ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោក Ronarong Paramatikul (East Asia Geo-Unit Business Development Manager) (Online) លោកTanabordee Duangprasert (Thailand, Myanmar & Cambodia Digital Solution Delivery Lead) (Online) និងលោក Toon Puthttisounthorn (Thailand, Myanmar &Cambodia Digital Account Manager) ដែលជាតំណាងក្រុមហ៊ុន Schlumberger Overseas S.A. ក្នុងការចុះហត្ថលេខាប្រគល់អោយប្រើប្រាស់នូវកម្មវិធី Petrel និង Techlog ចំនួន៥ licenses-Full Option ដែលមានកម្រិតស្តង់ដាដូចដែលប្រើក្នុងក្រុមហ៊ុនប្រេងកាតនានា (តម្លៃប្រមាណ ៦លានដុល្លា)ដល់មហាវិទ្យាល័យរ៉ែ និងភូគភ្ភសាស្ត្រ សម្រាប់ធ្វើការប្រើប្រាស់ទាំងក្នុងការសិក្សា ក៏ដូចជាការសិក្សាស្រាវជ្រាវ។ ក៏មានវត្តមានផងដែរ លោកបណ្ឌិត ប៊ុន គឹមងន់ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យរ៉ែ និងភូគភ្ភសាស្ត្រ ព្រមទាំងសាស្រ្តាចារ្យមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា Schlumberger Overseas S.A. គឺជាក្រុមហ៊ុនឈានមុខគេក្នុងនវានុវត្តបច្ចេកវិទ្យា ផ្តល់សេវាកម្មបច្ចេកវិទ្យា និងដំណោះស្រាយផ្នែកឌីជីថល លើវិស័យរ៉ែប្រេងកាត។ គោលបំណងនៃការសហការនេះគឺ រួមគ្នាអភិវឌ្ឃវិស័យស្វែងរុករករ៉ែប្រេងកាតនៅកម្ពុជា និងពង្រឹងចំណេះដឹង និងសមត្ថភាពនិស្សិតឱ្យសមស្របតាមតម្រូវការរបស់ក្រុមហ៊ុន។ តាមរយៈកម្មវិធី Software Petrel និង Techlog សាស្ត្រាចារ្យ និងនិស្សិត អាចពង្រឹង និងពង្រីកចំណេះដឹងក្នុងការបកស្រាយភូគភ្ភសាស្ត្រក្រោមដី ស្រទាប់ថ្មក្រោមដី លក្ខណៈរបស់សិលាស្តុកប្រេង គ្រប់គ្រងផលិតកម្មប្រេងកាតជាដើម។