INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និង សាកលវិទ្យាលយ Curtin Australia និង សាកលវិទ្យាល័យ Curtin Malaysia

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) និង សាកលវិទ្យាលយ Curtin Australia និង សាកលវិទ្យាល័យ Curtin Malaysia

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៃការបើកកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋានរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សាកលវិទ្យាល័យ Curtin Australia និង សាកលវិទ្យាល័យ Curtin Malaysia ត្រូវបានប្រារព្ធឡើង នាថ្ងៃទី០៩ ខែ មករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សូយ ទី នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកសាស្រ្តាចារ្យ Prof. Simon Leunig Pro Vice-Chancellor, Curtin Malaysia និងលោកបណ្ឌិត Nigel De Silva Director of Transnational Education and Partnerships, Curtin Australia។ គោលបំណង់នៃ កិច្ចព្រមព្រៀងភាពជាដៃគូ គឺបើកកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលអនុញ្ញាតិអោយនិស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រទាំងផ្នែកវិស្វកម្ម (Engineering) និងវិទ្យាសាស្ត្រ (science) នៅគ្រប់សាខានៃសាកលវិទ្យាល័យ Curtin (Australia, Malaysia, Singapore, Dubai) បន្ទាប់ពីបានបញ្ចប់ការសិក្សាកម្មវីធីអន្តរជាតិថ្នាក់ឆ្នាំមូលដ្ឋានរយៈពេល១ឆ្នាំនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា (1+3/1+4)។ លើសពីនេះទៅទៀត គ្រប់ភាគីក៏បានឯកភាពជាគោលការណ៍ ក្នុងការពង្រីក សហប្រតិបត្តិការ សម្រាប់កម្មវិធីអន្តរជាតិ ២+២/២+៣ (Articulation Program) និងការស្រាវជ្រាវវិទ្យា សាស្ត្រ ផងដែរ។

  • សៀវភៅចំនួន១៥១ក្បាល ផ្តោតលើជំនាញ Data Science, software Engineering និង Cyber security ព្រមទាំងជំនាញជាច្រើនទៀត

    សៀវភៅចំនួន១៥១ក្បាល ផ្តោតលើជំនាញ Data Science, software Engineering និង Cyber security ព្រមទាំងជំនាញជាច្រើនទៀត

    ដើម្បីសម្រេចបាននូវទស្សនវិស័យ និង ផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការអភិវឌ្ឍបណ្ណាល័យ ដើម្បីអោយនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ ទទួលបានឯកសារមានគុណភាពខ្ពស់។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការជាមួយដៃគូនានា ដើម្បីបង្កើតគម្រោងអភិវឌ្ឍជាច្រើន រួចមានគម្រោង ARES នៃប្រទេសប៊ែលស្ស៊ីក ដែលក្នុងនោះ ចាត់ទុកការអភិវឌ្ឍបណ្ណាល័យជាមុំអាទិភាពមួយ។

    ឆ្នាំសិក្សាថ្មីនេះ បណ្ណាល័យមានគម្រោងថវិការដែលបានមកពីគម្រោង ARES នេះ ហើយបានដាក់អោយ សាស្រ្តាចារ្យ និង អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាលើកជាសំណើរដើម្បីបញ្ជាទិញសៀវភៅដែលពាក់ព័ន្ធជាមួយនឹងការបង្រៀន ក៏ដូចជាការងារស្រាវជ្រាវ។ ជារួមយើងបានបញ្ជាទិញសៀវភៅថ្មី ចំនួន១៥១ក្បាល ផ្តោតលើជំនាញ Data Science ដែលទើបបង្កើតថ្មី ជំនាញ Software Engineering និង Cyber security ព្រមទាំងជំនាញជាច្រើនទៀត ជាមួយគ្នានោះផងដែរ ក៏មានសៀវភៅបែបបំណិនទន់ ការគ្រប់គ្រងគម្រោង ការបង្កើតអាជីវកម្មជាដើម។

