Month: October 2022

Coastal and Wetland Environment Research Laboratory (CWE)

The activity of the Water Oriented Living Lab. at ITC through the InowAsia project This research activity is carried out by the research team at the Coastal and Wetland Environment Research Laboratory (CWE) which is used for Water Oriented Living Lab. (WOLL). WOLL is formed under the project InowAsia: Development of innovative multilevel formation programs for …

Coastal and Wetland Environment Research Laboratory (CWE) Read More »

ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព

(ITC-Phnom Penh)៖ កាលពីថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព។ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក បេង ស៊ីមេត អ្នកជំនាញអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក, លោកបណ្ឌិត សូយ ទី នាយករងនៃវ.ប.ក., លោកបណ្ឌិត អឿង ចន្ថា នាយករងនៃវ.ប.ក., លោក ងួន កុល្លិកានាយករងនៃវ.ប.ក., លោកបណ្ឌិត ណូ ហ្វាតា អ្នកជំនាញផ្នែកអប់រំនៃធនាគារពិភព, លោក លោក សៀង ផេន ប្រធានការិយាល័យសហប្រតិបត្តិការ, និងលោក អោម សុជា …

ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយ លោក Cristian Aedo នាយកប្រតិបត្តិផ្នែកអប់រំសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភព Read More »

សិក្ខាសាលា ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ គាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។

(ITC-កំពង់ចាម)៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ LBN ASIAN HOTEL នៅក្រុងកំពង់ចាម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គួររំលឹកថាការរៀបចំកម្មវិធីនេះអាចប្រព្រឹត្តិទៅបានគឺដោយមានការគាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។ ក៏មានការចូលរួផងដែរពីលោកនាយករង លោកទីប្រឹក្សា លោកព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង លោកសាស្រ្តាចារ្យ និងបុគ្គបុគ្គលិកសរុបទាំងអស់ ៦៥នាក់។ នាឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា៖ “យោងទៅលើស្ថានភាពបច្ចុប្បន្ននៃគ្រឹះស្ថានរបស់យើង ដែលមានការកើនឡើងនៃធនធានមនុស្សមិនឈប់ឈរ ក៏ដូចជាកំណើននៃការហូរចូលឯកសាររដ្ឋបាលផ្សេងៗទាក់ទងនឹងដំណើរការនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដូច្នេះយើងត្រូវការមានប្រព័ន្ធគ្រប់គ្រងមួយដោយផ្អែកលើប្រព័ន្ធឌីជីថល ជាឆ្អឹងខ្នង”។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ការរៀបចំប្រព័ន្ធនេះពិជាសំខាន់សម្រាប់ស្ថាប័នយើង ដែលនាពេលអនាគតនឹងក្លាយទៅជា គ្រឹះស្ថានសាធារណៈរដ្ឋបាល” (PAI)។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណដល់លោកនាយករង និងក្រុមការងារដែលបានខិតខំធ្វើការរហូតដល់អាចរៀបចំកម្មវិធីនេះ ដែលជាឱកាសដ៏សំខាន់ ក្នុងការប្រមូលធាតុចូល …

សិក្ខាសាលា ក្រោមប្រធានបបទ៖ “យន្តការ និងការគ្រប់គ្រងបុគ្គលិកអប់រំ តាមប្រព័ន្ធ ឌីជីថល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ គាំទ្រពី គម្រោងកែលម្អការអប់រំឧត្តមសិក្សា‌ Higher Education Improvement Project (HEIP)។ Read More »

លោកស្រី Sandrine BOUCHER ប្រធាន AFD ធ្វើទស្សនកិច្ចនៅសាលាតិចណូ/Visite de Mme Sandrine BOUCHER à l’ITC

(ITC-ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយកបានជម្រាបជូនភ្ញៀវពីសាលាតិចណូ ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ក៏ដូចជាបេសកកម្មរបស់គ្រឹះស្ថានឧត្តមសិក្សាមួយនេះ។ បន្ទាប់មកទៀតសាលាក្រោយឧត្តមនិងមជ្ឍមណ្ឌលស្រាវជ្រាវនិងនវានុវត្តក៏បានបង្ហាញនូវសកម្មភាពរបស់ខ្លួនជូនភ្ញៀវរបស់យើងដែរ ដោយកញ្ញាបណ្ឌិត EK Pichmony និងលោកស្រីបណ្ឌិត TAN Reasmey។ បើយោងតាមរបាយការណ៍សង្ខេបរបស់មហាវិទ្យាល័យវារីសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់២០២២ អាហារូបករណ៍ថ្នាក់ម៉ាស្ទ័រ AFD-EU ចំនួន៩៧/ស្រី៤៣ បានផ្តល់ជូននិសិ្សតនិងមន្ត្រីរាជការផ្នែកធនធានទឹក មកពីក្រសួងមន្ទីរនានាទូទាំងប្រទេស។ ជាកាឆ្លើយតប លោកស្រីបានជម្រាបជូនអង្គប្រជុំពេលគាត់មកកាន់តំណែងគាត់ឮគេនិយាយច្រើនគ្នាពីសាលាតិចណូ។ ដូច្នេះខ្ញុំសង្ឃឹមថាការធ្វើទស្សនកិច្ចរបស់ខ្ញុំថ្ងៃនេះពិតជានឹងនាំខ្ញុំឱ្យយល់កាន់តែច្បាស់ អំពីអ្វដែលសាលាតិចណូអាចធ្វើបាន។ លោកស្រីបានអរគុណចំពោះការសហការដ៏ល្អពីសាលាតិចណូ និងត្រៀមខ្លួនបន្តសហប្រតិបត្តិការតទៀត។