Month: February 2023

សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”

សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ ព្រឹកស្អែកនេះត្រូវជា ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ នឹងមាន ពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២

ក្រុមការងាររៀបចំកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ មានកិត្តិយសសូមគោរពជម្រាបជូន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិត ចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨-៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សូមទទួលពត៍មានលម្អិតតាមរយៈឯកសារជូនភ្ជាប់ខាងក្រោម ឬចូលរួមក្នុងក្រុមតេលេក្រាម (Telegram) របស់យើងខ្ញុំតាមតំណខាងក្រោម៖https://t.me/+Lq25pNESJUI1ZTll The organizing committee of the 12th SCIENTIFIC DAY are pleased to invite all of you to join the 2-day event to be held on 8-9 June 2023 at the Institute of Technology of Cambodia.Please find …

សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២ Read More »

សេចក្តីជូនដំណឹង​ ស្តីពី ការចូលរួមក្នុងពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សេចក្តីជូនដំណឹង​ ស្តីពី ការចូលរួមក្នុងពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតវេទិកាសម្រាប់ការអប់រំ និងស្រាវជ្រាវលើបណ្តាញអគ្គិសនី។  គម្រោងថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៧ ក្នុងទំហំទឹកប្រាក់ ១.៤ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។  គម្រោងនេះនឹងផ្តោតជាចំបងលើការបំពាក់សម្ភារៈពិសោធន៍ទាក់ទងនឹង Smart Grid និងការបណ្តុះបណ្តាលធនធានមនុស្សកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅក្នុងវិស័យថាមពលអគ្គិសនី។  គម្រោងក៏នឹងជំរុញអោយមានការផ្លាស់ប្តូររវាងបុគ្គលិកអប់រំ និងនយោជិកនៃស្ថាប័នទាំងបីផងដែរ។

ដំណើរទស្សនកិច្ចនៃតំណាងរាស្រ្តបារាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh): នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបារាំង ដឹកនាំដោយលោកស្រី Barbara Pompili តំណាងរសាស្រ្តនិងជាអតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋបារាំង។ ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវនូវសមិទ្ធិផលធំៗនៃគ្រឹះស្ថានឧត្តមសិក្សាមួយនេះ និងបានរំលេចជាពិសេសសមិទ្ធផលជាមួយនៃគូបារាំង៖១) ការស្រាវជ្រាវរួមគ្នា;២) អាហារូបករណ៍ BGF & Eiffel;៣) ការបណ្តុះបណ្តាល Master ផ្នែកទឹក;៤) ការចូលរួមចំណែករបស់ AFD ក្នុងការសាងសង់គអគារ៖ មជ្ឈមណ្ឌលសហគមន៍ចំណេះដឹង ។ល។បន្ទាប់មកគណៈប្រតិភូមជាន់ខ្ពស់បានអញ្ជើញទស្សនា៖ ១) វិទ្យាស្ថានកំណើនបៃតងសាកល (GGGI); ២) វិទ្យាស្ថានស្រាវជ្រាវបារាំងដើមី្បការអភិវឌ្ឍ (IRD); ៣) មន្ទីរពិសោធន៍ស្រាវជ្រាវបរិស្ថានតំបន់ឆ្នេរ និងដីសើម; ៤) មន្ទីរពិសោធន៍ទឹក។ ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតនាយកនិងសាហការីចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងបានអញ្ជើញនិវត្តនៅម៉ោង១១:៤៥នាទី នាថ្ងៃដដែល។

ខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ​ AFD

(ITC-Phnom Penh)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និងលោកបណ្ឌិត អឿង ចន្ថា បានអញ្ជើញចូលរួមខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ ដែលបានរៀបចំនៅស្ថានទូតបារាំង។ គួររំលឹកថាក្រុម AFD Group បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់គន្លងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងធ្វើការជាមួយដៃគូរបស់ពួកគេ ដើម្បីកសាងពិភពលោកកាន់តែបៃតង និងសមធម៌។  យោងតាមរបាយការណ៍របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា AFD បានចំណាយថវិកាសរុបក្នុងរយៈពេល៣០ឆ្នាំនេះអស់១០០០លានអឺរ៉ូ ដើមី្បជួយកម្ពុជាក្នុងវិស័យមួយចំនួន។ ជោគជ័យរបស់AFDក៏មានចំណែកមួយរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ផងដែរ។ ដោយហេតុផលនេះហើយ ទើបក្នុងពេលនេះដែរ សាលាតិចណូ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MoU) ដើមី្បចាប់យកភាពជាដៃគូនិងចាប់ផ្តើមការសហការនៃស្ថាប័នទាំងពីរ។

ពិធីបើកបវេសនកាលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

(ITC-Pnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបើកបវេសនកាលដើមី្បទទួលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រមាណ១៥០០នាក់។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអបិតីក្នុងកម្មវិធីនេះ។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យដែលប្អូនៗបានទទួលចំពោះការប្រឡងចូលសាលាតិចណូ និងបានជូនពរអោយប្អូនៗមានសំណាងល្អចំពោះការសិក្សា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក៏មានលោកនាយករង លោកទីប្រឹក្សា ព្រឹទ្ធបុរស និងសាស្រ្តាចារ្យ បុគ្គលិកមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ បន្ទាប់ពីការជួបជុំនៅក្នុងសាលសន្និសីទសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើមី្បស្តាប់នូវវិន័យ និងកម្មវិធីសិក្សានៅក្នុងវិទ្យាស្ថានរួចមក ប្អូនៗនិសិ្សតបានបន្តទស្សនាទីតាំងនិងទីពិសោធន៍សំខាន់ៗមួយចំនួន។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល មានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា”

ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល ដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា” ពីឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបម្រើការងារស្រាវជ្រាវរបស់ និស្សិត សាស្រ្តាចារ្យ និងសាធារណជន អំពីប្រវត្តិតស៊ូ និងបុព្វហេតុដ៌ឧត្តុង្គឧត្តមនៃការកសាងជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដែលបានផ្តល់សៀវភៅដ៏មានសារសំខាន់នេះ។