Month: December 2022
Erasmus+ KA1 Project at Foundation Year Department
ដោយបានទទួលការឧបត្ថមគាំទ្រពីគម្រោង Erasmus+ KA1 ចាប់តាំងពីឆ្នាំ2018 រហូតដល់បច្ចុប្បន្ន គ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៃដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាច្រើននាក់មានឱកាសបានចុះកម្មសិក្សាលើការងារពិសោធន៍រូបវិទ្យាដោយផ្ទាល់នៅដេប៉ាតឺម៉ង់ Mesures Physique នៃវិទ្យាស្ថាន IUT d’Orsay និងនៅដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័រូបវិទ្យា នៃសាកលវិទ្យាល័យប៉ារីសសាក្លេ (Université Paris-Saclay) ក្នុងប្រទេសបារាំង។ ការចុះកម្មសិក្សានេះពិតតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់គ្រូបង្រៀនរូបវិទ្យារបស់យើងដូចជា៖ – យល់ដឹងបន្ថែមអំពីការប្រើប្រាសឧបករណ៍ពិសោធន៍ថ្មី – ពង្រឹងនូវចំណេះដឹង និងភាពស្ទាត់ជំនាញលើការងារពិសោធន៍រូបវិទ្យាកម្រិតសាកលវិទ្យាល័យ – បណ្ដុះគំនិតច្នៃប្រឌិតក្នុងការបង្កើតការងារពិសោធន៍ថ្មីៗសមស្របតាមកម្មវិធីសិក្សាសម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋានផ្នែកវិស្វម្ម – មានឱកាសបានស្វែងយល់ផ្ទាល់អំពីវប្បធម៌ អរិយធម៌ ដ៏រុងរឿងនៃអរិយប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសបារាំង យើងខ្ញុំជាគ្រូបង្រៀនផ្នែករូបវិទ្យាទាំងអស់គ្នា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានជួយសម្របសម្រួល និងលើកទឹកចិត្តដល់យើងខ្ញុំក្នុងការចូលរួមក្នុងគម្រោងនេះ និងសូមថ្លែងអំណរគុណដល់សហគមន៍អឺរុប និងសាកលវិទ្យាល័យ Paris-Saclay ដែលបានដែលបានផ្ដល់ឱកាសអោយយើងខ្ញុំបានចូលរួមក្នុងគម្រោងដ៏មានអត្ថប្រយោជន៍នេះ។ With the great support of the Erasmus+ KA1 project from 2018 to the present, many physics teachers of …
Erasmus+ KA1 Project at Foundation Year Department Read More »
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ជាមួយវិស័យឯកជន
(ITC-Phnom Penh): នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ជាមួយដៃគូមកពីវិស័យឯកជន (the 5th ITC-Industry Consortium)។ ឯកឧត្តមនាយកបន្ទាប់ពីបានជម្រាបជូនភ្ញៀវពីវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសង្កត់ធ្ងន់ថាវិស័យឯកជនគឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេសដូចជាសាលាតិចណូជាដើម។ សហគ្រាសនិងរោងចក្រឯកជនគឺជាប្រភពដែលចង្អុលប្រាប់វិទ្យាស្ថាននូវចំនុចចន្លោះប្រហោង ដែលត្រូវបំពេញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ “ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០នេះ ស្ថាប័នដែលផលិតធនធានមនុស្សត្រូវតែនៅជាមួយ ស្ថាប័នដែលស្រូបនិងត្រូវការធនធានមនុស្សយកទៅប្រើ (រោងចក្រសហគ្រាស)។ ធ្វើបែបនេះយើងអាចរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំតម្រូវការជាក់ស្តែង”។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសហគ្រាស-រោងចក្រទាំងអស់ដែលបានតែងតែទទួលយកនិសិ្សតយើងចុះធ្វើកម្មសិក្សា ក៏ដូចជាការផ្តល់ការងារជូនពួកគាត់។ បន្ទាប់មកកញ្ញាបណ្ឌិត អ៊ិន សុខនាង បានបង្ហាញជូននូវគម្រោងទាំងឡាយដែលសាលាតិចណូបាននិងកំពុងធ្វើជាមួយរោងចក្រសហគ្រាសដែលជាដៃគូ។ នៅទីបញ្ចប់គឺជាការពិភាក្សានិងប្រមូលធាតុចូលថ្មីៗមួយចំនួន ដោយផ្ទាល់ត្រង់ទៅត្រង់មក ដើមី្បផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
GGE Student Awarding a Master Scholarship to Thailand
Congratulations to Mr. Chitra Buth, graduated from GGE in 2021, for his recent awarded for ASEAN or Non ASEAN Scholarship to join master’s degree program in the field of Mining Engineering at Chulalongkorn University, Thailand!!Welcome back to be student again!!
MEET YOUR FACULTY
Faculty Orientation & Seminar For all students of Faculty and Alumni Date: 28 December 2022 at 14:00-17:00 Venue: Samdech Hun Sen Conference Hall
Call for LBE Grant FY2023
The JICA Project for Strengthening Engineering Education and Research for Industrial Development in Cambodia (JICA ITC-LBE Project) is pleased to open the call for research proposal for the 5th batch LBE Research Grant FY2023. The application deadline is January 15, 2023 (23:59 CST)http://lbe.itc.edu.kh/index.php/research-grant/ Contact:Chiho Miyake (Ms.)Project Coordinator, LBE Project
Best Paper Award at International Symposium on Earth Science Technology 2022, Kyushu University, Fukuoka, Japan
6 students were selected by the Faculty of Geo-resources and Geotechnical Engineering to join the International Symposium on Earth Science and Technology 2022 and the Students Mobility Program for 2 weeks at Kyushu University, Fukuoka, Japan. One of the student, Mr. Chheuy Pothsma, was awarded the best paper.