INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សុកណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សុកណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សុកណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ក៏មានការអញ្ជើញចូលរួមផងដែរ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, លោក Pierre VINCENT តំណាងស្ថានទូតបារាំង, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក Thoeun Vongdy តំណាងអង្គការ JICA, ព្រមទាំងតំណាងភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំង និងសាស្រ្តាចារ្យសរុបទាំងអស់៤៩នាក់ ក្នុងនោះ៣នាក់ចូលរួមពីចម្ងាយ។

    គោលបំណងនៃកិច្ចប្រជុំនេះគឺដើមិ្បពិនិត្យនិងអនុម័តសំណើរបស់ក្រុមប្រឹក្សាបច្ចេកទេសអន្តរជាតិ CONSORTIUM INTERNATIONALដើមី្បអោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអនុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

    ជាលទ្ធផល៖ ក្រៅពីសកម្មភាពពាក់ព័ន្ធនឹងកម្មវិធីសិក្សា ការស្រាវជ្រាវ យើងក៏មានការរៀបចំទទួលសមាជិកភាព Consortium សម្រាប់អាណត្តិថ្មី ២០២៣-២០២៨ ដែលមានសរុបទាំងអស់៣១គ្រឹះស្ថាន៖ Belgium =3, Cambodia=2, France=23, Thailand=1, Japan=2) ដោយមិនគិតពី៖ Ambassade de France au Cambodge, JICA, Agence Universitaire de la Francophonie៕

  • ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ បានជួបពិភាក្សាការងារជាមួយលោកស្រី Flora Bertizzolo អនុព័ន្ធផ្នែកអប់រំនិងជំនាញនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

    ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ បានជួបពិភាក្សាការងារជាមួយលោកស្រី Flora Bertizzolo អនុព័ន្ធផ្នែកអប់រំនិងជំនាញនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

    (ITC-Phnom Penh)៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២៖៣០នាទី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានទទួលជួបគណៈប្រតិភូមកពីសភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី Flora Bertizzolo
    អនុព័ន្ធទទួលបន្ទុក ការអប់រំនិងជំនាញ នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU in Cambodia)។

    គោលបំណងនៃជំនួបនេះគឺពិភាក្សាលើគម្រោងថ្មីមួយរបស់សភាពអឺរ៉ុបដែលផ្តោតលើសមាសភាគ (component)ធំៗចំនួនបីសំខាន់ៗ៖
    ១) ការអប់រំបច្ចេកទេស (Technical Education), និង ស្ទែម (STEM)៖ ចំពោះរឿងនេះ EU in Cambodia កំពុងពិភាក្សាលើសូចនាករមួយចំនួនដើមី្បកំណត់ថាត្រូវផ្តល់អាហារូបករណ៍យ៉ាងដូចម្តេច។

    ២) ការស្រាវជ្រាវផ្នែកកសិកម្ម (Agricultural Research)៖
    សម្រាប់componentចុងក្រោយនេះ ខាង EU in Cambodia ចង់ដឹងនិងប្រមូលធាតុចូលមួយចំនួនពីសកម្មភាពផ្សេងៗ (Capacity Building) ដែល សាលាតិចណូធ្លាប់បានធ្វើក្រោមគម្រោង Erasmus+ ឬគម្រោងផ្សេងៗទៀត។ បើយើងមានព័ត៌មានទាំងនេះបានគ្រប់ជ្រុងជ្រោយ យើងអាចរៀបចំដំណើរការគម្រោងថ្មីបានកាន់តែប្រសើរ។

    ៣) អាហារូបករណ៍ក្រៅពី Eurasmus+ ផ្តល់ដោយដៃគូផ្សេងៗទៀតរបស់សភាពអឺរ៉ុប (Project Based from Europe Union)៖ ដូចជា AFD ដែលបានផ្តល់អាហារូបករណ៍សម្រាប់ថា្នក់ម៉ាស្ទ័រខាងទឹក, UNIDO ។ល។

    កិច្ចពិភក្សាបានបញ្ចប់នៅម៉ោង៤៖១៥នាទី ប្រកបដោយក្តីយោគយល់គ្នាខ្ពស់។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគីរីរម្យ ហ្វូត ប្រូដាក់សិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគីរីរម្យ ហ្វូត ប្រូដាក់សិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

