- (វបក ភ្នំពេញ)៖ កាលពីថ្ងៃទី០៣ ដល់ ១២ ខែកក្កដា ឆ្នាំ២០២២ គ្រូឧទេ្ទសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពជាចំនួន ០៣នាក់ បានផ្តល់បំណិនផ្នែក “ប្រព័ន្ធស្រោចស្រពឆ្លាតវៃ” ដល់គ្រូបង្គោល(សិក្ខាកាម)ចំនួន ១៧នាក់ ដែលមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១១សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិននេះបានផ្តោតលើបីផ្នែកសំខាន់ៗ ៖ ទ្រឹស្តី ការអនុវត្ត និងផែនការអាជីវកម្ម។
- ផ្នែកទ្រឹស្តី៖ គ្រូឧទេ្ទសបានបង្រៀនចំណេះដឹងនៃបច្ចេកទេស ដី ទឹក ប្រព័ន្ធស្រោចស្រពឆ្លាតវៃ ដើម្បីឲ្យសិក្ខាកាមយល់ដឹងពីបច្ចេកទេស ដី ទឹក គ្រឿងបង្គុំស្រោចស្រព គ្រឿងបញ្ជា និងសុវត្ថិភាព ដើម្បីអាចឌីហ្សាញប្រព័ន្ធនេះនៅក្នុងផ្ទះសំណាញ់បាន។
- ផ្នែកអនុវត្ត៖ សិក្ខាកាមបានតភ្ជាប់ប្រព័ន្ធទឹកប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ និងដំឡើងប្រព័ន្ធនេះនៅក្នុងផ្ទះសំណាញ់។
- ផ្នែកផែនការអាជីវកម្ម៖ សិក្ខាកាម បានរៀនពីការរៀបចំផែនការអាជីវកម្ម ដើម្បីយកចំណេះជំនាញដែលទទួលបានពីបំណិន ក្នុងការរកចំណូលទៅតាមសហគមន៍របស់ពួកគេ។
- (ITC, Phnom Penh): From 03 to 12 July 2022, three lecturers of Institute of Technology of Cambodia have provided the skill training on “Smart Irrigation System” to 17 high school teachers coming from 11 different secondary schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP). The training focuses on Theory, Practice and Business plan.
- Theory training: trainees have been trained about the knowledge of the soil, water, irrigation components, controller and safety in order to design the system in a greenhouse.
- Practical training: trainees have been trained on the irrigation system installation, controller setup, and also set up those system in a green house.
- Business plan: trainees have been trained on how to prepare and apply the business plans to the business’s operations for income generation in their community.
STEM Education Local Partnership Program #HEIP