(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ និងប្រតិភូអមដំណើរ អញ្ជើញពិនិត្យការប្រព្រឹត្តទៅនៃសកម្មភាពក្នុងការប្រឡងថ្នាក់ជាតិតាមប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់បរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់វិទ្យាស្ថានបចេ្ចកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងការរៀបចំ ការរៀន ការបង្រៀន និងការប្រឡង តាមបែបគន្លងថ្មី បន្ទាប់ពីជួយដោយជោគជ័យការប្រឡងចូលរៀននៅវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹងជញ្ជូន។