawei ឆ្នាំ២០២៣-២០២៤” (Huawei ICT Competition Global Final 2023-2024) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Shenzhen ប្រទេសចិន។
វិទ្យាស្ថានសូមចូលរួមអបអរសាទរដល់និស្សិតនារីទាំង ៣រូបដែលទទួលបានជ័យលាភីនេះ គឺ៖
១. កញ្ញា សេង សុមន្ថាវរ័ត្ន
២. កញ្ញា សេង សុមន្ថាវរិន្ទ
៣. កញ្ញា សឿន ឧស្សា