    (ITC-Phnom Penh)៖ ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន គីរីរម្យ ហ្វូត ប្រូដាក់សិន (Kirirom Food Production Co., Ltd.) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងលោកជំទាវ ឈន ដាលីស អគ្គនាយកក្រុមហ៊ុនគីរីរម្យ ហ្វូត ប្រូដាក់សិន។ គួររំលឹកថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនខែ្មរយើង ត្រូវបានសាងសង់នៅឆ្នាំ២០១៣ នៅក្នុងខេត្តកំពង់ស្ពឺ។ សព្វថ្ងៃនេះក្រុមហ៊ុនបានបង្កើតការងារប្រមាណ១០០០កន្លែង និងផលិតដំណាប់ស្វាយប្រមាណ១០០តោនក្នុង១ថ្ងៃ ទៅកាន់ប្រទេស អង់គ្លេស សហភាពអឺរ៉ុប ជប៉ុន ចិន និង ហ្វីលីពីន។ អតីតនិសិ្សតិចណូមួយចំនួនធំក៏ត្រូវបានស្រូបដោយក្រុមហ៊ុននេះដែរ។ បញ្ហារបស់ក្រុមហ៊ុន គឺជាឱកាសសម្រាប់សាលានិងអ្នកស្រាវជ្រាវ។ ឯកឧត្តមនាយកបានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុនដែលបានទទួលយកធនធានមនុស្សផលិតដោយសាលាតិចណូ។ ឯកឧត្តមក៏បានស្នើរឱ្យអ្នកស្រាវជ្រាវរបស់សាលាតិចណូចូលរួមដោះស្រាយបញ្ហារបស់ក្រុមហ៊ុនដូចជា៖ បំលែងគ្រាប់ស្វាយទៅជាធ្យូង, បំលែងទឹកកខ្វក់ទៅជាទឹកស្អាត, បំលែងសំបកស្វាយចិតចោលឱ្យទៅជាជីកសិកម្មនិងចំណីសត្វ ។ល។ លោកជំទាវក្រុមហ៊ុនសម្តែងនូវការសប្បាយរីករាយនិងសូមអរគុណដល់ឯកឧត្តមនាយកចំពោះការបើកឱកាសឱ្យក្រុមហ៊ុនមកទទួលយកនូវការចែករំលែកបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីពីសាលា ដើមី្បសម្រេចឱ្យបាននូវគោលគំនិត “Zero Waste” សម្រាប់រោងចក្ររបស់ខ្មែរយើង ហើយថ្នាក់ដឹកនាំទាំងពីរមានសុទិត្ថិនិយមថា “ខ្មែរអាចធ្វើបាន”។

  • ប្រតិភូជាន់ខ្ពស់របស់  Asian Development Bank (ADB) ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    ប្រតិភូជាន់ខ្ពស់របស់ Asian Development Bank (ADB) ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (ITC-Phnom Penh)៖ នារសៀលថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក Sameer Kumar Khare, នាយកប្រតិបត្តិតំណាង នៃក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី Jyotsana Varma, នាយិការនិវាសដ្ឋានបេស់សកកម្មប្រចាំកម្ពុជា របស់ធនាគារអភិវឍ្ឍន៍អាស៊ី និងមន្រ្តីជាន់ខ្ពស់របស់ ADB បានបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

    គោលបំណងនៃទស្សនកិច្ច នៅ ITC គឺ ដើមី្បស្វែងយល់អំពីការគាំទ្ររនានា របស់ ADB ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ ADB ។ លោក Sameer Kumar Khare បានកោតសរសើរចំពោះសាលាតិចណូ តែចង់អោយជំនាញផ្សេងៗទៀតដែលក្រៅពី ការកែច្នៃកសិផល, សំណង់, និង អគ្គិសនី មានការចាប់អារម្មណ៍ច្រើនពីកូនសិស្សជាពិសេសនារី។

    ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាដោយសារយើងចង់តម្រង់ទិសនិងជួយអោយសិស្សមើលឃើញសារៈសំខាន់ឱកាសនៃការចាប់យកជំនាញផ្សេងៗទៀតក្នុងវិស័យSTEM បានជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ពង្រឹងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) នៅតាមវិទ្យាល័យ។

