(វបក ភ្នំពេញ)៖ កាលពីថ្ងៃទី ៣ ដល់ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ គ្រូឧទ្ទេសចំនួន០៥រូបនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពជា បានផ្តល់បំណិនផ្នែក “ការកែច្នៃអាហារតាមវិធីសាស្រ្តធ្វើល្បើង (ការធ្វើជ្រក់ត្រសក់ និងណែមត្រី)” ដល់គ្រូបង្គោល (សិក្ខាកាម) ចំនួន ១៤នាក់ ដែលបានមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ៦ សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិននេះបានបែងចែកជាបីផ្នែកសំខាន់ៗ ៖
ផ្នែកទ្រឹស្តី៖ សិក្ខាកាមបានទទួលចំណេះដឹងទូទៅទាក់ទងទៅនឹង គុណសម្បត្តិរបស់អាហារល្បើង វិធីសាស្រ្តកែច្នៃ អាហារតាមវិធីសាស្រ្ត ល្បើងប្រកបដោយគុណភាព និងសុវត្ថិភាព ការវិភាគគុណភាព ការវាយតម្លៃផលិតផលដោយញាណ និងការរក្សារទុកអាហារប្រភេទនេះអោយបានត្រឹមត្រូវ។
ផ្នែកអនុវត្ត៖ គ្រូឧទ្ទេសបានណែនាំសិក្ខាកាមពីវិធីសាស្រ្តក្នុងការផលិត និងបង្ហាត់បង្ហាញពីរបៀបផលិតជ្រក់ត្រសក់ និង ណែមត្រីប្រកបដោយគុណភាព អនាម័យ និងមានរស់ជាតិឆ្ញាញ់។ បន្ទាប់មក សិក្ខាកាមបានអនុវត្ត និងផលិតជ្រក់ត្រសក់ និង ណែមត្រីដោយខ្លួនឯង និងទទួលបានផលិតផលមានរសជាតិឆ្ងាញ់និងគុណភាពដូចដែលបានរំពឹងទុក។
ផ្នែកផែនការអាជីវកម្ម៖ សិក្ខាកាម បានរៀនពីការរៀបចំផែនការអាជីវកម្ម និងរៀបចំគម្រោងអាជីវកម្មផ្ទាល់ខ្លួនដោយយកចំណេះជំនាញដែលទទួលបានពីបំណិន ដើម្បីរកចំណូលបន្ថែម។
(ITC, Phnom Penh): From July 3 to July 12, 2022, five lecturers of Institute of Technology of Cambodia provided the skill training program on “Food Processing by Fermentation Method” to 14 trainees coming from 6 different secondary schools under the STEM Education Local Partnership Program of Higher Education Improvement Project (HEIP). This training is divided into three parts such as theory, practical, and business plan development.
Theory training: trainees were trained on the Principal of food fermentation, Processing techniques, Quality and safety of the products, Sensory evaluation, and Proper storage of this products.
Practical training: trainers explained on the method and train the trainee how to produce the fermented cucumber and fermented fish (nem trey) with quality and safety. After that, trainee practiced by themself to produce the quality and safe fermented cucumber and fermented fish (nem trey) with the satisfactory products as expected.
Business plan: trainees were trained on how to prepare and apply the business plans and preparation the individual business plan in order to operate the business for income generation.