  • ក្រុមហ៊ុន CART TIRE Co., Ltd បានផ្តល់អាហារូបករណ៍៥០០០ដុល្លាដល់និសិ្សតសាលាតិចណូ

    ក្រុមហ៊ុន CART TIRE Co., Ltd បានផ្តល់អាហារូបករណ៍៥០០០ដុល្លាដល់និសិ្សតសាលាតិចណូ

    (វបក-ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលស្វាគមន៍ប្រតិភូរបស់ក្រុមហ៊ុនខាតថាយអឺរ ឯ.ក (CART TIRE Co., Ltd) ដែលអញ្ជើញមកផ្តល់អាហារូបករណ៍ចំនួន៥០០០ដុល្លា ដល់និស្សិតជ័យលាភីទាំង១៣រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ជាកិច្ចចាប់ផ្តើមលោក Jiang Renshuang ប្រធានក្រុមហ៊ុន CART TIRE Co., Ltd បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កការងាយស្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានអរគុណដល់ថ្នាក់ដឹកនាំនៃសាលាតិចណូដែលតែងតែសហការជាមួយក្រុមហ៊ុន ដើមី្បផ្តល់នូវធនធានមនុស្សមានជំនាញផ្នែកវិស្វកម្មប្រកបដោយគុណភាព។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «CART TIRE Co., Ltd ពិតជាកំលាំងចលករមួយដ៏សំខាន់ក្នុងជួយឱ្យសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន»។

    ជាការឆ្លើយតប លោកនាយករង សូយ ទី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន ដែលបង្កទំនាក់ទំនងល្អរវាងគ្នា រហូតបានទទួលអតីតនិសិ្សតតិចណូឱ្យធ្វើកម្មសិក្សានិងធ្វើការ និងថ្ងៃនេះផ្តល់អាហារូបករណ៍ដល់និសិ្សតដែលកំពុងសិក្សា។ លោកនាយករងក៏បានរំលឹកពីតួនាទីសំខាន់របស់ក្រុមហ៊ុន CART TIRE Co., Ltd នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យនិសិ្សតប្អូនខិតខំរៀនសូត្រ ដើមី្បមានឱកាសទទួលបានអាហារូបករណ៍ និងអាចក្លាយខ្លួនទៅជាបុគ្គលិករបស់ក្រុមហ៊ុន CART TIRE Co., Ltd ដែលជាក្រុមហ៊ុនចិនដ៏ធំខ្នាតអន្តរជាតិមួយនេះ។

  • បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤សម្រាប់ប្អូនៗនិសិ្សតឆ្នាំទី១នៅសលាតិចណូត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ

    បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤សម្រាប់ប្អូនៗនិសិ្សតឆ្នាំទី១នៅសលាតិចណូត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ

    (ITC-Phnom Penh)៖ នៅថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានរៀបចំបើកបវេសនកាលដើមី្បស្វាគមន៍ប្អូនៗនិសិ្សត វិស្វករ និងបរិញ្ញាបត្ររង ឆ្នាំទី១ សរុបប្រមាណ២០០០នាក់។

    បន្ទាប់ពីមតិស្វាគមន៍របស់ លោក នុត សុថន ទីប្រឹក្សាទទួលបន្ទុកការសិក្សា លោក សូយ ទី នាយករង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានពន្យល់លម្អិតពីកម្មវិធីសិក្សា បទបញ្ជាផ្ទៃក្នុង ក៏ដូចសកម្មភាពផ្សេងៗទៀតផងដែរ ដែលប្អូនៗត្រូវប្រកាន់ខ្ជាប់ក្នុងអំឡុងពេលសិក្សានៅសាលាតិចណូ។

    លោកនាយករងបានពន្យល់ពីមហាវិទ្យាល័យទាំង៥ និងដេប៉ាតឺម៉ង់ទាំង១៣ ដែលកំពុងតែឆ្លើយតបទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។

    លើសពីការសិក្សា លោកនាយករងក៏បានស្នើឱ្យប្អូនយកចិត្តទុកដាក់និងចូលរួមការងារស្ម័គ្រចិត្តនិងការងារសង្គម ដែលអាចបង្រៀនប្អូនៗឱ្យមានសមត្ថភាពទំនាក់ទំនងល្អក្នុងសង្គម។

    លោកនាយករងក៏បានទាញអារម្មណ៍ប្អូនៗឱ្យយកចិត្តទុកដាក់ដល់ការងារពារបរិស្ថាន ដោយផ្តើមចេញការចូលរួមរបស់ប្អូនៗម្នាក់ ដើមី្បធ្វើយ៉ាងណាឱ្យគ្រឹះស្ថានសិក្សារបស់យើងស្អាតជានិច្ច គ្មានសំរាម សាលារៀនបៃតង ឲ្យសក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះបណ្តាលគំនិតស្អាតស្អំ។

    លោកនាយករងក៏បានបញ្ជាក់យ៉ាងច្បាស់ថា និសិ្សតតិចណូមានឱកាសទទួលអាហារូបករណ៍ច្រើន បើសិនជាប្អូនខិតខំរៀនឱ្យបានពូកែ។

