Month: April 2022

កិច្ចពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច វ៉េងស្រ៊ុន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, អនុប្រធានសព័ន្ធសហភាពយុវជនកម្ពុជា ស.ស.យ.ក. និងជាប្រធានសព័ន្ធសហភាពយុវជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ដើមី្បពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ឯកឧត្តម គួច វ៉េងស្រ៊ុន បានបញ្ជាក់ថាឯកឧត្តមនឹងសម្របសម្រួលរវាងរោងចក្រផលិតសម្ភារពិព័ណ៌វិទ្យាសាស្រ្តនៅប្រទេសចិន និងសាលាតិចណូ ដើមី្បឱ្យសាលាអាចមានទំនាក់ទំនងផ្ទាល់ជាមួយភាគីចិន និងទទួលយកសម្ភារថ្មីៗដែលមានកម្រិតខ្ពស់ជាងសម្ផារដែលយើងកំពុងមានបច្ចុប្បន្ន។ជាការឆ្លើយតប ឯកឧត្តមនាយក បានថ្លែងអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ ដែលតែងតែយកចិត្តទុកដាក់ដល់តួនាទីសំខាន់របស់សាលាតិចណូក្នុងការជួយផលិតធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យវិស្វកម្ម។ ឯកឧត្តមនាយក បានឯកភាពនិងបន្តសហការជាមួយស.ស.យ.ក. ដើមី្បតម្រង់ទិសយុវជនខ្មែរឱ្យយល់កាត់តែច្បាស់ពីភាពមិនអាចខ្វះបានផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងសករាជឌីជីថល របស់យើងនាពេលបច្ចុប្បន្ន។ការពិភាក្សាបានឈានដល់ការសម្រេចចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖១) បន្តនិងពង្រឹងសហប្រតិបត្តិការជាមួយ (សាលាតិចណូ-ស.ស.ស.យ.ក.)២) រកមូលនិធិជួយនិស្សិតដែលមានគំនិតនវានុវត្ត ដើមី្បឱ្យពួកគេអាចមានឱកាសនិងលទ្ធភាព បង្កើតជា ប្រូតូតាយ “prototype” ។ល។៣) ផ្តល់និសិ្សតពីរនាក់ (ឆ្នាំទី៥ម្នាក់ និងនិសិ្សតPhDម្នាក់) ចូលរួមជាវាគ្មិន ក្នុងកម្មវិធី សិក្ខាសាលាស្តីពី ការជម្រុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ៖ “ការយលដឹងពីវិទ្យាសាស្រ្ត …

កិច្ចពិភាក្សាការងារពាក់ព័ន្ធនឹងសម្ភារ នៅក្នុងមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា Read More »

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងយុវជន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការឯកឧភាព គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និសិ្សតនៃសាលាតិចណូ បាននិងកំពុងចូលរួម (Learning by doing) បំលាស់ទីឧបករណ៍ ពិសោធន៍មួយចំនួន (១៤គ្រឿង) ដើមី្បតម្លើងនៅផ្សារ អ៊ីអន២ (AEON Mall 2) សម្រាប់ “ទិវាកម្មសិទ្ធិបញ្ញាពិភពលោក និងយុវជន” ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី៖ ក្រសួងពាណិជ្ជកម្ម ក្រសួង វប្បធម៌ និងវិចត្រសិល្បៈ និង WIPO ព្រមទាំងការសហការណ៍របស់ស.ស.យ.ក. រាជធានីភ្នំពេញ។សូមឯកឧត្តម លោកគ្រូ-អ្នកគ្រូ និងសហសេវិក មេត្តាជ្រាបជារបាយការណ៍។

ឱកាសការងារកំពុងរង់ចាំនិស្សិតតិចណូ(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd,

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ បានទទួលជួបតំណាងក្រុមហ៊ុន Baosteel Canning (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនផលិតសំបកកំប៉ុងអាលុយមីញ៉ូម របស់ប្រទេសចិន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមជំនួយការ CEO នៃក្រុមហ៊ុននេះ រោងចក្រមួយនេះនឹងសាងសង់រួចរាល់ និងចាប់ដំណើរការនៅឆ្នាំ២០២៤។ គួររំលឹកថា Baosteel Canning នៅក្នុងប្រទេសចិនជាក្រុមហ៊ុនមួយគ្រប់គ្រងដោយរដ្ឋាភិបាលចិនផ្ទាល់ និងមានសាខារោងចក្រផលិតសំបកកំប៉ុងជាច្រើននៅក្រៅប្រទេស។ គោលបំណងនៃជំនួបនេះគឺក្រុមហ៊ុនចង់បានជាពិសេសវិស្វកររៀនចប់ដោយជោគជ័យពីដេប៉ាតឺម៉ង់ GIM, GEE, GRU (40-60នាក់) ដើមី្បបម្រើការនៅទីនោះ។ លោកនាយករងបានថ្លែងអំណរគុណចំពោះការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុនមកលើធនធានមនុស្សរបស់សាលាតិចណូនិងបានស្នើឱ្យធ្វើការជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធដោយផ្ទាល់ ដើមី្បពិភាក្សាលើយន្តការនៃការស្រូបយកកំលាំងពលកម្មពីសាលាតិចណូ និងជួយផ្តល់ឱកាសធ្វើកម្មសិក្សាដល់និសិ្សត។

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងទី១២ ខែមេសា ឆ្នាំ២០២២ ពិធីសម្ពោធរូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Alekseyevich Gagarin ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម Mr. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុសី្សប្រចាំនៅកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា។ ក៏មានការចូលរួមផងដែរពី ឯកឧត្តម ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) លោកនាយករង និងមន្រ្តីទូតជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិរបស់វិទ្យាស្ថាន ដោយរំលេចពីគុណបំណាច់របស់អតីតសហភាពសូវៀត ដែលបានជួយកសាងវិទ្យាស្ថាននេះ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលវិស្វករកម្ពុជា។ ឯកឧត្តមក៏បានសម្រេចរៀបចំទីស្នាក់ការមួយនៅក្នុងសាលាតិចណូដើមី្បបន្តនិងពង្រឹងសហប្រតិបត្តិការទ្វេភាគីឡើងវិញ ជាពិសេសវិស័យ ស្រាវជ្រាវ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា៖ «លោក Yuri Gagarin គឺជាអ្នកបើកយន្តហោះ …

រូបចម្លាក់អវកាសយានិកសូវៀតទី១ពិភពលោក Yuri Gagarin បានមកដល់កម្ពុជា Read More »

ពិធីសម្ពោធ រូបចម្លាក់ Yuri Gagarin

កាលបរិច្ឆេទៈ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី ព្រឹក ពិធីសម្ពោធ រូបចម្លាក់ Yuri Gagarin ដែលក្រោមអធិបតីភាព ឯកឧត្តមអគ្គរដ្ឋទូត សហព័ន្ធរុសី្ស Mr. Anatoly Borovik និង ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី។

សង្រ្កាន្ត តិចណូក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២២

សង្រ្កាន្ត តិចណូ ៖ ថ្ងៃ សៅរ៍ ៨កេីត ខែ ចេត្រ ឆ្នាំ ឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ៩ ខែ មេសា ឆ្នាំ ២០២២ សួស្តីឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២២សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាការពារដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និស្សិត នៃវិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ទាំងអស់ ព្រមទាំងក្រុមគ្រួសារឱ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់។