(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សាលាក្រោយបរិញ្ញាបត្រ (Programme du 3ème cycle – Graduate School (GS)) បានរៀបចំកិច្ចប្រជុំមួយដើមី្បប្រមូលធាតុចូល ក្នុងការរៀបចំសៀវភៅណែនាំសម្រាប់និសិ្សតបរិញ្ញាបត្រជាន់ខ្ពស់ “Graduate Student Manual”។ ការរៀបចំនេះស្ថិតក្រោមគម្រោង HEIP C1.2 ទាក់ទងនឹងការកែលម្អការគ្រប់គ្រងសាលាក្រោយបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យោងតាមលោក ស៊ឹម ទេពមុនី នាយកសាលាក្រោយបញ្ញាបត្រ GSត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥។ មកទល់នឹងបច្ចុប្បន្ន ៖
១) និសិ្សតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២២៧ និងបណ្ឌិត៤នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ
២) និងនិសិ្សតបរិញ្ញាបត្រជាន់ខ្ពស់១២២នាក់ និងបណ្ឌិត៥៤នាក់ កំពុងសិក្សា។
សូមថ្លែងអំណរគុណដល់ លោកបណ្ឌិត ប៊ុន គឹមងន់ និងលោក នុត សុថន ដែលបានអញ្ជើញចូលរួមជាគណអធិបតីសម្រាប់កិច្ចប្រជុំនេះ និងបានផ្តល់អនុសាសន៍ល្អ ព្រមទាំងបានរំលេចនូវភាពចាំបាច់នៃមគ្គុទេសនាំផ្លូវនេះ សម្រាប់និសិ្សតដែលសិក្សានៅកម្មវិធីកម្រិតក្រោយបរិញ្ញាបត្រ។ នេះគឺជាតម្រូវការបទដ្ឋានមួយ ដើមី្បGSមានលក្ខណៈពេញលេញ និងមានភាពស្មើមុខស្មើមាត់ជាមួយសាលាក្រោយបរិញ្ញាបត្រផ្សេងៗទៀត នៅក្នុងតំបន់និងអន្តរជាតិ។