INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រារព្វពិធីសូត្រមន្ត ប្រោះព្រំ ប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឪកាសអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ បានទទួលការចូលរួមរបស់គណៈគ្រប់គ្រង លោក លោកស្រីជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន អនុប្រធានដេប៉ាតឺម៉ង់ ការិយាល័យ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ប្រកបដោយសទ្ធាជ្រះថ្លា ស្មារតីរីករាយ ភាតរភាព និងសាមគ្គីភាពកាន់តែរឹងមាំជាគ្រួសារវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បុគ្គលិកទាំងអស់ទទួលបានការប្រសិទ្ធិពរជ័យ សិរីមង្គល និងបានលំឪនកាយបួងសួងដល់ទេវតា និងវត្ថុសក្តិសិទ្ធទាំងអស់ប្រទានសេចក្តីសុខ សេចក្តីចម្រុងចម្រើន ភាពត្រជាក់ត្រជុំ ដល់គណៈគ្រប់គ្រង បុគ្គលិកទាំងអស់ និងវឌ្ឍនភាពឆាប់រហ័សរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

  • អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition

    អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition

    អបអរសាទរដល់ក្រុមនិស្សិតនិងគ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានទទួលជ័យលាភីលេខ១ក្នុងការប្រកួត MRC River Monitoring Technology Competition លើប្រភេទវិញ្ញាសារការបង្កើតឧបករណ៍វាស់ទឹកភ្លៀង។ នេះជាវគ្គផ្តាច់ព្រាត់ដែលធ្វើឡើងនៅប្រទេសឡាវ ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតនេះក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា”Spinning Bucket Rain Gauge” ដែលគំនិតនិងវិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។ ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបញ្ជូនទៅកាន់ឧបករណ៍ទទួលពីចំងាយ។ បន្ទាប់ពីឆ្លងកាត់ការវិនិច្ឆ័យពីគណកម្មការជំនាញនិងក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីរួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន៥០០០ដុល្លារ។ គួរបញ្ជាក់ផងដែរថា ការប្រកួត MRC River Monitoring Technology Competition មានការចូលរួមពីសាកលវិទ្យាល៍យផ្សេងៗនៃ៤ ប្រទេសក្នុងអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ ឡាវ និងវៀតណាម និងមាន១៤ ក្រុមចូលរួមក្នុងការប្រកួតនេះ។

  • Director General of ITC visited the Japanese counterparts under SATREPS Project

    Director General of ITC visited the Japanese counterparts under SATREPS Project

    On March 26-31, 2023 the delegates from Cambodia side led by H.E. Dr. Po Kimtho, Director General of ITC visited the Japanese counterparts under SATREPS Project. The delegates consist of management team from Institute of Technology of Cambodia, University Health Sciences, National University of Management, and Ministry of Environment. The visit aims to pay the courtesy Japanese counterparts for their support as well to extend the collaboration in term of research activity, staff mobility and student exchange. 

    The visit was arranged within one week with very tight schedule:

    • Prof. KOBAYASHI Osamu, Director of Department of International Affairs and his team from JST
    • Prof. MIYAZAKI Akihiro, Deputy Director General, and his team from JICA
    • Prof. WADA Takashi, President, and his team from Kanazawa University
    • Prof. TATSUMISAGO Masahiro, President, and his team from Osaka Petropolitan University
    • Prof. ASAO Hiroyoshi, President, and his team from Osaka Ohtani University
    • Prof. ITO Masako, Trustee, and her team from Nagasaki University 

    The visiting has been warmly welcome by top managements of Japanese organizations. All parties have been exchanged their presentations followed by laboratories and Supersite tours to understand each other for extending collaboration. Finally, both parties highly expect the fruitful result from this join research project and to extend further research collaboration as well as exchange program and mobility.

    Note that in 2022, the Institute of Technology of Cambodia (ITC) was awarded a research grant from Japan Science and Technology Agency (JST) and Japan International Cooperation Agency (JICA), called SATREPS (Science and Technology Research Partnership for Sustainable Development Program) Project. It is 5-yearch research project, July 1, 2022 – June 31, 2027, and involving with 9 organizations (4 organizations from Cambodia and 5 organizations from Japan). The project aims to improve the research capacity and research collaboration among the partners in the aspect of air pollution. Therefore, the project’s title is Establishment of platform for air pollution.

  • ប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

    ប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

    (Itc-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញបន្តដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។

    គោលដៅនៃកិច្ចប្រជុំនាថ្ងៃទី២នេះ គឺជាការបូកសរុបកិច្ចពិភាក្សាគ្នាជាមួយដៃគូជាតិនិងអន្តរជាតិក្នុងជំនាញនីមួយៗ កាលពីរសៀលថ្ងៃទី២២ ខែមីនា កន្លងទៅ។

    សម្រាប់កិច្ចប្រជុំបូកសរុបនេះយើងមានអ្នកចូលរួមជាតិនិងអត្តរជាតិសរុប ៩៣នាក់/៣១នាក់ចូលរួមពីចម្ងាយ។

  • កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

    កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

    (Itc-Phnom Penh)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។

    ក៏មានការអញ្ជើញចូលរួមផងដែររបស់ លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌នៃស្ថានទូតបារាំង, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, និងឯកឧត្តមបណ្ឌិត ប៉ូ គឹម ថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    Réunion du Consortium international d’appui/Consortium Meeting International Support មានរបបប្រជុំមួយដងក្នុងរយៈពេលមួយឆ្នាំ និងជាទូទៅនៅខែមីនា។ 

    កិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការពិភាក្សាលើកម្មវិធីសិក្សានិងស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មមួយនេះ។ ការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីរបស់ខ្លួនគឺជាញ៉ាំងអោយសាលាតិចណូមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្នុងតំបន់និងពិភពលោក។

    ឆ្នាំនេះមានភ្ញៀវបរទេសមកពីប្រទេសបារាំង អាមេរិក បែលហ្សីក ថៃឡង់ អូស្រ្តាលី ជប៉ុន សរុបទាំងអស់៨៤នាក់/១៨នាក់ចូលរួមពីចម្ងាយ។

    កិច្ចប្រជុំនេះមានរយៈពេលពីថ្ងៃគឺ ថ្ងៃទី២២ និង ២៣ ខែមីនា ឆ្នាំ២០២៣។