    លោក សូយ ទី ក៏បានរំលេចពីវត្តមាននិសិ្សតសាលាតិចណូនៅសាលាល្បីៗធំៗមួយចំនួនលើពិភពលោក ដូចជា Ecole Polytechnique ជាដើម ដែលបន្តការសិក្សាកម្រិត Master និង PhD។

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏មានថ្លែងសារស្វាគមន៍អបអរសាទរ ដល់ជោគជ័យរបស់ប្អូនៗនិសិ្សត និងបានអរគុណដល់ប្អូនៗដែលបានសម្រេចចិត្តជ្រើសរើសយកសាលាតិចណូដើមី្បសិក្សាជំនាញវិស្វកម្ម។ ឯកឧត្តមបានបន្ថែមថា៖ «វិស័យវិស្វកម្មពិតជាចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យអាចស្រេចបាននូវផែនការឆ្នាំ ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

    ឯកឧត្តមសាស្រ្តាចារ្យបានក្រើនរំលឹកកត្តាសំខាន់ចំនួន៤ ដែលអាចនាំអោយការសិក្សារបស់ប្អូនៗទទួលបានជោគជ័យ៖ ១) កម្មវិធីសិក្សា, ២) ធនធានមនុស្ស (គ្រូបង្រៀន), ៣) ទីពិសោធន៍, ៤) ការខិតខំយកចិត្តទុកដាក់ តស៊ូ និងព្យាយាម របស់ប្អូនៗផ្ទាល់។

    ឯកឧត្តមនាយកបានបន្ថែមថាសាលាតិចណូមានសក្តានុពលគ្រប់គ្រាន់ទាំងបីចំនុចដំបូង ដូច្នេះសូមប្អូនៗយកចិត្តទុកដាក់និងខិតខំរៀនសូម ដើមី្បឱ្យរាជរដ្ឋាភិបាលអាចមានមូលធនមនុស្ស សមប្រកបនិងតម្រូវការនៃទីផ្សារ ក្នុងសម័យឌីជីថលនេះ។

    ក្នុងនាមគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបានប្រកាសបើកបវេសនកាលជាផ្លូវការសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ថែមទាំងបានជូនពរដល់ប្អូន សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ និងជាពិសេស ជោគជ័យក្នុងការសិក្សា។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីពគ្រូបង្រៀន« Teacher Professional Development » សម្រាប់គ្រូបង្រៀនថ្មីនិងនិស្សិតថ្នាក់បណ្ឌិត

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីពគ្រូបង្រៀន« Teacher Professional Development » សម្រាប់គ្រូបង្រៀនថ្មីនិងនិស្សិតថ្នាក់បណ្ឌិត

    (ITC-Phnom Penh) ៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីពគ្រូបង្រៀន « Teacher Professional Development » សម្រាប់គ្រូបង្រៀនថ្មី និងនិស្សិតថ្នាក់បណ្ឌិត ចំនួន៣០នាក់ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់ នៃវិធីសាស្ត្របង្រៀន សម្រាប់បរិបទនៃបំណិនសទវត្សទី២១ ការពង្រឹងសមត្ថភាព និងគុណភាពក្នុងការបង្រៀន និងការចងក្រងស្នាដៃបង្រៀន និងរៀនជាទំរង់ ePortfolio។

    តាមរយៈបទបង្ហាញរបស់ក្រុមគ្រូបង្គោលដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យអប់រំហុងកុង(EdUHK) ខ្លឹមសារសំខាន់ៗរួមមាន (1) មេរៀន e-Learning សម្រាប់គ្រូបង្រៀនស្វែងយល់ដើម្បីអភិវឌ្ឍការបង្រៀនរបស់ខ្លួន (2) ផលបត្រឌីជីថត(ePortfolio) របស់គ្រូបង្រៀន និងនិស្សិត (3) កិច្ចការរៀនសូត្រអំពីដំណើរទស្សនកិច្ច របស់ក្រុមគ្រូបង្គោល (Master Teacher) ទៅកាន់ EdUHK កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះទាក់ទងនឹងការអនុវត្ត ePortfolio និងការរៀបចំថ្នាក់រៀនឱ្យស្របតាម វិធីសាស្ត្របង្រៀនសម្រាប់បំណិនសតវត្សទី២១។ ក្រោយពីបានស្តាប់បង្ហាញ សិក្ខាកាមបានបង្ហាញចំណាប់ អារម្មណ៍ និងការតាំងចិត្តក្នុងការបង្កើត ePortfolio របស់ខ្លួន ព្រមទាំងជួយជំរុញទឹកចិត្តនិស្សិតឱ្យបង្កើត ePortfolio នេះផងដែរ។

    នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមនាយកវិទ្យាស្ថានបានរំលេច អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ePortfolio ក្នុងការបង្ហាញសមិទ្ធិផល និងស្នាដៃរបស់គ្រូបង្រៀន និងនិស្សិត មិនត្រឹមតែក្នុងកិច្ចការបង្រៀន និងរៀនប៉ុណ្ណោះទេ ថែមទាំងកិច្ចការផ្សេងៗទៀត អាចបង្ហាញជូនដល់ ដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលជានិយោជកផងដែរ។

  • Institute of Technology of Cambodia and the Ministry of Environment jointly hosted a dissemination workshop titled “The Impact of Heat Stress on Human Productivity and Economy in Cambodia”

    Institute of Technology of Cambodia and the Ministry of Environment jointly hosted a dissemination workshop titled “The Impact of Heat Stress on Human Productivity and Economy in Cambodia”

    On Tuesday, November 7, 2023, the Institute of Technology of Cambodia (ITC) and the Ministry of Environment (MoE) convened a dissemination workshop titled “The Impact of Heat Stress on Human Productivity and Economy in Cambodia” at the Sun & Moon Riverside Hotel in Phnom Penh. Representatives from six key ministries – Land Management, Urban Planning and Construction (MLMUPC), Economy and Finance (MEF), Industrial Science, Technology and Innovation (MISTI), Labour and Vocational Training (MLVT), and Education, Youth and Sports (MoEYS) – alongside NGOs and private sector participants, gathered to learn about the research findings and engage in the discussion.

    Funded by the Cambodia Climate Change Alliance Phase 3 (CCCA3), the 3.5-year project, led by ITC and MoE in collaboration with the National University of Singapore (NUS), the Hong Kong Polytechnic University (PolyU), and MoEYS’s curriculum development department, focused on heat stress in the education, garment, and construction sectors. The HSC project has consistently disseminated knowledge through two annual workshops, conferences, and events, with research findings published in academic journals and two master’s students graduating under its research topic.

    Heat exposure during working hours significantly impaired work productivity and capacity in Cambodia, causing a total economy-wide output loss of US$2,638 million in 2018. By 2035, this loss is estimated to increase by US$634 million, a 24% rise compared to 2018 (Natalia Borzinoad et al., 2023).

    Enhancing resilience against heat stress requires building-centric measures. This includes promoting heat acclimatization, providing information and training on adapting to changing seasons’ heat impacts, and ensuring thermometer availability for monitoring indoor and outdoor temperatures. In indoor settings, access to cool drinking water, appropriate uniforms for better ventilation, and official break times are crucial. Outdoors, similar measures apply, with portable shading during breaks and scheduled official breaks (5-15 minutes) every 45-90 minutes. These simple yet effective strategies contribute to individual well-being, mitigating the adverse effects of heat stress in both indoor and outdoor environments.

    Recognizing climate change as a significant threat to economic stability, the project emphasizes its role in exacerbating the negative impact and severity of heat stress. Economic losses will be felt at multiple levels, affecting individual workers, their families, businesses, and entire communities.

    In conclusion, the HSC project paves the way for continued research on heat stress in Cambodia, while ITC stands ready to collaborate with relevant ministries to prevent economic losses resulting from the adverse heat impact due to climate change. Future research efforts hold promising potential for mitigating these challenges and promoting a more resilient Cambodia.

  • សិក្ខាសាលាស្តីពី ការលើកកម្ពស់ការស្រាវជ្រាវនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សាសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងវិស័យឯកជន

    សិក្ខាសាលាស្តីពី ការលើកកម្ពស់ការស្រាវជ្រាវនៃគម្រោងកែលម្អការអប់រំឧត្តមសិក្សាសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងវិស័យឯកជន

