INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • ពិធីបិទបញ្ចប់គម្រោង​កែ​ល​ម្អសាក​ល​វិទ្យា​ល័​យនៅ​អា​ស៊ីអាគ្នេ​យ៍ (PURSEA)

    ពិធីបិទបញ្ចប់គម្រោង​កែ​ល​ម្អសាក​ល​វិទ្យា​ល័​យនៅ​អា​ស៊ីអាគ្នេ​យ៍ (PURSEA)


     (ITC-Phnom Penh)៖ រយៈពេល ៣ ឆ្នាំគិតចាប់ពីឆ្នាំ ២០២០ មក ក្រុមការងារគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអាគ្នេយ៍ PURSEA បានសម្រេចនូវសកម្មភាពជាច្រើន ដែលអាចឱ្យសាកលវិទ្យាល័យនានា ក្នុងនោះកម្ពុជាមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទទួលផលពីគម្រោង ដោយអាចកំណត់នូវអាទិភាព កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការ ច្រើនឆ្នាំរបស់ខ្លួន។

    តាមរយៈពិធីបិទគម្រោង PURSEA នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី៨ ខែមិថុនា នេះបានឱ្យដឹងថា កម្មវិធីជាច្រើនបង្ហាញនូវសកម្មភាពចុងក្រោយនៃគម្រោងកែលម្អសាកលវិទ្យាល័យនៅអាស៊ីអគ្នេយ៍ ដែលស្ថិតក្នុងគម្រោង ERASMUS+ ឧបត្ថម្ភជាហិរញ្ញប្បទាន ដោយសហគមន៍អឺរ៉ុបសម្រាប់រយៈពេលពីឆ្នាំ២០២០ ដល់២០២៣។

    គួររំលឹកថាគម្រោង PURSE ចាប់ផ្តើមនាខែកម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងសមត្ថភាពអភិបាលកិច្ចសាកលវិទ្យាល័យសម្រាប់សាកលវិទ្យាល័យចំនួន៨ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈអ្នកជំនាញជាដៃគូមកពីអឺរ៉ុប រួមមានបារាំង បែលហ្ស៊ិក និងអាល្លឺម៉ង់។

    ប្រភពបន្តថា ក្នុងអំឡុងពេលនោះ តាមរយៈសិក្ខាសាលាជាច្រើន និងការដឹកនាំពីដៃគូអឺរ៉ុប សាកលវិទ្យាល័យប្រទេសវៀតណាម និងកម្ពុជាបានធ្វើការពិសោធនូវយុទ្ធសាស្ត្រមួយចំនួន ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការបង្រៀនតាមអនឡាញ ឬទំនាក់ទំនងសាកលវិទ្យាល័យ និងដកស្រង់បទពិសោធន៍ដ៏មានតម្លៃជាច្រើន។

    ក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងទៀតថា ក្នុងសិក្ខាសាលានាថ្ងៃទី៦ និង៧ ខែមិថុនា ឆ្នាំ២០២៣ តំណាងស្ថាប័នជាសមាជិកនៃគម្រោងនឹងធ្វើការបូកសរុបរួមគ្នានូវសកម្មភាពទាំងឡាយ ដែលបានដឹកនាំ និងពិភាក្សាគ្នាស្តីអំពីទស្សនវិស័យថ្មីៗនៃគម្រោង។

    គណៈកម្មការដឹកនាំក៏បានបង្ហាញដល់សាធារណជនផងដែរ នូវសៀវភៅមគ្គុទ្ទេសក៍ដឹកនាំសម្រាប់ការកំណត់ និងដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ (Guide PURSEA) ដែលជាលទ្ធផលនៃការសហការរួមគ្នា ជាលក្ខណៈពហុជំនាញ និងអន្តរជាតិហ្វ្រង់កូហ្វូរបស់អ្នកជំនាញ មកពីគ្រប់គ្រឹះស្ថានជាដៃគូនៃគម្រោង។

    មគ្គុទ្ទេសក៍នេះមានគោលបំណងពង្រឹងសមត្ថភាពដឹកនាំគ្រឹះស្ថាន ឧត្តមសិក្សានិងស្រាវជ្រាវ ក្នុងការកំណត់និងការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រតាមបរិបទការប្រតិបត្តិដោយផ្ដោតលើឆន្ទៈនយោបាយស្វ័យភាវូបនីយកម្មនៃគ្រឹះស្ថាននានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ម្យ៉ាងទៀត សមាជិកនៃសន្និសីទថ្នាក់តំបន់នៃសាកលវិទ្យាធិការមកពីគ្រឹះស្ថានជាសមាជិក AUF ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (CONFRASIE) ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទៅដល់សាកលវិទ្យាល័យនានាផ្សេងទៀតក្នុងតំបន់៕

  • ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបសម្តែងការគួរសមលោក François ROGER ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនៃ Centre de coopération internationale en recherche agronomique pour le développement (CIRAD)

    ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបសម្តែងការគួរសមលោក François ROGER ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនៃ Centre de coopération internationale en recherche agronomique pour le développement (CIRAD)

    (ITC-Phnom Penh)៖ កាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបសម្តែងការគួរសមជាមួយលោក François ROGER ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនៃ Centre de coopération internationale en recherche agronomique pour le développement (CIRAD) ដើមី្បពិភាក្សាការងារសហប្រតិបត្តិការទ្វេរភាគី។

    ភាគីទាំងពីរបានផ្តល់សុពលភាពបន្តចំនួន៥ឆ្នាំបន្ថែមទៀតដល់អនុសារណៈនៃការយោគយល់គ្នាដែលគ្របដណ្តប់ចំណុចសំខាន់ៗដូចខាងក្រោម៖
    – បេសកកម្មអប់រំ និងស្រាវជ្រាវ;
    – ការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា;
    – ការផ្លាស់ប្តូរ និងការបុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកទេសសម្រាប់ការអនុវត្តកម្មវិធីរួមគ្នា និងការគាំទ្រសម្រាប់អ្នកស្រាវជ្រាវដែលចូលរួមក្នុងសកម្មភាពទាំងនេះ;
    – ការបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសរួមគ្នា;
    – ការផ្លាស់ប្តូរព័ត៌មានវិទ្យាសាស្ត្រ បច្ចេកទេស និងការអប់រំ;
    – រួមគ្នារៀបចំសិក្ខាសាលា និងសន្និសីទផ្សេងៗ;
    – ការផ្សព្វផ្សាយ និងការអនុវត្តលទ្ធផលស្រាវជ្រាវ;
    – ការឆ្លើយតបរួមគ្នាចំពោះការអំពាវនាវថ្នាក់ជាតិ តំបន់ និងអន្តរជាតិសម្រាប់ការដេញថ្លៃ និងការស្វែងរកមូលនិធិជាតិ និងអន្តរជាតិ;
    – ការផ្ទេរ និងផ្លាស់ប្តូរធនធានវិទ្យាសាស្ត្រ និងឧបករណ៍/មធ្យោបាយសម្រាប់ការស្រាវជ្រាវ និងព័ត៌មាន។

    បន្ទាប់ពីបានពិភាក្សានិងយល់ព្រមគ្នារួចមក ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា។

  • ពិធីបើកសន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល “Engineering Technology and Innovation Toward the Development of Digital Economy and Society”

    ពិធីបើកសន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល “Engineering Technology and Innovation Toward the Development of Digital Economy and Society”

    (វបក-ភ្នំពេញ)៖  សន្និសីទវិទ្យាសាស្រ្តលើកទី១២ ស្តីពី «បច្ចេកវិទ្យាវិស្វកម្ម និងនវានុវត្តន៍ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត សហការណ៍ជាមួយផ្នែកផ្សេងៗនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីទ្បា ស្ថានទូតបារំាងប្រចាំប្រទេសកម្ពុជា អង្គការ JICA, AUF និងទទួលបានការសហការពីសាកលវិទ្យាល័យអន្តរជាតិចំនួន៥ផ្សេងទៀត។ សន្និសីទវិទ្យាសាស្រ្តនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាការរៀបចំលើកទី១២ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងគោលបំណងដើម្បីប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្តាញក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីចែករំលែក/ពិភាក្សាអំពីការអភិវឌ្ឍថ្មីៗ គំនិតថ្មីៗ និងរបកគំហើញនៅក្នុងបច្ចេកវិទ្យាវិស្វកម្ម ឆ្ពោះទៅកាន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
     
