Search
Close this search box.

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបុគ្គលិកក្នុងពិធីរំលឹកគម្រប់ខួប៦០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

——

ពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលប្រព្រឹត្តទៅនាល្ងាច ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ឯកឧត្តម Jacques PELLET, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Anatoly Borovik, ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក NAGASE Kensuke តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងអង្គការនានាដូចជា AUF, JICA, IRD, CIRAD, ADB, World Bank, លោកគ្រូ អ្នកគ្រូ និងបុគ្គលឹកវិទ្យាស្ថានបច្ចេកវិទ្យានិងសិស្សនិសិ្សត សរុបជាង១០០០នាក់ “ដើម្បីរំលឹកឡើងវិញនៃការវិវឌ្ឍន៍របស់វិទ្យាស្ថាន ចាប់ពី ឆ្នាំ១៩៦៤រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អោយដឹងថាបច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកសរុបចំនួន ៤៧៨នាក់ នារី១៤៨នាក់ ក្នុងនោះសាស្ត្រាចារ្យមានសញ្ញាបត្របណ្ឌិតបានកើនឡើងពី ៤៨ នាក់ក្នុង ឆ្នាំ ២០១៤ ដល់ ១០៧នាក់ ក្នុងឆ្នាំ ២០២៤ នេះ សម្រាប់គាំទ្រការបង្រៀន និងស្រាវជ្រាវ ប្រកួត ប្រជែង និងឆ្លើយតបស្ថានភាពប្ចុប្បន្ននៅកម្ពុជា។ គួរកត់សម្គាល់ថាបច្ចុប្បន្ននេះវិទ្យាស្ថានមានអ្នកស្រាវជ្រាវ ប្រមាណ ១១១ នាក់ ចែកចេញជា ៥ ក្រុមស្រាវជ្រាវ និងកំពុងតែចូលរួមក្នុងគម្រោងស្រាវជ្រាវខ្នាតធំនិងតូចសរុប១០២គម្រោង។ សកម្មភាពស្រាវជ្រាវទាំងនេះកំពុងដំណើរការនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវសំខាន់ៗទាំង ២៥ របស់វិទ្យាស្ថាន នឹងចូលរួមក្នុងកិច្ចសហការជាមួយមន្ទីរពិសោធន៍នៅបរទេសផងដែរ។ គម្រោង ស្រាវជ្រាវធំៗគឺ៖ ស្រាវស្រាវលើបឹងទន្លេសាប រុករកធនធានរ៉ែ ប្រេងកាត ស្រាវជ្រាវលើគុណភាពខ្យល់ ការគ្រប់គ្រងកាកសំណល់ គ្រប់គ្រងធនធានទឹក ធារាសាស្ត្រ ការស្រោចស្រព្វ ថាមពលអគ្គិសនី ការវេច ខ្ចប់អាហារ – សុវត្តិភាពអាការ សំណង់ រ៉ូបូនិងស្វ័យប្រវត្តិកម្ម-បញ្ញានិម្មិតកម្ម វិភាគខ្យល់ ការសង្កេតផែនដី ការស្រាវជ្រាវផ្នែកសមុទ្រ។ល។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតបន្តថាថ្មីៗនេះផងដែរ វិទ្យាស្ថានបានបង្កើតកម្មវិធីបណ្តុះបណ្តាលកម្រិតជាតិ អន្តរជាតិលើជំនាញឌីជីថល ឆ្លើយតបគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាជំនាញ AI, Cybersecurity, software engineering, supply chain management។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏ថា រយះពេលប្រមាណពេញ១ឆ្នាំហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន មាណែត ជាប្រមុខដឹកនាំប្រទេសជាតិធ្វើអោយប្រទេសមានសុខសន្តិភាព ពេញលឹញ និងកិច្ចប្រតិបត្តិការដ៏ល្អដល់ គ្រប់បណ្តាក្រសួង ស្ថាប័ន សហគ្រាសជាតិ និងអន្តរជាតិទូទាំងប្រទេស ព្រមទាំងការគាំទ្រពីបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ក្នុង ការចូលរួមចំណែកអភិវឌ្ឍវិទ្យាស្ថាន ពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ស្ថានទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដូចជា៖ទូតបារាំង បែលហ្សិក ជប៉ុន និងដៃគូអភិវឌ្ឍន៍នានា ដូចជា “អង្គការ JICA; AUF; ធនាគារពិភពលោក (World Bank); ធនាគារអភិវឌ្ឍន៍អាស៊ី (ADB); (IRD) និង ដៃគូអភិវឌ្ឍន៍ ផ្សេងៗទៀត ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ លើកកម្ពស់វិស័យអប់រំ ជាពិសេសលើកកម្ពស់គុណភាពនៃការ បណ្តុះបណ្តាល និងកិច្ចការស្រាវជាវនៅឧត្តមសិក្សា រួមទាំងការបង្កើត ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

Scroll to Top
hacklink panel hacklink al hacklink hacklink iqos terea sigara juul juul xslot giriş xslot giriş meritking
hack forum hack forum hacklink hacklink hacklink hacklink panel cami halısı cami halısı cami halısı cami halısı cami halısı cami halısı saricahali.com.tr cami halısı cami halısı cami halısı cami halısı evden eve nakliyat ofis taşıma seo hizmeti Onwin vds vds sunucu tronscan wbahis google.com.tr
Hacklink Hacklink panel Hacklink panel Hacklink panel Hacklink panel Hacklink panel Hacklink panel
Bahis siteleri
matadorbet matador bet fixbet
Deneme bonusu Deneme Bonusu veren siteler
ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino ByCasino
hacklink panel hacklink al hacklink hacklink iqos terea sigara juul juul xslot giriş xslot giriş meritking