ពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់រវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង IG Tech Group

(ITC-ភ្នំពេញ)៖ នាព្រឹកនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង លោក គឹម ពុធគីរី អគ្គនាយក ក្រុមហ៊ុន IG Tech Group បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

កិច្ចសហប្រតិបត្តការនេះផ្ដោតសំខាន់ទៅលើចំនុច៣ធំៗ៖

  1. ឱកាសការងារសម្រាប់និស្សិតអគ្គិសនីដែលផ្ដល់ឲ្យដោយក្រុមហ៊ុន IG Tech Group
  2. ឱកាសសម្រាប់និស្សិតក្នុងកាអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការចូលរួមគម្រោងជាក់ស្ដែងរបស់ក្រុមហ៊ុន IG Tech Group ដូចជាគម្រោង Smart Watch និង គម្រោង Cryto-Card ជាដើម។ រួមជាមួយគ្នានេះ និស្សិតក៏នឹងបានរៀនមុខវិជ្ជាមួយចំនួនដែលបង្រៀនដោយអ្នកជំនាញពីខាងក្រុមហ៊ុន ជាពិសេសលើមុខវិជ្ជាជំនាញទន់។
  3. ការអនុវត្តគំរោងរួមគ្នា៖ ភាគគីទាំង ២ ក៏នឹងបង្កើតឲ្យមានគម្រោងស្រាវជ្រាវរួមគ្នា ដែលអាចនឹងឈានទៅដល់ការបង្កើតផលិតផលសម្រាប់ទីផ្សារ។

លើសពីនេះ ភាគគីទាំង ២ នឹងបង្កើតឲ្យមានគម្រោង supply chain ជាមួយ ECAM LaSalle និង Cyber Security ជាមួយដេប៉ាតឺម៉ង់ GIC ។ ក្នុងឱកាសនេះ ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ ITC សម្រាប់ការស្រាវជ្រាវនាពេលអនាគត។

Scroll to Top