The Upgrading Work (Renovation of Stormwater Reservoir) at Institute of Technology of Cambodia (ITC), Phnom Penh
The Kingdom of Cambodia has received a loan from the Asian Development Bank toward thecost of Skills for Competitiveness Project […]
The Kingdom of Cambodia has received a loan from the Asian Development Bank toward thecost of Skills for Competitiveness Project […]
នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់និស្សិតឆ្នាំទី៣, ៤ និងទី៥ ដែលមាននិស្សិតចូលរួមសរុបចំនួនប្រមាណ ២០០០នាក់ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញចូលរួម ក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្រ្តាចារ្យ ប៉ូ
(ITC-Phnom Penh)៖ ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ – ថ្ងៃនេះ កម្ពុជា និងអូស្ត្រាលី បានចាប់ផ្តើមភាពជាដៃគូថ្មី ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៃកសិ-អាហាររបស់កម្ពុជា ដោយផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមចំនួន១៥ ដើម្បីអភិវឌ្ឍផលិតផលថ្មី កែលម្អទីផ្សាររបស់ពួកគេ ឬ
នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានចូលរួមដឹកនាំការប្រជុំគណកម្មាធិកាគម្រោងលើកទី២ ក្រោមចំណងជើង ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលគម្រោងសាត្រេប (SATREPS) ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិ និង ទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃប្រទេសជប៉ុន (JICA and JST)
(ITC-Tay Ninh/Vietnam)៖ តបតាមការអញ្ជើញរបស់លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Cart Tire Co., Ltd ដែលជាបុត្តសម្ព័ន្ធនៃក្រុមហ៊ុន Sailun Group ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញដឹកនាំគណៈប្រតិភូមួយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតសំបកកង់ឡានខ្នាតពិភពលោករបស់ប្រទេសចិន (Sailun) ដែលមានទីតាំងនៅខេត្តតាយនីញ (Tay Ninh)
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។
(ITC-Phnom Penh): នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ តាមតាមស្នើសុំនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងឱកាសខួបលើកទី ៣០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជានិយាយជារួម និងជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និយាយដោយឡែក ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានផ្តល់កិច្ចសម្ភាសន៍ជាមួយដ៏សំខាន់។ នាឱកាសនោះបន្ទាប់ពីការបរិយាយពីការសិក្សាផ្ទាល់ខ្លួន ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបជូនតំណាងJICA ថាសហប្រតិបត្តិការជាមួយប្រទេសជប៉ុនពិតជាមានសារៈសំខាន់ណាស់សម្រាប់សាលាតិចណូ។
(ITC-Phonom Penh): នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Issai TRIA នាយិកានៃIMT Mines Alès នៅប្រទេសបារាំង។ អញ្ជើញចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យនាយករួមមាន៖ លោកបណ្ឌិត យស់ ផានី នាយករងនៃមជ្ឈមណ្ឌលសា្រវជ្រាវនិងនវានុវត្ត