Month: September 2022

ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត CHEVALIER DES PALMES ACADEMIQUES

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា បានទទួលមេដាយការងារពី ក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES នឹងត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០។ នេះជាមេដៃការងារនេះគឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបំរើការងារយ៉ាងសកម្មកាលពីឯកឧត្តម នៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះបានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនសុ្សប្រកបដោយគុណភាព ដើមី្បបំរើដល់ការប្រង្រៀននិងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តមមិនអាចខ្វះបានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម អាជីវកម្ម ក្នុង គន្លង ថ្មី

វបក-ភ្នំពេញ ៖ ថ្ងៃ ព្រហស្បតិ៍ ៤កេីត ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព .ស .២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ចូល រួម អបអរសាទរ ការ ប្រកួត ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ កម្មវិធី យុវជន ២១ ឆ្នាំ ២០២២ ក្រោម ប្រធាន បទ “សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម …

សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម អាជីវកម្ម ក្នុង គន្លង ថ្មី Read More »

ITC-IRD, partenaires incontournables

(Phnom Penh) : À l’occasion d’un entretien ce jeudi 22 septembre 2022, le Prof. Adèle MARTIAL, Directrice de l’IRD au Cambodge a rencontré son excellence le Dr PO Kimtho, directeur de l’ITC.Étaient également présents pour cette rencontre le Dr. CHUNHIENG Thavarith, conseiller pour la coopération, et Mr SIEANG Phen, chef des Relations Internationales de l’ITC.Cette …

ITC-IRD, partenaires incontournables Read More »

កិច្ចប្រជុំដាក់ដំណើរការគម្រោង ៖ SATREPS-២៖ ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អញ្ជើជាអធិបតីក្នុងពិធីសម្ពោធបើកគម្រោង “SATREPS៖ ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា”។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានស្វាគមន៍យ៉ងកក់ក្តៅ វត្តមានរបស់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ឯកឧត្តម លោក-លោកស្រី ជាតិនិងអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើកដំណើរការគម្រោងខាងលើ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការខិតខំរបស់អ្នកស្រាវជ្រាវ សាស្រ្តចារ្យទាំងអស់ខ្មែរនិងជប៉ុន ដែលបានខិតខំរហូតដល់ទទួលបានជោគជ័យក្នុងការទទួលយកគម្រោងដ៏ធំនិងសំខាន់នេះ។ តំណាងមកពីក្រសួងបរិស្ថាន សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានបញ្ជាក់ពីជំហរគាំទ្រចំពោះគម្រោងដ៏មានសារៈសំខាន់នេះ ដែលជាប្រយោជន៍ដ៏ធំសម្រាប់ប្រជាជនខ្មែរនិងមនុស្សជាតិទាំងមូល។ ចំណែកលោក យ៉ាណាហ្គាវ៉ា ស៊ីនជី (YANAGAWA Shinji) តំណាងចៃកានៅកម្ពុជា លោកសាស្រ្តាចារ្យ YAMAGUCHI Yasushi តំណាង Japan Science and Technology Agency និងលោកបណ្ឌិត WADA Takashi នាយកសាកលវិទ្យាល័យ Kanazawa ក៏បានបង្ហាញពីកង្វល់ពីការបំពុលខ្យល់នាយុគ្គសម័យយើងនេះ …

កិច្ចប្រជុំដាក់ដំណើរការគម្រោង ៖ SATREPS-២៖ ការបង្កើតវេទិកាគ្រប់គ្រងហានិភ័យការបំពុលខ្យល់នៅកម្ពុជា Read More »

JICA Special Advisor KITAOKA meets with H.E. Dr. OM Romny and H.E. Dr. PO Kimtho

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជួបសម្តែងការគួរសមនិងពិភក្សាការងារជាមួយលោកបណ្ឌិត Kitaoka ទីប្រឹក្សាពិសេស របស់ប្រធានទីភ្នាក់ងារចៃកា (Jica) នៃប្រទេសជប៉ុន។បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបស្តីពីផ្លែផ្កាដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាង ITC-JICA លោកបណ្ឌិតទីប្រឹក្សាបានផ្តល់កិត្តិយសដោយធ្វើការប្រគល់ជូនដោយផ្ទាល់នូវ Jica President Award ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី។ ដើមី្បយល់កាន់តែច្បាស់ពីសកម្មភាពពិតនៅសាលាតិចណូ លោកទីប្រឹក្សាពិសេសបានធ្វើទស្សនកិច្ចនៅទីតាំងសំខាន់មួយចំនួនដូចជា៖១) មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុនិងគីមី (Laboratory for Nanostructure and Chemical Analysis),២) មជ្ឍមណ្ឌលសិក្សាពីចម្ងាយ (E-Learning Center),៣) មន្ទីរពិសោធន៍វិភាគដោយ HPLC និង GC-MS,៤) មន្ទីរពិសោធន៍វិភាគលោហៈធ្ងន់ និងសារធាតុគីមី (AAS & Phytochemical)។គួររំលឹកថាបន្ទប់ពិសោធន៍សាលាតិចណូភាគច្រើនទទួលបានសម្ភារពីប្រទេសជប៉ុនតាមរយៈគម្រោងចៃកា។ …

