2023
ដំណើរទស្សនកិច្ចនៃតំណាងរាស្រ្តបារាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Phnom Penh): នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសបារាំង ដឹកនាំដោយលោកស្រី Barbara Pompili តំណាងរសាស្រ្តនិងជាអតីតរដ្ឋមន្រ្តីក្រសួងបរិស្ថាននៃសាធារណរដ្ឋបារាំង។ ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិតបានជម្រាបជូនភ្ញៀវនូវសមិទ្ធិផលធំៗនៃគ្រឹះស្ថានឧត្តមសិក្សាមួយនេះ
ខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ AFD
(ITC-Phnom Penh)៖ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ និងលោកបណ្ឌិត អឿង ចន្ថា បានអញ្ជើញចូលរួមខួបគម្រប់៣០ឆ្នាំនៃភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ ដែលបានរៀបចំនៅស្ថានទូតបារាំង។ គួររំលឹកថាក្រុម AFD Group បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩៣ ដើម្បីគាំទ្រដល់គន្លងនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងធ្វើការជាមួយដៃគូរបស់ពួកគេ ដើម្បីកសាងពិភពលោកកាន់តែបៃតង
ពិធីបើកបវេសនកាលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
(ITC-Pnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបើកបវេសនកាលដើមី្បទទួលនិសិ្សតឆ្នាំទី១ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ប្រមាណ១៥០០នាក់។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអបិតីក្នុងកម្មវិធីនេះ។ ឯកឧត្តមបានអបអរសាទរចំពោះជោគជ័យដែលប្អូនៗបានទទួលចំពោះការប្រឡងចូលសាលាតិចណូ និងបានជូនពរអោយប្អូនៗមានសំណាងល្អចំពោះការសិក្សា ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក៏មានលោកនាយករង លោកទីប្រឹក្សា ព្រឹទ្ធបុរស
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល មានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា”
ថ្ងៃនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលសៀវភៅ១០០០ក្បាល ដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុនសែន អ្នកគូសវាសជោគវាសនាកម្ពុជា” ពីឯកឧត្តម កែវ បាភ្នំ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដើម្បីបម្រើការងារស្រាវជ្រាវរបស់ និស្សិត សាស្រ្តាចារ្យ និងសាធារណជន អំពីប្រវត្តិតស៊ូ និងបុព្វហេតុដ៌ឧត្តុង្គឧត្តមនៃការកសាងជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានសូមគោរព
ការសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education)
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វបក) បានសហការជាមួយសកលវិទ្យាល័យដៃគូរចំនួន៥ (UCLouvain, Liege, ULB, University de Namur, and UMONS) នៃប្រទេសបែលហ្ស៊ិកក្រោមក្របខ័ណ្ឌកម្មវិធី ARES (Academy for research and Higher Education) សម្រាប់ជួយអភិវឌ្ឍន៍វិទ្យាស្ថានក្នុងរយៈពេល
Outdoor activity of GRU students Fieldwork at the Experimental Site of Water Oriented Living Lab. (WOLL)
Fieldwork activity (Outdoor education): The idea is to integrate between class work and real experiment on Water and Environmetal Engineering
សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ
ទីចាត់ការសិក្សា វ.ប.ក សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដល់ ២០២១-២០២២ គ្រប់កម្រិត (បណ្ឌិត បរិញ្ញាបត្រ ជាន់ខ្ពស់ វិស្វករ បរិញ្ញាបត្រវិស្វកម្ម និងបរិញ្ញាបត្ររងវិស្វកម្ម) ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