    (ITC-Phnom Penh): នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអញ្ជើញទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងមកពីបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម សរុបចំនួន ៣៦នាក់ ដើមី្បបង្ហាញសមិទ្ធិផល និងផលជៈរបស់សមាសភាគ ២ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា ក៏ដូចជាការលើកស្ទួយនិងលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍធនធានមនុស្សដែលពោលពេញដោយចំណេះដឹងនិងចំណេះធ្វើ ការអភិវឌ្ឍសំណាកគំរូផលិតផលស្រាវជ្រាវ ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ ការបង្កើតមន្ទីរពិសោធន៍ និងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងវិស័យ STEM។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ក៏បានលើកឡើងពីកិច្ចការងារបន្តក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គទី ២ សម្រាប់កិច្ចសហប្រតិបត្តិការណ៍រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងក្រុមហ៊ុន សហគ្រាស និងរោងចក្រឧស្សាហកម្ម ឱ្យកាន់តែស្អិតរមួលក្នុងការកែលម្អសំណាកគំរូផលិតផលស្រាវជ្រាវ និងសេវាកម្មបន្ថែមទៀតសម្រាប់ទីផ្សារកម្ពុជា។

    បន្ទាប់ពីសុន្ទរកថាស្វាគមន៍ លោកសាស្ត្រាចារ្យរង បណ្ឌិត អោ ច័ន្ទម៉ូលី  ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ បានបង្ហាញពីសាវតារបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សាថា គម្រោងនេះត្រូវបានអនុវត្តឡើងក្នុងរយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ ក្នុងថិវិកា ៩២ លានដុល្លាសហរដ្ឋអាមេរិច សម្រាប់វិស័យឧត្តមសិក្សាកម្ពុជា ដែលក្នុងនោះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានកញ្ចប់ថិវិកា ២២.៥ លានដុល្លាសហរដ្ឋអាមេរិច សម្រាប់ការកែលម្អការអប់រំ អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ និងមន្ទីរពិសោធន៍ (កញ្ចប់ថិវិកាស្រាវជ្រាវ ៧.៩ លានដុល្លាសហរដ្ឋអាមេរិច)។ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់លំអិតបន្ថែមទៀត នូវសមិទ្ធិផល និងផលជៈរបស់សមាសភាគ ២ ដូចជា៖ ការផលិតនិងបង្កើតនូវសំណាកគំរូផលិតផលស្រាវជ្រាវចំនួន ២២ មន្ទីរពិសោធន៍ថ្មីចំនួន ១២ អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាតិចំនួន ១៨ អត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិចំនួន ៥៤ អត្ថបទសន្និសីទជាតិនិងអន្តរជាតិចំនួន ១៩២ និងការចូលរួមក្នុងការដោះស្រាយបញ្ហាបច្ចេកទេសក្នុងសង្វាក់ផលិតកម្មនិងសេវាកម្មផ្សេងៗ។ លោកសាស្ត្រាចារ្យក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះអាចសម្រេចទៅបានដោយមានការណែនាំពីថ្នាក់ដឹកនាំ កិច្ចខំប្រឹងប្រែងរបស់ក្រុមការងារគម្រោងស្រាវជ្រាវចំនួន ២៥ អនុគម្រោង និងការចូលរួមសហការពីក្រុមហ៊ុន សហគ្រាស រោងចក្រឧស្សាហកម្ម និងស្ថាប័នជាដៃគូរ។ បន្ថែមពីនេះ គម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គទី ២ នឹងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះ ដែលត្រូវការជាចាំបាច់នូវការសហការនិងចូលរួមបន្ថែមទៀតពីវិស័យឯកជន។

    បន្ទាប់មកយើងមានការធ្វើបទបង្ហាញខ្លីៗស្តីអំពីសកម្មភាពដែល មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន ព័ត៌មានអំពីសេវាកម្ម  ការបណ្តុះបណ្តាល និងការស្រាវជ្រាវតាមរយៈ ២៥ អនុគម្រោងស្រាវជ្រាវ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា ប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ដើមី្បប្រមូលធាតុចូលឱ្យកាន់តែលំអិតស្តីពីការស្រាវជ្រាវសម្រាប់សក្តានុពលនៃការវិនិយោគរួមគ្នា និងការស្វែងយល់ពីគម្រោងស្រាវជ្រាវជាមួយលទ្ធភាពនៃការបង្កើតប្រកាសនីយបត្រតក្កកម្ម ផលិតផលថ្មី សេវាកម្ម ការផ្ទេរបច្ចេកវិទ្យា រួមគ្នាជាមួយដៃគូសហគ្រាសធុនតូចនិងមធ្យម និងវិស័យឯកជន ក្នុងគម្រោងកែលម្អការអប់រំឧត្តមសិក្សាវគ្គទី ២ ក៏ដូចជាគម្រោងស្រាវជ្រាវផ្សេងៗទៀត យើងក៏បានរៀបចំក្រុមពិភាក្សាតាមការិយាល័យស្រាវជ្រាវទាំង ៥ ៖