    សន្និសីទវិទ្យាសាស្រ្តនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី  រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះគឺជាព្រឹត្តិការណ៍មួយមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃទី១ មានបទបង្ហាញពីវាគ្មិនកិត្តិយស (keynote speaker) ចំនួន០៦ រូប និងមានបទបង្ហាញពីបណ្តាអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ៩៥រូប ដែលចែកជា ៨ parallel sessions រួមមាន៖ Energy Technology and Management; Food Technology and Nutrition; AI, Data Security, and Data Science; Electronics, IoT, and Robotics; Materials Science and Structure; Urban Environmental Pollution & Control; Water Quality and Treatment Technology; and Climate Change, Flood Risk, & Modeling។ នៅថ្ងៃទី១ និងទី២ ក៏មានការតាំងពិព័រណ៍សរុបចំនួន៣៥ស្តង់ ពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក អ្នកឧបត្ថម្ភកម្មវិធី មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត សាលាក្រោយបរិញ្ញាបត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមទាំងការតាំងពិព័រណ៍ posters របស់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៤៧រូប។  ម្យ៉ាងទៀតនៅថ្ងៃទី០១ និងទី០២ក៏មានការធ្វើទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍របស់សិស្សវិទ្យាល័យមកពីបណ្តាសាលាផ្សេងៗតាមខេត្ត ចំនួន៥០០នាក់ នៅភ្នំពេញចំនួន១០០០នាក់ និងភ្ងៀវកិត្តិយសផងដែរ។
     
    មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមពីគ្រប់ទិសទី ជាពិសេសដល់ស្ថាប័នស្រាវជ្រាវ គម្រោង និងក្រុមហ៊ុនឯកជនរួមមាន៖ CAPFish-UNIDO-EU; TEM Trading (M&E Product) Co., Ltd.; Voltra Co., Ltd; SNP-PT International Co., Ltd; Chip Mong Insee Cement Corporation; DENSO (Cambodia) Co., Ltd; The French Agricultural Research Centre for International Development (CIRAD); B Scientific Instrument Co., Ltd (BSI); PRASAC Microfinance Institution Plc; Cast Laboratories (Cambodia) Co., Ltd; Advanced Technical Supplies Co., Ltd; The French National Research Institute for Sustainable Development(IRD); Smile Shop Super App; Kampot Cement Co., Ltd; និង SNAPKYU ដែលបានចូលរួមឧបត្ថម្ភកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលជាការរួមចំណែកជម្រុញដល់វប្បធម៌ស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន (សាលាតិចណូ) បន្ថែមទៀត។ សាលាតិចណូរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ សិស្សនិស្សិត និងក្រុមហ៊ុនឯកជននៅក្នុងកម្មវិធីនេះ និងកម្មវិធីក្រោយៗទៀត។

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាំយកកូនឈើចម្រុះសរុប ៣០០ដើម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាំលើកសោភ័ណ្ឌភាពក្នុងបរិវេណវិទ្យាស្ថាន ទាំងនៅភ្នំពេញ និងនៅសាខាខេត្តកំពង់ចាម

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាំយកកូនឈើចម្រុះសរុប ៣០០ដើម ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាំលើកសោភ័ណ្ឌភាពក្នុងបរិវេណវិទ្យាស្ថាន ទាំងនៅភ្នំពេញ និងនៅសាខាខេត្តកំពង់ចាម

    កាលពីព្រឹកថ្ងៃទី៦ ឧសភា ម្សិលម៉ិញនេះ វបកទទួលបានកូនឈើចម្រុះ (ជំពូទេព ក្ងោក រំដួល គគីរ ឈើទាល,….) សរុប ៣០០ ដើម ពីស្ថានីយន៍បណ្តុះកូនឈើជើងភ្នំអិដ្ឋរិស(ឧត្តុង្គ)នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កូនឈើទាំងនេះនឹងត្រូវបែងចែក យកទៅដាំលើកសោភ័ណ្ឌភាពក្នុងបរិវេណវបក ទាំងនៅភ្នំពេញ និងនៅសាខាខេត្តកំពង់ចាម។ សូមថ្លែងអំណរគុណម្ចាស់អំណោយ និងលោកគ្រូ នុត សុថន ចំពោះកិច្ចទំនាក់ទងដើម្បីទទួលបានកូនរុក្ខជាតិទាំងនោះ។

  • កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB

    កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB

    (ITC- Phnom Penh): នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលយ៉ាងកក់ក្តៅក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក David Cavanough, នាយកប្រតិបត្តិតំណាង អបដំណើរដោយ លោក Matthew Sullivan, ទីប្រឹក្សានាយក  លោក Sophak Chea ទីប្រឹក្សានាយក និងលោកស្រី Jyotsana  Varma, នាយិការនិវាសដ្ឋានបេសសកកម្មប្រចាំកម្ពុជា របស់ធនាគារអភិវឍ្ឍន៍អាស៊ី និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត របស់ ADB ។

