សូមចូលរួមអបអរសាទរយ៉ាងថ្លៃថ្លា ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥ រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង។ សូមលើកទឹកចិត្ត គាំទ្រ និង ជូនពរ ឲ្យប្អូនៗមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការសិក្សានៅប្រទេសបារាំង!!
– កញ្ញា ចូវ យូអុី (CHOUV You Y) មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ជាអតីតសិស្សសាលាវិទ្យាល័យមង្គលបូរី សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
– លោក សេន សុវឌ្ឍនា (SEN SOVATHEAKNA) មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីតសិស្សនៃវិទ្យាល័យព្រះមុនីវង្ស សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
- កញ្ញា ឃុន ស៉ីវលុយ (KHUN Sivluy) មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាអតីតសិស្សវិទ្យាល័យទួលទំពួង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។
– លោក បាន ប៊ុនរ៉ុង (Ban Bunrong) មានស្រុកកំណើតនៅខេត្ត កណ្តាល បានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ នៅវិទ្យាល័យ ចំណេះទូទៅ និង បច្ចេកទេសហ៊ុនសែន ជម្ពូវ័ន បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា ENSAE ។
- កញ្ញា ស្រុឹម សុគន្ធី (SROEM SOKUNTHY) មានស្រុកកំណើតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនកោះធំ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Télécom Paris ។