នៅព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៤៦១៧នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌ កោះពេជ្រ។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងការបណ្តុះបណ្តាលប្រកបដោយគុណភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះនិសិ្សតជ័យលីភាទាំងអស់។
សម្តេចលោកបានជូនពរដល់ក្មួយៗទាំងអស់ និងលោកមានសុទ្ធិដ្ឋិនិយមថា ធនធានមនុស្សទាំងនេះពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាអោយទៅមុខបានលឿន។