Search
Close this search box.

ការអនុវត្តនៃសៀវភៅប្រតិបត្តិប្រព័ន្ធគុណភាពឧត្តមសិក្សា

(កំពត)៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សិក្ខាសាលាស្តីពី “ការអនុវត្តនៃសៀវភៅប្រតិបត្តិប្រព័ន្ធគុណភាពឧត្តមសិក្សា (ផ្ទៃក្នុងនិងផ្ទៃក្រៅ)” ត្រូវបានរៀបចំនៅសណ្ឋាគារ ឌីយ៉ាម៉ង់កំពត ខេត្តកំពត។
កម្មវិធីនេះដំណើរការទៅបានដោយមានការគំាទ្រថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ៖ ថ្ងៃទី២៨ និង ២៩ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាគណៈអធិបតី។
ក៏មានការចូលរួមផងដែរពីលោកនាយករង លោកទីប្រឹក្សា លោក-លោកស្រីសាស្រ្តាចារ្យ ព្រមទាំងបុគ្គលិក សរុបទាំងអស់៥៥នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមនាយក បានមានមតិស្វាគមន៍ដោយបានសង្កត់ធ្ងន់ថាថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានក្រើនរំលឹកពីការពង្រឹងគុណភាពអប់រំ ដើមី្បសម្រេចឱ្យបានចំណូលមធ្យមកំរិតខ្ពស់ និងចំណូលកម្រិតខ្ពស់ ដែលជាគោលនយោបាយជាតិ។ អ្វីដែលយើងបាននិងកំពុងធ្វើនេះគឺពិតជាឆ្លើយតបទៅនឹងសូចនាកររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) និងធនាគារពិភពលោក។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលោកនាយករងនិងក្រុមការងារ ដែលបានរៀបចំសិក្ខាសាលានេះឡើង និងសង្ឃឹមថាលទ្ធផលរំពឹងទុកពីកិច្ចប្រជុំនេះពិតជាធាតុចូលយ៉ាងសំខាន់សម្រាប់ជួយញាំងឱ្យការបណ្តុះបណ្តាលនិងស្រាវជ្រាវនៅសាលាតិចណូមានលក្ខណៈកាន់តែប្រសើរនិងពេញលេញ ដើមី្បត្រៀមខ្លួនទទួលបានជាផ្លូវការនូវ ISO កំរិតតំបន់និងអន្តរជាតិ នាពេលអនាគត។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ផងដែរថាសិក្ខាសាលានេះពិតជាមានសារសំខាន់ ព្រោះថាគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់ទស្សនវិស័យជាតិដែលកំណត់យកឆ្នាំ ២០៣០ ដើម្បីប្រែកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់ (ចន្លោះពី ៣.៩៩៦ ដុល្លា – ១២.៣៧៥ដុល្លា) ពោលគឺ១០ឆ្នាំទៅមុខទៀត កម្ពុជានឹងដូចប្រទេសថៃ ឬ ម៉ាឡេស៊ីបច្ចុប្បន្ននេះ និងមានប្រាក់ចំណូលកម្រិតខ្ពស់ ២០៥០។
ឯកឧត្តមបានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា ដើមី្បសម្រេចបានគោលដៅនេះ ការបណ្តុះបណ្តាលធនធានមនុស្ស ក្របដោយគុណភាព និងចេរភាព ពិតជាមិនអាចមើលរំលងបានទេ។ រោងចក្រ និងសហគ្រាសនៅកម្ពុជាត្រូវការបុគ្គលិក ដែលមានសមត្ថភាពឆ្លើយតបពិតប្រាកដទៅនឹងបដិវត្តន៍ឧស្សាកម្ម៤.០។
ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចតួនាទីដ៏សំខាន់របស់វិទ្យាសាស្រ្ត៖ ក្នុងសករាជឌីជីថល STEM គឺជាសសរស្តមមួយ ដែលយើងត្រូវយកចិត្តទុកដាក់និងពង្រឹង ចាប់ពីកំរិតវិទ្យាល័យមក។ យើងត្រូវលើកទឹកចិត្តអោយសិស្សនៅវិទ្យាល័យត្រលប់មកជ្រើសរើសយកវិទ្យាសាស្រ្តពិតវិញ (sciences exactes) ពិព្រោះនាពេលបច្ចុប្បន្នភាគរយនៃសិ្សវិទ្យាសាស្រ្តពិតតូចជាងភាគរយនៃសិស្សវិទ្យាសាស្រ្តសង្គម (sciences sociales)។
យោងប្រសាសន៍ឯកឧត្តម ជាមួយនឹងហិរញ្ញប្បទាននៃធនាគារពិភពលោក តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡានឹងពង្រឹងវិស័យ STEM ឱ្យដល់កម្រិតមួយដែលយើងត្រូវការ ដោយចាប់ពីកំរិតវិទ្យាល័យដល់សាកលវិទ្យាល័យ។
បន្ទាប់ពីការប្រកាសបើកជាផ្លូវការដោយឯកឧត្តមរដ្ឋលេខាធិការ លោកនាយករង សូយ ទី បានបន្តដឹកនាំការពិភាក្សា។

Scroll to Top
hacklink panel hacklink al hacklink hacklink maltcasino.net sekabet.net iqos terea sigara juul 이저이트 라이브 카지 임 베팅 포럼 - 스포츠 베팅 & 카지노 커뮤니티 meritking alinacatirng hacklinkmarsbahismarsbahis giriş twittermarsbahis메이저사이트메이저사이트casibom giriş베팅 포럼 – 스포츠 베팅 & 카지노 커뮤니티메이저사이트메이저사이트betmatikbetmatikbetmatikonwin güncel girişbetmatikbetmatikbetmatikbetmatikbetmatikbetmatikbetmatikjojobet guncel
hack forum hack forum hacklink hacklink hacklink hacklink panel cami halısı cami halısı cami halısı cami halısı cami halısı cami halısı saricahali.com.tr cami halısı cami halısı cami halısı cami halısı evden eve nakliyat ofis taşıma seo hizmeti Onwin vds vds sunucu tronscan wbahis wbahis google.com.tr
Hacklink Hacklink panel Hacklink panel Hacklink panel Hacklink panel Hacklink panel Hacklink panel
Bahis siteleri
casinolevant
matadorbet matador bet fixbet
Deneme bonusu Deneme Bonusu veren siteler
ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino
Casimo Casimo Casimo Casimo Fixbet Fixbet Fixbet MatadorBet MatadorBet MatadorBet
hacklink panel hacklink al hacklink hacklink iqos terea sigara juul ????? ??? ??? ? ?? ?? - ??? ?? & ??? ????