(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សុកណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក៏មានការអញ្ជើញចូលរួមផងដែរ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, លោក Pierre VINCENT តំណាងស្ថានទូតបារាំង, ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក Thoeun Vongdy តំណាងអង្គការ JICA, ព្រមទាំងតំណាងភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំង និងសាស្រ្តាចារ្យសរុបទាំងអស់៤៩នាក់ ក្នុងនោះ៣នាក់ចូលរួមពីចម្ងាយ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើមិ្បពិនិត្យនិងអនុម័តសំណើរបស់ក្រុមប្រឹក្សាបច្ចេកទេសអន្តរជាតិ CONSORTIUM INTERNATIONALដើមី្បអោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអនុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។
ជាលទ្ធផល៖ ក្រៅពីសកម្មភាពពាក់ព័ន្ធនឹងកម្មវិធីសិក្សា ការស្រាវជ្រាវ យើងក៏មានការរៀបចំទទួលសមាជិកភាព Consortium សម្រាប់អាណត្តិថ្មី ២០២៣-២០២៨ ដែលមានសរុបទាំងអស់៣១គ្រឹះស្ថាន៖ Belgium =3, Cambodia=2, France=23, Thailand=1, Japan=2) ដោយមិនគិតពី៖ Ambassade de France au Cambodge, JICA, Agence Universitaire de la Francophonie៕