    • ការិយាល័យស្រាវជ្រាវ៖ វិទ្យាសាស្ត្ររូបធាតុនិងគ្រឿងបង្គុំ (MSS)
    • ការិយាល័យស្រាវជ្រាវ៖ បច្ចេកវិទ្យាអាហារនិងអាហារូបត្ថម្ភ (FTN)
    • ការិយាល័យស្រាវជ្រាវ៖ ទឹក និងបរិស្ថាន (WAE)
    • ការិយាល័យស្រាវជ្រាវ៖ មេកាត្រូនិចនិងបច្ចេកវិទ្យាពត៌មាន (MIT)
    • ការិយាល័យស្រាវជ្រាវ៖ បច្ចេកវិទ្យានិងការគ្រប់គ្រងថាមពល (ETM)

    ធាតុចូលដែលទទួលបានពីក្រុមហ៊ុនទាំងនេះ នឹងត្រូវបានប្រើប្រាស់ជាប្រយោជន៍សម្រាប់សម្រួចការស្រាវជ្រាវនៅសាលាតិចណូឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ឆ្ពោះទៅរកការអភិវឌ្ឍធនធានមនុស្ស ផលិតភាពការងារ ផលិតភាពផលិតផល និងកំណើនសេដ្ឋកិច្ចជាតិ។

  • មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីអំពី Key Performance Indicator នៃអ្នកស្រាវជ្រាវ

    មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីអំពី Key Performance Indicator នៃអ្នកស្រាវជ្រាវ

    (ITC-Phnom Penh)៖  សិក្ខាសាលាស្តីអំពី Key Performance Indicator នៃអ្នកស្រាវជ្រាវ ត្រូវបានរៀបចំទ្បើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងរួមមាន (១) បង្ហាញអំពីផែនការយុទ្ធសាស្រ្ត១០ឆ្នាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត និងការគ្រប់គ្រងមន្ទីរពិសោធន៏ ដោយលោកស្រីបណ្ឌិត តាន់ រស្មី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត (២) បង្ហាញអំពីមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត និង Key Performance Indicator សម្រាប់វាយតម្លៃសមត្ថភាពរបស់អ្នកស្រាវជ្រាវ ដោយលោកបណ្ឌិត អោ ច័ន្ទម៉ូលី ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត (៣) បង្ហាញអំពីសៀវភៅណែនាំប្រតិបត្តិការស្រាវជ្រាវ តួនាទីរបស់អ្នកស្រាវជ្រាវ និងព្រឹត្តការណ៏ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត ដោយលោកបណ្ឌិត យស់ ផានី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត (៤) ផ្តល់ប័ណ្ណសរសើរដល់អ្នកស្រាវជ្រាវ៣នាក់មាន៖  កញ្ញាបណ្ឌិត ហុឺ រីណា លោកស្រីបណ្ឌិត VONGCHANH Kinnaleth និងលោកស្រី ហង្ស លក្ខិណា ដែលជាអ្នកស្រាវជ្រាវឆ្នើម (Outstanding performance researchers) និងផ្តល់លិខិតសរសើរដល់អ្នកស្រាវជ្រាវ៧នាក់មាន៖  លោក គង់ សិលា លោកបណ្ឌិត សុខ ទី លោកបណ្ឌិត មិត្ត ហាសិកា លោកបណ្ឌិត ដួង រដ្ឋា លោក ហម ផល្លី លោកស្រីបណ្ឌិត សួង ម៉ាលីណា និងលោក គឹម ទ្បេងថុង ដែលជាអ្នកស្រាវជ្រាវសកម្ម (Active performance researchers) ក្នុងឆ្នាំសិក្សា២០២២-២០២៣។

    បន្ថែមពីនេះទៀត ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ ក៏បានបង្ហាញអំពីផែនការយុទ្ធសាស្រ្តរបស់វិទ្យាស្ថាន ផ្តល់ការលើកទឹកចិត្ត និងផ្តល់អនុសាសន៏ជាច្រើនដល់អ្នកស្រាវជ្រាវ និងគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តក្នុងការស្រាវជ្រាវអោយចេញជាផ្លែផ្កា សាមគ្គីរវាងគ្នានឹងគ្នា និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងផ្នែកស្រាវជ្រាវទាំង៥ ជាមួយសាលាដៃគូផ្សេងៗ និងជាមួយក្រសួងពាក់ព័ន្ឋ ដើម្បីឆ្ពោះទៅដល់ការទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិ។