សេចក្តីជូនដំណឹង ស្តីពី ការចូលរួមក្នុងពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក
Category: News
-

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គិសនីកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាGrenoble និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតវេទិកាសម្រាប់ការអប់រំ និងស្រាវជ្រាវលើបណ្តាញអគ្គិសនី។ គម្រោងថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៧ ក្នុងទំហំទឹកប្រាក់ ១.៤ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ គម្រោងនេះនឹងផ្តោតជាចំបងលើការបំពាក់សម្ភារៈពិសោធន៍ទាក់ទងនឹង Smart Grid និងការបណ្តុះបណ្តាលធនធានមនុស្សកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅក្នុងវិស័យថាមពលអគ្គិសនី។ គម្រោងក៏នឹងជំរុញអោយមានការផ្លាស់ប្តូររវាងបុគ្គលិកអប់រំ និងនយោជិកនៃស្ថាប័នទាំងបីផងដែរ។
-

ដំណើរទស្សនកិច្ចនៃតំណាងរាស្រ្តបារាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Phnom Penh): នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបារាំង ដឹកនាំដោយលោកស្រី Barbara Pompili តំណាងរសាស្រ្តនិងជាអតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋបារាំង។
ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវនូវសមិទ្ធិផលធំៗនៃគ្រឹះស្ថានឧត្តមសិក្សាមួយនេះ និងបានរំលេចជាពិសេសសមិទ្ធផលជាមួយនៃគូបារាំង៖
១) ការស្រាវជ្រាវរួមគ្នា;
២) អាហារូបករណ៍ BGF & Eiffel;
៣) ការបណ្តុះបណ្តាល Master ផ្នែកទឹក;
៤) ការចូលរួមចំណែករបស់ AFD ក្នុងការសាងសង់គអគារ៖ មជ្ឈមណ្ឌលសហគមន៍ចំណេះដឹង ។ល។
បន្ទាប់មកគណៈប្រតិភូមជាន់ខ្ពស់បានអញ្ជើញទស្សនា៖ ១) វិទ្យាស្ថានកំណើនបៃតងសាកល (GGGI); ២) វិទ្យាស្ថានស្រាវជ្រាវបារាំងដើមី្បការអភិវឌ្ឍ (IRD); ៣) មន្ទីរពិសោធន៍ស្រាវជ្រាវបរិស្ថានតំបន់ឆ្នេរ និងដីសើម; ៤) មន្ទីរពិសោធន៍ទឹក។ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតនាយកនិងសាហការីចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងបានអញ្ជើញនិវត្តនៅម៉ោង១១:៤៥នាទី នាថ្ងៃដដែល។
-

ខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ AFD
(ITC-Phnom Penh)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និងលោកបណ្ឌិត អឿង ចន្ថា បានអញ្ជើញចូលរួមខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ ដែលបានរៀបចំនៅស្ថានទូតបារាំង។ គួររំលឹកថាក្រុម AFD Group បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់គន្លងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងធ្វើការជាមួយដៃគូរបស់ពួកគេ ដើម្បីកសាងពិភពលោកកាន់តែបៃតង និងសមធម៌។ យោងតាមរបាយការណ៍របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា AFD បានចំណាយថវិកាសរុបក្នុងរយៈពេល៣០ឆ្នាំនេះអស់១០០០លានអឺរ៉ូ ដើមី្បជួយកម្ពុជាក្នុងវិស័យមួយចំនួន។ ជោគជ័យរបស់AFDក៏មានចំណែកមួយរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ផងដែរ។ ដោយហេតុផលនេះហើយ ទើបក្នុងពេលនេះដែរ សាលាតិចណូ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា (MoU) ដើមី្បចាប់យកភាពជាដៃគូនិងចាប់ផ្តើមការសហការនៃស្ថាប័នទាំងពីរ។
-

ពិធីបើកបវេសនកាលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
(ITC-Pnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបើកបវេសនកាលដើមី្បទទួលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រមាណ១៥០០នាក់។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអបិតីក្នុងកម្មវិធីនេះ។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យដែលប្អូនៗបានទទួលចំពោះការប្រឡងចូលសាលាតិចណូ និងបានជូនពរអោយប្អូនៗមានសំណាងល្អចំពោះការសិក្សា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក៏មានលោកនាយករង លោកទីប្រឹក្សា ព្រឹទ្ធបុរស និងសាស្រ្តាចារ្យ បុគ្គលិកមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។ បន្ទាប់ពីការជួបជុំនៅក្នុងសាលសន្និសីទសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើមី្បស្តាប់នូវវិន័យ និងកម្មវិធីសិក្សានៅក្នុងវិទ្យាស្ថានរួចមក ប្អូនៗនិសិ្សតបានបន្តទស្សនាទីតាំងនិងទីពិសោធន៍សំខាន់ៗមួយចំនួន។
-

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល មានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា”
ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល ដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា” ពីឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបម្រើការងារស្រាវជ្រាវរបស់ និស្សិត សាស្រ្តាចារ្យ និងសាធារណជន អំពីប្រវត្តិតស៊ូ និងបុព្វហេតុដ៌ឧត្តុង្គឧត្តមនៃការកសាងជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានសូមគោរព ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដែលបានផ្តល់សៀវភៅដ៏មានសារសំខាន់នេះ។
-

ការសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) បានសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ (UCLouvain, Liege, ULB, University de Namur, and UMONS) នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education) សម្រាប់ជួយអភិវឌ្ឍន៍វិទ្យាស្ថានក្នុងរយៈពេល 5ឆ្នាំ (2022-2027) ដែលមានកញ្ចប់ថវិកា 1.1 លានអឺរ៉ូ។ តាមរយៈកិច្ចប្រជុំពិភាក្សារយៈពេល1សប្តាហ៍ នៅវបក រវាងអ្នកដឹកនាំ និងអ្នកអនុវត្តគម្រោងដែលដឹកនាំដោយ Prof. Michel Verleysen តំណាងកម្មវិធី ARES និងឯ.ឧ. បណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គម្រោងជាយុទ្ធសាស្ត្រនេះ មានគោលដៅលើកកម្ពស់សមត្ថភាពស្ថាប័នដោយផ្អែកលើការកំណត់តម្រូវការរបស់វិទ្យាស្ថាន ដោយរំលេចចេញជាលទ្ធផលគោលដៅជាអាទិភាពចំនួន 6 ដែលទទួលខុសត្រូវលើការអនុវត្តដោយភាគី វបក និង សកលវិទ្យាល័យធំទាំង 5 របស់បែលហ្ស៊ិក។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើលទ្ធផលចំបងចំនួនពីរ៖
-ទី1: ការកសាង និងពង្រឹងសមត្ថភាពនិងជំនាញដល់ បុគ្គលិក សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានលើការបង្រៀន ការស្រាវជ្រាវ និង សេវាកម្ម (extension services) ស្របតាមស្តង់ដាអន្តរជាតិ។
-ទី2 : ការពង្រឹងសមត្ថភាពវិទ្យាស្ថានក្នុងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាសម្រាប់សហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃបិទបញ្ចប់នៃបេសកកម្មក្រុមមអ្នកជំនាញការរបស់កម្មវិធី ARES ក៏មានការចូលរួមពី ឯ.ឧ. ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ឯ.ឧ.បានផ្តល់នូវធាតុចូលល្អៗបន្ថែមទៀតដើម្បីឲ្យការរៀបចំគម្រោងនេះមានការឆ្លើយតបពេញលេញ ស្របតាមតម្រូវការរបស់ប្រទេសជាតិ។
លទ្ធផលគោលដៅជាអាទិភាពចំនួន 6 មានដូចជា៖
Result 1: the ITC research transfer services are restructured and developed
Result 2: Services related to the valorisation of research have developed soft skills
Result 3: Skills in knowledge transfer are strengthened in Cambodian HEIs and an international accreditation process is initiated in ITC.
Result 4: Research project management capacities are developed
Result 5: Laboratory management capacity is strengthened
Result 6: Documentary resources are more accessible and enhance research and teaching































































