បំណិនទឹកផ្លែឈើ និងដំណាប់បៀកក្រោមគម្រោង STEM Education Local Partnership

(វបក ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ គ្រូឧទ្ទេសចំនួន០៩រូបនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពជា បានផ្តល់បំណិនផ្នែក “ទឹកផ្លែឈើ និងដំណាប់បៀក” ដល់គ្រូបង្គោល(សិក្ខាកាម) ចំនួន ១៦នាក់ ដែលមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១២ សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិននេះបានបែងចែកជាបីផ្នែកសំខាន់ៗ ៖

  • ផ្នែកទ្រឹស្តី៖សិក្ខាកាមទទួលបានចំណេះដឹងទូទៅទាក់ទងទៅនឹងវិធីសាស្រ្តកែច្នៃ អាហារផ្នែកទឹកផ្លែឈើ និងដំណាប់បៀក និងការរក្សារទុកអាហារ។
  • ផ្នែកអនុវត្ត៖ គ្រូឧទ្ទេសបានណែនាំសិក្ខាកាមពីវិធីសាស្រ្តក្នុងការផលិត និងបង្ហាត់ បង្ហាញពីរបៀបផលិតទឹកសណ្តែកសៀង និងទឹកស្វាយ។ បន្ទាប់មក សិក្ខាកាមបានអនុវត្ត និងផលិត ទឹកសណ្តែកសៀង និងទឹកស្វាយដោយខ្លួនឯង និងទទួលបានផលិតផលមានរសជាតិឆ្ងាញ់ដូចដែលរំពឹងទុក។
  • ផ្នែកផែនការអាជីវកម្ម៖ សិក្ខាកាម បានរៀនពីការរៀបចំផែនការអាជីវកម្ម និងរៀបចំគ្រូអាជីវកម្មផ្ទាល់ខ្លួន ដើម្បីយកចំណេះជំនាញដែលទទួលបានពីបំណិន ក្នុងការរកចំណូលបន្ថែម។

(ITC, Phnom Penh): From 26 June to 05 July 2022, nine lecturers of Institute of Technology of Cambodia have provided the skill training on “Juice and Jam” to 16 trainees coming from 12 different secondary schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP). This training is divided into three parts.

  • Theory training: trainees have been trained about the basic knowledge of food processing and preservation on juice and jam។
  • Practical training: trainers has explained on the method and train the trainee how to produce the soymilk and mango juice. After that, trainee has practiced and produced the soymilk and mango juice with the satisfactory outcome as expected.
  • Business plan: trainees have been trained on how to prepare and apply the business plans and preparation the individual business plan in order to operate the business for income generation.