    គោលបំណងនៃទស្សនៈកិច្ច នៅ ITC គឺ ដើមី្បស្វែងយល់អំពីការគាំទ្ររនានា របស់ ADB ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារបស់ ADB ។ 

    ប្រតិភូក៏បានស្តាប់ការធ្វើបទបង្ហាញ និងទស្សនៈកិច្ចដោយផ្ទាល់វឌ្ឍនៈភាព នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញដើម្បីភាពប្រកួតឈ្នះ (Skills for Competitiveness Project) ក្រោមហិរញ្ញប្បទានរបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងអនុវត្តដោយ វ.ប.ក. ។

  • Mr. Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    Mr. Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣-A នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលបដិសណ្ឋារកិច្ចលោក Sanui Kazumasa ប្រធានJICAថ្មីនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.)។ 

    ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត បានអរគុណដល់JICA ដែលតែងគាំទ្រនិងបន្តគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរិញ្ញប្បទាន ដល់វ.ប.ក.។ ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ AUN/SEED-Net ធនធានមនុស្សនៅវ.ប.ក.ត្រូវបានអភិវឌ្ឍន៍យ៉ាងច្រើនប្រកបដោយគុណភាព ដែលក្នុងនោះឯកឧត្តមគឺជានិសិ្សតទី១របស់AUN/SEED-Net។ តាមរយៈបណ្តាញនេះ វ.ប.ក. មានសាស្រ្តាចារ្យជាង១០០នាក់ហើយ ដែលពីមុនមកគ្មានម្នាក់សោះ។

    ឯកឧត្តមក៏បានរំលេចផងដែរពីគម្រោងធំៗពីរ ដែលវ.ប.ក.បាននិងកំពុងធ្វើការជាមួយភាគីជប៉ុនគឺ៖ Laboratory-Based Education (LBE) និង Establishment of Risk Management Platform for Air Pollution (ERMPAP)។

    វ.ប.ក.ក៏បានជួយសាកលវិទ្យាល័យស្វាយរៀងនិងសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងក្របខណ្ឌគម្រោងLBEនេះ ធ្វើយ៉ាងណាអោយគ្រឹះស្ថានទាំងពីរមានសមត្ថភាពផលិតធនធានមនុស្សផ្គត់ផ្គង់ទីផ្សារអោយបានគ្រប់គ្រាន់នៅតាមតពន់សេដ្ឋកិច្ចពិសេសតាមព្រំដែន។

    ឯកឧត្តមនាយកនិងលោកនាយករង ប៊ុន គឹមងន់ ក៏បានរំលេចពីសារសំខាន់នៃការរិយាល័យទំនាក់ទាំនងជាមួយសហគ្រាសUILរបស់វ.ប.ក.ដែលធ្វើការសហការយ៉ាងល្អក្រោមឆ័ត្រនៃគម្រោងLBE។ វាពិតជាជួយអោយវ.ប.ក.អាចសម្រួចជំនាញរបស់ខ្លួនបានល្អ។

    លោកតំណាងJICAថ្មីបានអរគុណដល់ឯកឧត្តមនាយកនិងបានកោតសរសើរវ.ប.ក. ដែលមានឈ្មោះបោះសម្លេងរហូតដល់ប្រទេសជប៉ុន។ លោកពិតជាមានមោទនភាពដោយមានវ.ប.ក.ជាដៃគូសហការ។

    ប្រតិភូបានអញ្ជើញទស្សនាទីពិសោធន៍សំខាន់ៗដើមី្បបញ្ចប់ទស្សនកិច្ចដ៏មានសារសំខាន់មួយនេះ។

  • សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង» 

    សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង» 

    សិក្ខាសាលាស្ដីពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹកនិងអនាម័យទីក្រុង»  «Sharing Researching Findings and Consultation on the Improvement of the Master Program of Urban Water and Sanitation Engineering» 

