Month: November 2022

A site visit to aggregate plant (AGG-Chip Mong Industry)

On November 18, 2022, Dr. Eng Chandoeun, Dr. Yos Phanny, and Ms. Oy Kimhouy, lecturers at the Faculty of Geo-resources and Geotechnical Engineering led 40 students of fifth-year students to visit the aggregate plant (AGG-Chip Mong Industry) at Kampong Speu Province. It was such a great occasion for students to learn valuable experience in the …

A site visit to aggregate plant (AGG-Chip Mong Industry) Read More »

គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(វបក-ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូមកពី IMT Mines Alès ដឹកនាំដោយលោកស្រីសាស្រ្តចារ្យ Françoise ANDRE អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិ។ ក៏មានសាសស្រ្តាចារ្យពីររូបទៀត ពី IMT Mines Alès និង លោកសាស្រ្តាចារ្យមួយចំនួនទៀត នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបពីប្រវត្តិនិងសកម្មភាពមួយចំនួនរបស់សាលាតិចណូ។ នាពេលនោះផងដែរ ឯកឧត្តមបានបញ្ញាក់ថា ដោយមានតម្រូវការថ្មីជាច្រើនពីទីផ្សារការងារ សាលាតិចណូត្រូវការពង្រីកខ្លួន និងបង្កើនចំនួននិសិ្សត។ ដូច្នេះហើយបានជាយើងតម្រូវអោយសាងសង់សាខាបន្ថែមនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងនៅវិមានឈ្នះ-ឈ្នះ។ តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះអ្វីៗដែលសាលាតិចណូបាននិងកំពុងធ្វើ។ លោកស្រីសាស្រ្តាចារ្យក៏បានជម្រាបថ្នាក់ដឹកនាំសាលាតិចណូថា ៖ វត្តមានរបស់វត្តមានរបស់គណៈប្រតិភូគឺមានបី៖ ១) ជ្រើសរើសនិសិ្សតទៅសិក្សានៅ IMT Mines Alès, ២) បង្រៀននិសិ្សត និង ៣) ពិនិត្យកិច្ចព្រមព្រៀងនៃស្ថាប័នទាំងពីរ។ជាលទ្ធផលក្នុងចំនោម បេក្ខជនឆ្នើម៦នាក់ មាននិសិ្សតជ័យលីភី៤នាក់ មកពីខាងដេប៉ាតឺម៉ង់ …

គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា Read More »

អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានទទួលជួបសម្តែងការគួរសមជាមួយអ្នកស្រាវជ្រាវរុសី្សពីររូប៖ លោកស្រីសាស្រ្តាចារ្យ NUGMANOVA T. A. ប្រធានក្រុមហ៊ុន Bioin-Novo Ltd ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងម៉ូស្គូ និងសាខានៅប្រទេសអាល្លឺម៉ង់ និងលោក IANUSKEVICH IVAN ប្រធានក្រុមហ៊ុន Research & Production WTP Co., Ltd។ អ្នកស្រាវជ្រាវទាំពីររូបបានអញ្ជើញមក ជាមួយនឹងវត្តមានរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងសុំកិច្ចសហការនិងគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ទៅលើសកម្មភាពស្រាវជ្រាវក្រោមប្រធានបទ៖ “Zero Waste Agrotechnology” កែច្នៃប្រើប្រាស់ឡើងវិញនូវកាកសំណល់ពីផលិតកម្មកសិកម្មផ្សេងៗ។ គួរកត់សម្គាល់ថា ពួកគាត់បាននាំមកនូវសារធាតុ Chlorella ១០០០លីត្រ មកប្រទេសកម្ពុជា និងបានសម្អាតទឹកកាកសំណល់ (កខ្វក់) បានចំនួន២៥ពាន់ម៉ែត្រគូប កាលពីឆ្នាំមុន។ ម៉្យាងវិញទៀតចាប់ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ផលជះនៃសិប្បកម្មផលិតដំណាប់ស្វាយ នៅក្នុងប្រទេសកម្ពុជា គឺកាកសំណល់ដូចជាសំបកស្វាយ ទឹកកខ្វក់ហូរចាក់ទៅក្នុងបឹងនិងទន្លេ បានប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី …

អ្នកស្រាវជ្រាវរុសី្សពីររូបបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា Read More »

គណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលាតិចណូ

(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសភាជប៉ុន ដឹកនាំដោយលោក DOKO Shigeru។ ក៏មានតំណាងស្ថានទូតជប៉ុន ប្រធានអង្គការJICA ប្រចាំនៅកម្ពុជា លោកនាយករង លោកសាស្រ្តាចារ្យ នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។ ជាកិច្ចចាប់ផ្តើមប្រធានគណៈប្រតិភូបានជម្រាបថាគោលបំណងសំខាន់នៃវត្តមានរបស់ប្រតិភូជប៉ុនថ្ងៃនេះគឺចង់ដឹងពីវឌ្ឍនភាពនៃសាលាតិចណូនិងចង់ដឹងថាជំនួយរបស់ជប៉ុនអាចជាកំលាំងចលករជួយរុញការអភិវឌ្ឍនៃគ្រឺះស្ថានឧត្តមសិក្សាមួយនេះដែរឬទេ។ ជាការឆ្លើយតប ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបនូវគម្រោងធំៗមួយចំនួនរបស់ជប៉ុនដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់សាលាតិចណូ ដូចជា៖ AUN-Seed-Net, ការបើកឡើងវិញ មហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត (Kyushu University-Prof. Watanabe), ការកសាងមជ្ឍមណ្ឌលស្រាវជ្រាវនិងនាវនុវត្ត (ក្រោមជំនួយ Japan’s Grant-Aid), គម្រោង Satreps 1 & 2, និងគម្រោង LBE។ តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះធនធានមនុស្សខ្មែរដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសជប៉ុន និងក្នុងតំបន់តាមរយៈ AUN-Seed-Net បានត្រលប់មកបម្រើការងារនៅក្នុងសាលាតិចណូដើមី្បពង្រឹងគុណភាពនៃការបង្រៀននិងអភិវឌ្ឍន៍ការស្រាវជ្រាវ។

មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ

(ITC-Phnom Penh): នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (Institut de Recherche pour le Développement-IRD) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation (KHEOBS) Laboratory)។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Jacques PELLET, លោកស្រី Valérie VERDIER ប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង, លោកស្រី នៅ សុខម៉ាឌី តំណាងលោក ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក៏មានការចូលរួមងដែរពី អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងលោកសាស្រ្តាចារ្យ សំខាន់ៗមួយចំនួន។ មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHOEBS) គឺជាមជ្ឈមណ្ឌលចាប់សញ្ញាពីចម្ងាយដំបូងគេនៅ ITC ។ KHEOBS ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ …

មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ Read More »

សេចក្តីជូនដំណឹងបន្ថែម_ស្តីពីការប្រឡងចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ រាជធានីភ្នំពេញ-ការប្រឡងចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន កម្រិតវិស្វករ (សាខាត្បូងឃ្មុំ)-ការជ្រើសរើសចូលរៀនឆ្នាំទី១ កម្រិតបរិញ្ញាបត្ររងវិស្វកម្ម