    ឯកឧត្តមបណ្ដីត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏បានបញ្ជាក់ថាសាលាតិចណូគឺជាភាគីអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញដើមី្បភាពប្រកួតឈ្នះ (Skills for Competitiveness Project) និងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា។

    ប្រតិភូជាន់ខ្ពស់ADBសង្ឃឹមថាដោយសារមានការមានការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគម្រោងទាំងពីរខាងលើ ក្រោមហិរញ្ញប្បទានADB នឹងដំណើរការកាន់តែប្រសើរ។

    ប្រតិភូក៏បានស្សនកិច្ចដោយផ្ទាល់វឌ្ឍនភាព ដោយអញ្ជើញទៅតាមទីពិសោធន៍សំខាន់មួយចំនួន នៅក្នុងអគារADB។

  • ឯកឧត្តមអគ្គរាជទូតជប៉ុនធ្វើទស្សនកិច្ចនៅសាលាតិចណូ

    ឯកឧត្តមអគ្គរាជទូតជប៉ុនធ្វើទស្សនកិច្ចនៅសាលាតិចណូ

    ឯកឧត្តមអគ្គរាជទូតជប៉ុនធ្វើទស្សនកិច្ចនៅសាលាតិចណូ / Japanese Ambassador visits ITC (ITC-Phnom Penh): នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ឯកឧត្តមអគ្គរាជទូតជប៉ុន Mr. UENO Atsushi។ ជាកិច្ចចាប់ផ្តើមឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវពីសារសំខាន់នៃទំនាក់ទំនងរវាងប្រទេសជប៉ុននិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយផ្តើមចេញពីសហប្រតិបត្តិការដ៏ល្អជាមួយ Tokyo Institute of Technology (Tokyo Tech) និង Kyushu University។ សព្វថ្ងៃយើងមានធនធានមនុស្សជាង១០០នាក់ដែលមានសញ្ញាបត្របណ្ឌិត ដែលភាគច្រើនត្រូវបានបណ្តុះបណ្តាលមកពីប្រទេសជប៉ុន តាមរយៈអាហារូបករណ៍នៃបណ្តាញ AUN/SEED-Net។ យើងក៏មានគម្រោងធំៗជាមួយភាគីជប៉ុនចំនួន៣ផងដែរគឺ៖ Satreps ១ & ២ និង LBE។ គម្រោងSATREPS ១៖ ពាក់ព័ន្ធនឹងការបង្កើតវេទិកាអភិរក្សបរិស្ថានបឹងទន្លេសាប រីឯគម្រោង SATREPS ២៖ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា” ហើយចំណែក LBE Project៖គម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តមនាយកបានបន្ថែមថា៖ ជាមួយគម្រោងLBE, JICA មិនត្រឹមតែជួយសាលាតិចណូប៉ុណ្ណោះទេ តែវិសាលភាពរបស់វាបានគ្រប់ដណ្តប់រហូតដល់សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងគឺដើមី្បអោយគ្រឹះស្ថានទាំងពីរមានធនធានសាស្រ្តាចារ្យអាចផលិតធនធានមនុស្សផ្គត់ផ្គង់អោយតំបន់សេដ្ឋកិច្ចពិសេសតាមតំបន់ព្រំដែន។ ដោយយល់ឃើញថាសាលាតិចណូដើរតួនាទីកាន់តែសំខាន់ ទើបរាជរដ្ឋាភិបាលផ្តល់ដីដើមី្បសាងសង់សាខាតិចណូថ្មីមួយទៀត ដើមី្បបង្កើតជំនាញថ្មីបន្ថែមទៀត ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ លោកនាយករង ប៊ុន គឹមងន់ ក៏បានពន្យល់លម្អិតពីផ្លែផ្កាបានមកពីការជួយគ្រប់ទម្រង់របស់ប្រទេសជប៉ុនមកសាលាតិចណូផងដែរ។ ឯកឧត្តមអគ្គរាជទូតជប៉ុនបានកោតសរសើរសាលាតិចណូនិងបានបញ្ជាក់ថា សាលតិចណូបាននិងកំពុងតែដើរតួនាទីសំខាន់សម្រាប់រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៅទៀត ឯកឧត្តមក៏ចង់ដឹងថានិសិ្សតដែលបានបញ្ចប់ការសិក្សានៅសាលាតិចណូទៅបម្រើការងារនៅកន្លែងណាខ្លះ។ ជាការឆ្លើយតប ឯកឧត្តមនាយកបានបញ្ជាក់ថាធនធានមនុស្សដែលបានបញ្ចប់ការសិក្សា ភាគច្រើនទៅបម្រើការងារក្នុងវិស័យឯកជន និងមួយចំនួនតូចទៀតនៅតាមក្រសួងមន្ទីរផ្សេងៗរបស់រដ្ឋ។ បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម UENO Atsushi បានអញ្ជើញទស្សនាទីពិសោធន៍សំខាន់ៗមួយចំនួន ដើមី្បស្វែងយល់បន្ថែមអោយកាន់តែច្បាស់។

