Welcome to CALOHEA Measuring and Comparing
In the framework of the CALOHEA Erasmus+ project co-funded by the European Union, representatives of the institute of technology of […]
In the framework of the CALOHEA Erasmus+ project co-funded by the European Union, representatives of the institute of technology of […]
សេចក្តីជូនដំណឹង ស្តីពី ការចូលរួមក្នុងពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក
(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតវេទិកាសម្រាប់ការអប់រំ និងស្រាវជ្រាវលើបណ្តាញអគ្គិសនី។ គម្រោងថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៧ ក្នុងទំហំទឹកប្រាក់ ១.៤ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប
(ITC-Phnom Penh): នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបារាំង ដឹកនាំដោយលោកស្រី Barbara Pompili តំណាងរសាស្រ្តនិងជាអតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋបារាំង។ ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវនូវសមិទ្ធិផលធំៗនៃគ្រឹះស្ថានឧត្តមសិក្សាមួយនេះ
(ITC-Phnom Penh)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និងលោកបណ្ឌិត អឿង ចន្ថា បានអញ្ជើញចូលរួមខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ ដែលបានរៀបចំនៅស្ថានទូតបារាំង។ គួររំលឹកថាក្រុម AFD Group បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់គន្លងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងធ្វើការជាមួយដៃគូរបស់ពួកគេ ដើម្បីកសាងពិភពលោកកាន់តែបៃតង
(ITC-Pnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបើកបវេសនកាលដើមី្បទទួលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រមាណ១៥០០នាក់។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអបិតីក្នុងកម្មវិធីនេះ។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យដែលប្អូនៗបានទទួលចំពោះការប្រឡងចូលសាលាតិចណូ និងបានជូនពរអោយប្អូនៗមានសំណាងល្អចំពោះការសិក្សា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក៏មានលោកនាយករង លោកទីប្រឹក្សា ព្រឹទ្ធបុរស
ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល ដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា” ពីឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបម្រើការងារស្រាវជ្រាវរបស់ និស្សិត សាស្រ្តាចារ្យ និងសាធារណជន អំពីប្រវត្តិតស៊ូ និងបុព្វហេតុដ៌ឧត្តុង្គឧត្តមនៃការកសាងជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានសូមគោរព