September 2023

News

សន្និសីទថ្នាក់តំបន់លើកទី១៤, និងសន្និសីទថ្នាក់អន្តរជាតិលើកទី២, ក្រោមប្រធានបទរួម “Geo-resources and Geological Engineering for Sustainable Earth”

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងសន្និសីទថ្នាក់តំបន់លើកទី១៤ និងសន្និសីទថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទរួម៖វិស្វកម្មធនធានរ៉ែ និងភូគព្ភសាស្ត្រ សម្រាប់ផែនដីប្រកបដោយនិរន្តរភាព ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្រ្តាចារ្យ ប៉ូ […]

News

កម្ពុជា និងអូស្ត្រាលី ចាប់ផ្តើមភាពជាដៃគូគំនិតច្នៃប្រឌិតអាហារ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ផ្នែកកសិកម្ម

(ITC-Phnom Penh)៖ ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ – ថ្ងៃនេះ កម្ពុជា និងអូស្ត្រាលី បានចាប់ផ្តើមភាពជាដៃគូថ្មី ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៃកសិ-អាហាររបស់កម្ពុជា ដោយផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមចំនួន១៥ ដើម្បីអភិវឌ្ឍផលិតផលថ្មី កែលម្អទីផ្សាររបស់ពួកគេ ឬ

News, News&Event

ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានចូលរួមដឹកនាំការប្រជុំគណកម្មាធិកាគម្រោងលើកទី២ ក្រោមចំណងជើង ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលគម្រោងសាត្រេប (SATREPS) ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិ និង ទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃប្រទេសជប៉ុន (JICA and JST)

News

សន្និសីតថ្នាក់តំបន់ RCGeoE និងថ្នាក់អន្តរជាតិ EraGET2023

សន្និសីតថ្នាក់តំបន់ RCGeoE និងថ្នាក់អន្តរជាតិ EraGET2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១- ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។គោលបំណងក្នុងការរៀចបំសន្និសីទនេះគឺ១. ដើម្បីពង្រឹងចំណេះដឹង និងសម្ថភាពស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវ័យក្មេង២. ដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវថ្មីៗជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នសិក្សាជាតិ និងអន្តរជាតិ និងជាមួយក្រសួង ក្រុមហ៊ុន និងសហគមន៍៣. ដើម្បីពង្រីក

News

កិច្ចប្រជុំជាមួយលោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករង សូយ ទី បានទទួលជួបពិភាក្សាការងារជាមួយ លោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន។ ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះការរីកចំរោះននៃវិស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងមានបំណងចង់សហការជាមួយគ្នា ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។ គោលបំណងសំខាន់នៃជំនួបនេះគឺសមភាគីមានបំណងជម្រាបជូនថ្នាក់ដឹកនាំសាលាតិចណូពីវិសាលភាពនៃភាសាចិនដែលកំពង់ដើរតួនាទីសំខាន់ នៅក្នុងប្រទេសកម្ពុជា និងចង់ពង្រឹងភាសាចិននៅកម្រិតឧត្តមសិក្សា។

News

ទស្សនកិច្ចនៅ រោងចក្រ សៃលុន កម្ពុជា-វៀតណាម / Visit of SAILUN Cambodia-Vietnam factories

(ITC-Tay Ninh/Vietnam)៖ តបតាមការអញ្ជើញរបស់លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Cart Tire Co., Ltd ដែលជាបុត្តសម្ព័ន្ធនៃក្រុមហ៊ុន Sailun Group ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញដឹកនាំគណៈប្រតិភូមួយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតសំបកកង់ឡានខ្នាតពិភពលោករបស់ប្រទេសចិន (Sailun) ដែលមានទីតាំងនៅខេត្តតាយនីញ (Tay Ninh)

News

សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។

Scroll to Top
slot