  • សូម​អបអរសាទរ​ដល់​និស្សិតឆ្នាំទី៤ មហាវិទ្យាល័យគីមីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២ក្រុមដែលបានជាប់ជ័យលាភី

    សូម​អបអរសាទរ​ដល់​និស្សិតឆ្នាំទី៤ មហាវិទ្យាល័យគីមីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២ក្រុមដែលបានជាប់ជ័យលាភី

    សូម​អបអរសាទរ​ដល់​និស្សិតឆ្នាំទី៤ មហាវិទ្យាល័យគីមីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២ក្រុមដែលបានជាប់ជ័យលាភីលេខ២ និងលេខ៣ ពីកម្មវិធីពានរង្វាន់ត្នោតមាស ២០២៣។ក្រុមជ័យលាភី លេខ២ ច្នៃប្រហុកទៅជាផលិតផលម្សៅប្រហុកត្រីរៀលសម្រាប់ទីផ្សារនាំចេញ ក្រុមជ័យលាភី លេខ ៣ ច្នៃប្រហុក ទៅជាទៅជាគ្រឿងស៊ុបប្រហុក (Prahok Hotpot) និងទឹកជ្រលក់ប្រហុកដប។

  • ពិធីប្រកាសឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ ក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    ពិធីប្រកាសឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ ក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (ITC-Phnom Penh): នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងមានពិធីប្រកាសឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ ក្នុងវិស័យអប់រំ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

    ដើមី្បលើកកម្ពស់គុណភាពនៃការបង្រៀន ការស្រាវជ្រាវ និងនវានុវត្តន៍ ក្នុងគ្រឹះស្ថានឧត្តមសិក្សា លោកគ្រូ-អ្នកគ្រូចំនួន៥២រូប បានទទួលឋាន:សាស្រ្តាចារ្យ សាស្រ្តាចារ្យរង សាស្រ្តាចារ្យជំនួយ។

    សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ជំនាន់ទី១ យើងមាន២ រូប គឺឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និង លោកបណ្ឌិត អឿង ចន្ថា បានទទួលឋាន:សាស្រ្តាចារ្យ និងសាស្រ្តាចារ្យជំនួយចំនួន ២៧ រូប។

    សង្ឃឹមថាលោកគ្រូ-អ្នកគ្រូផ្សេងៗទៀតនឹងខិតខំបំពេញការងារ ជាពិសេសការស្រាវជ្រាវនិងការបោះពុម្ពផ្សាយកម្រិតជាតិនិងអន្តរជាតិ ដើមី្បទទួលបាននូវឋាន:ទាំងនេះ។

    នេះជាកិត្តិយសដ៏ប្រពៃសម្រាប់ផ្ទាល់ខ្លួន គ្រួសារ ស្ថាប័ន និងប្រទេសជាតិ។

    យើងខ្ញុំទាំងអស់គ្នា សូមអបអរសាទរ និងសូមឯកឧត្តមនាយក និងសាស្រ្តាចារ្យទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

  • នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រោងចក្រ CART TIRE Co., Ltd បានឈានដល់ការចុះអនុសារណៈយោគយល់គ្នា។

    នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រោងចក្រ CART TIRE Co., Ltd បានឈានដល់ការចុះអនុសារណៈយោគយល់គ្នា។

    ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក TIAN KE XU នាយកធនធានមនុស្សនៃក្រុមហ៊ុនខាងលើ។

    ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធបុរសន សាស្រ្តាចារ្យនៃ និងបុគ្គលិកក្រុមហ៊ុនមួយចំនួនទៀត។
    គួររំលឹកថាក្រុមហ៊ុន CART TIRE Co., Ltd មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូពូចាយ ក្រុងស្វាយរៀង ផ្លូវជាតិលេខ១ ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    បើតាមលោក TIAN KE XU នាពេលខាងមុខអាចនឹងមានការសាងសង់រោងចក្រនៅទីតាំងថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជាដោយសារកម្លាំងពលកម្មសមរម្យនិងតម្លៃវត្ថុធាតុដើមថោក។

    តាមពិតយើងបានចាប់ផ្តើមធ្វើការចាមួយគ្នាតាំងពីមិនទាន់មានអនុសារណៈយោគយល់គ្នាមកម្លេះ។ ជាក់ស្តែងយើងបានធ្វើសកម្មភាពរួមគ្នាចំនួន៦ដង៖

    • ៦ មិនា ២០២២៖ វត្តមានដំបូងរបស់ក្រុមហ៊ុនមកកាន់សាលាតិចណូដើមី្បផ្សព្វផ្សាយអំពីក្រុមហ៊ុនដល់និសិ្សត
    • ២០ ឧសភា ២០២២៖ ទស្សនកិច្ចដំបូងរបស់សាលាតិចណូនៅក្រុមហ៊ុន
    • ១៧ ធ្នូ ២០២២៖ និសិ្សត១១នាក់ក្នុងគម្រោង HEIP-ITC-SGA #12 ធ្វើទសន្សកិច្ចនៅក្រុមហ៊ុន
    • ១ មីនា ២០២៣៖ តំណាងក្រុមហ៊ុនមកចូលរួមពីចែកសញ្ញាបត្រនៅកោះពេជ្រ
    • ២៥ ឧសភា ២០២៣៖ ក្រុមការងារសាលាតិចណូទៅក្រុមហ៊ុនផ្សព្វផ្សាយពី 2nd Era-GET 2023
    • ឧសភា ២០២៣៖ និសិ្សត២នាក់ក្នុងគម្រោង HEIP-ITC-SGA #12 ធ្វើទសន្សកិច្ចនៅក្រុមហ៊ុន
      លោក TIAN KE XU បានស្នើសុំឱ្យសាលាតិចណូជួយបណ្តុះបណ្តាលបន្ថែមដល់អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ដែលពួកគាត់ទាំងនោះនៅមានចំណេះជំនាញមានកម្រិត។

    ជាការឆ្លើយតបឯកឧត្តមនាយកបានអរគុណដល់ក្រុមហ៊ុនដែលឆន្ទៈខ្ពស់ក្នុងការសហការនិងជ្រើសរើសយកសាលាតិចណូជាដៃគូអភិវឌ្ឍន៍ដើមី្បផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមក៏បានបន្ថែមថា៖ «សាលាតិចណូព្យាយាមរៀបចំបណ្តុះបណ្តាលជំនាញថ្មីដើមី្បឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុន។ ទីពិសោធន៍របស់យើងក៏មានផ្តល់សេវាឱ្យដល់ក្រុមហ៊ុនដែរ»។

    លោក TIAN KE XU ពិតជាត្រេកអរនិងអរគុណដល់សាលាតិចណូ។

    ភាគីរោងចក្រក៏បានទស្សនាមន្ទីរពិសោធន៍សំខាន់ៗនិងបានជួបជាមួយប្អូនៗនិសិ្សតឆ្នាំទី៤និងទី៥ នៃដេប៉ាតឺម៉ង់៖ GGE, GIM, និង GCA សរុបរួមប្រមាណ២០០នាក់។

  • ពិធីបិទបញ្ចប់គម្រោង​កែ​ល​ម្អសាក​ល​វិទ្យា​ល័​យនៅ​អា​ស៊ីអាគ្នេ​យ៍ (PURSEA)

    ពិធីបិទបញ្ចប់គម្រោង​កែ​ល​ម្អសាក​ល​វិទ្យា​ល័​យនៅ​អា​ស៊ីអាគ្នេ​យ៍ (PURSEA)


     (ITC-Phnom Penh)៖ រយៈពេល ៣ ឆ្នាំគិតចាប់ពីឆ្នាំ ២០២០ មក ក្រុមការងារគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ PURSEA បានសម្រេចនូវសកម្មភាពជាច្រើន ដែលអាចឱ្យសាកលវិទ្យាល័យនានា ក្នុងនោះកម្ពុជាមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលផលពីគម្រោង ដោយអាចកំណត់នូវអាទិភាព កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការ ច្រើនឆ្នាំរបស់ខ្លួន។

    តាមរយៈពិធីបិទគម្រោង PURSEA នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី៨ ខែមិថុនា នេះបានឱ្យដឹងថា កម្មវិធីជាច្រើនបង្ហាញនូវសកម្មភាពចុងក្រោយនៃគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ ដែលស្ថិតក្នុងគម្រោង ERASMUS+ ឧបត្ថម្ភជាហិរញ្ញប្បទាន ដោយសហគមន៍អឺរ៉ុបសម្រាប់រយៈពេលពីឆ្នាំ២០២០ ដល់២០២៣។

    គួររំលឹកថាគម្រោង PURSE ចាប់ផ្តើមនាខែកម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងសមត្ថភាពអភិបាលកិច្ចសាកលវិទ្យាល័យសម្រាប់សាកលវិទ្យាល័យចំនួន៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈអ្នកជំនាញជាដៃគូមកពីអឺរ៉ុប រួមមានបារាំង បែលហ្ស៊ិក និងអាល្លឺម៉ង់។

    ប្រភពបន្តថា ក្នុងអំឡុងពេលនោះ តាមរយៈសិក្ខាសាលាជាច្រើន និងការដឹកនាំពីដៃគូអឺរ៉ុប សាកលវិទ្យាល័យប្រទេសវៀតណាម និងកម្ពុជាបានធ្វើការពិសោធនូវយុទ្ធសាស្ត្រមួយចំនួន ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការបង្រៀនតាមអនឡាញ ឬទំនាក់ទំនងសាកលវិទ្យាល័យ និងដកស្រង់បទពិសោធន៍ដ៏មានតម្លៃជាច្រើន។

    ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងទៀតថា ក្នុងសិក្ខាសាលានាថ្ងៃទី៦ និង៧ ខែមិថុនា ឆ្នាំ២០២៣ តំណាងស្ថាប័នជាសមាជិកនៃគម្រោងនឹងធ្វើការបូកសរុបរួមគ្នានូវសកម្មភាពទាំងឡាយ ដែលបានដឹកនាំ និងពិភាក្សាគ្នាស្តីអំពីទស្សនវិស័យថ្មីៗនៃគម្រោង។

    គណៈកម្មការដឹកនាំក៏បានបង្ហាញដល់សាធារណជនផងដែរ នូវសៀវភៅមគ្គុទ្ទេសក៍ដឹកនាំសម្រាប់ការកំណត់ និងដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ (Guide PURSEA) ដែលជាលទ្ធផលនៃការសហការរួមគ្នា ជាលក្ខណៈពហុជំនាញ និងអន្តរជាតិហ្វ្រង់កូហ្វូរបស់អ្នកជំនាញ មកពីគ្រប់គ្រឹះស្ថានជាដៃគូនៃគម្រោង។

    មគ្គុទ្ទេសក៍នេះមានគោលបំណងពង្រឹងសមត្ថភាពដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សានិងស្រាវជ្រាវ ក្នុងការកំណត់និងការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រតាមបរិបទការប្រតិបត្តិដោយផ្ដោតលើឆន្ទៈនយោបាយស្វ័យភាវូបនីយកម្មនៃគ្រឹះស្ថាននានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ម្យ៉ាងទៀត សមាជិកនៃសន្និសីទថ្នាក់តំបន់នៃសាកលវិទ្យាធិការមកពីគ្រឹះស្ថានជាសមាជិក AUF ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (CONFRASIE) ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទៅដល់សាកលវិទ្យាល័យនានាផ្សេងទៀតក្នុងតំបន់៕