    វបក-ភ្នំពេញ៖ នៅថ្ងៃទី៣១ ឧសភា ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីអំពី «ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការពិគ្រោះយោបល់លើការកែលម្អកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុង»   នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ក្រោមគណធិបតីភាព របស់ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកស្រី Sandrine BOUCHER នាយិកាប្រចាំតំបន់ថ្មី នៃទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា និងលោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូអឺរ៉ុបប្រចាំកម្ពុជា (Head of Cooperation of the European Delegation to Cambodia)។ គួរបញ្ជាក់ផងដែរថា សកម្មភាពស្រាវជ្រាវនិងកម្មវិធីសិក្សានេះគឺនៅក្រោមគម្រោង Provincial Water Supply and Sanitation Project (PWSSP) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។  សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវសំខាន់ៗនិងដំណើរឆ្ពោះទៅមុខនៃគម្រោងស្រាវជ្រាវទាក់ទងលើវិស័យទឹកនិងបរិស្ថាន និងលទ្ធផលសម្រេចបានពីកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់វិស្វកម្មទឹកនិងអនាម័យទីក្រុងដល់ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះទៀត យើងក៏បានពិភាក្សាជាមួយភាគីពាក់ព័ន្ធដែលបានចូលរួម អំពីទិសដៅគោលនយោបាយស្តីពីទឹកក្នុងទីក្រុង និងគំនិតដើម្បីនិរន្តរភាពសម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់។ 

    បន្ទាប់ពីថ្លែងស្វាគមន៍ និងបើកកម្មវិធីរបស់គណធិបតី លោកបណ្ឌិត អឿង ចន្ថា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើបទបង្ហាញពីលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោង PWSSP នៅសាលាតិចណូដែលចាប់ផ្តើមគម្រោងតាំងពីឆ្នាំ២០១៨ និងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២៣នេះ។ 

    នៅក្នុងកម្មវិធីនេះ យើងក៏ទទួលបានធាតុចូលពីការពិភាក្សាផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដោយមានការសហប្រតិបត្តការជិតស្និតជាមួយស្ថាប័នរដ្ឋ និងស្ថាប័នឯកជន។ សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមប្រមាណ ៧៤នាក់ ជាតំណាងមកពីស្ថាប័នពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍និងស្ថាប័នឯកជន។

    ជាសេចក្តីសន្និដ្ឋាន ការស្រាវជ្រាវនិងកម្មវិធីសិក្សារបស់គំរោងនេះបានចូលរួមជំរុញការកសាងគោលនយោបាយនិងការបណ្តុះបណ្តាលធនធានមនុស្សដល់រដ្ឋាភិបាលលើវិស័យទឹកស្អាតនិងអនាម័យនៅប្រទេសកម្ពុជា។

  • សូមចូលរួមអបអរសាទរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលបានមេដាយការងារពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

    សូមចូលរួមអបអរសាទរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលបានមេដាយការងារពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

    (ITC-Phnom Pneh)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំចំនួន៩៣១នាក់ ក្នុងនោះមានសាស្រ្តាចារ្យបុគ្គលិកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៤១នាក់។

    ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។

    ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាច្រើនរូបទៀតក៏អញ្ជើញជាកិត្តិយសផងដែរ។

    ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ជាមួយនឹងសាកលវិទ្យាធិការ មកពីសាកលវិទ្យាល័យធំៗមួយចំនួន ក៏បានអញ្ជើញចូលរួម និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃស្ថាប័នក្រោមឪឱវាទរបស់ខ្លួន ដែលបានទទួលនូវមេដាយការងារ។

    នេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះបុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញការងារជូនជាតិមាតុភូមិ ដ៏បវរនៃយើង។

  • Integrated Master Degree Program in Hydrology and Water Resources

    Integrated Master Degree Program in Hydrology and Water Resources

    Integrated Master Degree Program in Hydrology and Water Resources between Hohai University (HHU) and the Institute of Technology of Cambodia (ITC) to begin implementation from 2023.
    —————————-
    HHU and ITC have developed an integrated master’s degree program in Hydrology and Water Resources for ITC students to earn an Engineering degree from ITC and a master’s degree from HHU. The regular undergraduate students of Water Resources Engineering and Rural Infrastructure (WRI) and Water and Environmental Engineering (WEE) of the Faculty of Hydrology and Water Resources Engineering at ITC, who have successfully completed their first four (04) years of study at ITC have the opportunity to apply to the Program. Once they are admitted, the students will study the master program of Hydrology and Water Recourses at HHU. For the program students who have successfully completed the 5th year of study at HHU, they have to develop a thesis report or a master research proposal and submit it to ITC at the end of the 5th year. Once the Program students successfully defend the thesis report or the research proposal, they are considered to have completed all the degree requirements and will be awarded the Engineer’s degree by ITC and will move on to the 6th year of study at HHU. If they successfully complete the 6th year of study and meet all the degree requirements, they will be awarded a master’s degree by HHU.