JICA Special Advisor KITAOKA meets with H.E. Dr. OM Romny and H.E. Dr. PO Kimtho Read More »

Institut français du Cambodge et Institut de Technologie du Cambodge ont signé un protocole d’accord (MoU)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការ បានធ្វើឡើងនៅវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut français du Cambodge-IFC) រវាងលោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌នៃស្ថានទូតបារាំង និងជានាយកនៃវិទ្យាស្ថានបារាំងនៅកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា។ គួរយល់ថាពិធីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល “ទិវាបេតិកភណ្ឌអឺរ៉ុប និងខួប៣០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបារាំងនៅកម្ពុជា”`។ គោលបំណងសំខាន់គឺ៖១) ពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានទាំងពីររបស់យើង ដើម្បីគាំទ្រ និងលើកកម្ពស់គម្រោងអប់រំទាក់ទងនឹងវប្បធម៌ និងអរិយធម៌ ដោយរៀបចំព្រឹត្តិការណ៍រួមគ្នា២) ការផ្លាស់ប្តូរសាស្រ្តចារ្យ៣) ការចល័តនិស្សិត ទៅទស្សនាវិទ្យាស្ថានបារាំង និងបណ្ណាល័យរបស់ IFC៤) ការទស្សនាកម្មវិធីវប្បធម៌ និងកម្មវិធីភាពយន្ត។ កម្មវិធីជាក់លាក់មួយអាចនឹងត្រូវបានបង្កើតឡើងនៅក្នុងភាពជាដៃគូ នាពេលដ៏ខ្លីខាងមុខ។

Toward Production Innovation via FabLab-ITC

Principal Investigator Dr. Pec Rothna Email: pecrothna@itc.edu.kh  Tel: 099-785-080 Google Scholar: t.ly/C2U9 Due to the fast industrial growth and the ASEAN market integration, Cambodia will need more high-capacity human resources with technological innovation and invention to keep its economic growth and regional competency strong. A practical workspace equipped with digital fabrication tools is vital for …

Toward Production Innovation via FabLab-ITC Read More »

Training on Fine-Tuning on Wind Load Code Development between Thai and Cambodian Experts

Component 2: Improving Research in STEM and AgricultureHigher Education Improvement Project HEIP-ITC-SGA#22 “Initiative on the development of wind load for the design of building structures in Cambodia” is a sub-research project in Component 2: Improving Research in STEM and Agriculture, Higher Education Improvement Project granted by the Royal Government of Cambodia. This research project focuses …

Training on Fine-Tuning on Wind Load Code Development between Thai and Cambodian Experts Read More »

វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍអាជីពលើជំនាញបង្រៀននិងរៀន វគ្គទី១

(ភ្នំពេញ) ៖ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំបន្ទប់ ២២១A សិក្ខាកាមដែលជាសាស្ត្រចារ្យនិងអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍអាជីពលើជំនាញបង្រៀននិងរៀនផ្នែកSTEM ក្នុងក្របខណ្ឌកម្មវិធី Graduate Certificate in Teaching and Learning in Higher Education (GCTLHE) នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដោយមានកិច្ចសហការជាមួយ មជ្ឈមណ្ឌលឧត្តមភាព CEHETLI នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ The Education University of Hong Kong (EdUHK)។ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកនាយករង សូយ ទី បានរំលឹកពីសារៈសំខាន់នៃការអភិវឌ្ឍជំនាញលើបង្រៀននិងរៀននៅកម្រិតឧត្តមសិក្សាដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាមានជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងជំនាញបច្ចេកទេស និងជំនាញទន់។ តាមរយៈវគ្គទី១នេះ សិក្ខាកាមត្រូវបានចុះឈ្មោះចូលក្នុងប្រព័ន្ធ Moodle របស់វិទ្យាស្ថានបច្ចេកវិទ្យាដើមសិក្សានូវមេរៀនបែបe-learningចំនួន ៩ ត្រូវបានផ្ទេរពីប្រព័ន្ធពី Moodle របស់ EdUHK ។ លោកសាស្ត្រាចារ្យ LIM Cher Ping, Chair …

វគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍអាជីពលើជំនាញបង្រៀននិងរៀន វគ្គទី១ Read More »