INSTITUTE OF TECHNOLOGY OF CAMBODIA

Author: SIENG Chamroeun

  • Call for LBE Grant FY2023

    The JICA Project for Strengthening Engineering Education and Research for Industrial Development in Cambodia (JICA ITC-LBE Project) is pleased to open the call for research proposal for the 5th batch LBE Research Grant FY2023.

    The application deadline is January 15, 2023 (23:59 CST)
    http://lbe.itc.edu.kh/index.php/research-grant/

    Contact:
    Chiho Miyake (Ms.)
    Project Coordinator, LBE Project

  • គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (វបក-ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូមកពី IMT Mines Alès ដឹកនាំដោយលោកស្រីសាស្រ្តចារ្យ Françoise ANDRE អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិ។ ក៏មានសាសស្រ្តាចារ្យពីររូបទៀត ពី IMT Mines Alès និង លោកសាស្រ្តាចារ្យមួយចំនួនទៀត នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបពីប្រវត្តិនិងសកម្មភាពមួយចំនួនរបស់សាលាតិចណូ។ នាពេលនោះផងដែរ ឯកឧត្តមបានបញ្ញាក់ថា ដោយមានតម្រូវការថ្មីជាច្រើនពីទីផ្សារការងារ សាលាតិចណូត្រូវការពង្រីកខ្លួន និងបង្កើនចំនួននិសិ្សត។ ដូច្នេះហើយបានជាយើងតម្រូវអោយសាងសង់សាខាបន្ថែមនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងនៅវិមានឈ្នះ-ឈ្នះ។

    តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះអ្វីៗដែលសាលាតិចណូបាននិងកំពុងធ្វើ។ លោកស្រីសាស្រ្តាចារ្យក៏បានជម្រាបថ្នាក់ដឹកនាំសាលាតិចណូថា ៖ វត្តមានរបស់វត្តមានរបស់គណៈប្រតិភូគឺមានបី៖ ១) ជ្រើសរើសនិសិ្សតទៅសិក្សានៅ IMT Mines Alès, ២) បង្រៀននិសិ្សត និង ៣) ពិនិត្យកិច្ចព្រមព្រៀងនៃស្ថាប័នទាំងពីរ។
    ជាលទ្ធផលក្នុងចំនោម បេក្ខជនឆ្នើម៦នាក់ មាននិសិ្សតជ័យលីភី៤នាក់ មកពីខាងដេប៉ាតឺម៉ង់ GIC។

    លោកស្រីបានបន្ថែមថា៖ និសិ្សតទាំងបួននាក់នេះ នឹងត្រូវបំប៉នភាសាបារាំងបន្ថែមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដើមី្បប្រឡងយកសញ្ញាបត្រ B1 ឬ B2 មុនពេលចេញដំណើរទៅប្រទេសបារាំង ក្រោមកម្មវិធី Co-diplôme នៃ ITC និង IMT Mines Alès។

    ជាការឆ្លើយតបឯកឧត្តមនាយកបានថ្លែងអំណរគុណចំពោះការសហការល្អរបស់ IMT Mines Alès និងបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញឯកឧត្តមឱ្យទៅធ្វើទស្សនកិច្ចនៅទីនោះ នៅពេលវេលាសមស្របណាមួយ។

  • គណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលាតិចណូ

    គណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានអញ្ជើញធ្វើទស្សនកិច្ចនៅសាលាតិចណូ

    (វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសភាជប៉ុន ដឹកនាំដោយលោក DOKO Shigeru។ ក៏មានតំណាងស្ថានទូតជប៉ុន ប្រធានអង្គការJICA ប្រចាំនៅកម្ពុជា លោកនាយករង លោកសាស្រ្តាចារ្យ នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។

    ជាកិច្ចចាប់ផ្តើមប្រធានគណៈប្រតិភូបានជម្រាបថាគោលបំណងសំខាន់នៃវត្តមានរបស់ប្រតិភូជប៉ុនថ្ងៃនេះគឺចង់ដឹងពីវឌ្ឍនភាពនៃសាលាតិចណូនិងចង់ដឹងថាជំនួយរបស់ជប៉ុនអាចជាកំលាំងចលករជួយរុញការអភិវឌ្ឍនៃគ្រឺះស្ថានឧត្តមសិក្សាមួយនេះដែរឬទេ។

    ជាការឆ្លើយតប ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបនូវគម្រោងធំៗមួយចំនួនរបស់ជប៉ុនដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់សាលាតិចណូ ដូចជា៖ AUN-Seed-Net, ការបើកឡើងវិញ មហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្រ្ត (Kyushu University-Prof. Watanabe), ការកសាងមជ្ឍមណ្ឌលស្រាវជ្រាវនិងនាវនុវត្ត (ក្រោមជំនួយ Japan’s Grant-Aid), គម្រោង Satreps 1 & 2, និងគម្រោង LBE។

    តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះធនធានមនុស្សខ្មែរដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសជប៉ុន និងក្នុងតំបន់តាមរយៈ AUN-Seed-Net បានត្រលប់មកបម្រើការងារនៅក្នុងសាលាតិចណូដើមី្បពង្រឹងគុណភាពនៃការបង្រៀននិងអភិវឌ្ឍន៍ការស្រាវជ្រាវ។

  • មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ

    មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHEOBS) បានចាប់កំណើតនៅសាលាតិចណូ

    (ITC-Phnom Penh): នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (Institut de Recherche pour le Développement-IRD) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation (KHEOBS) Laboratory)។

    ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Jacques PELLET, លោកស្រី Valérie VERDIER ប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង, លោកស្រី នៅ សុខម៉ាឌី តំណាងលោក ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំយុវជននិងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ក៏មានការចូលរួមងដែរពី អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ និងលោកសាស្រ្តាចារ្យ សំខាន់ៗមួយចំនួន។

    មន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (ហៅកាត់ថា KHOEBS) គឺជាមជ្ឈមណ្ឌលចាប់សញ្ញាពីចម្ងាយដំបូងគេនៅ ITC ។ KHEOBS ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំង (IRD) ក្នុងគោលបំណងបង្កើតការសហការគ្នារវាងភាគីពាក់ព័ន្ធផ្សេងៗគ្នាក្នុងការចាប់សញ្ញាពីចម្ងាយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ានទាំងមូល។
    គួរដឹងថាយើងពឹងផ្អែកលើទឹក ដីមានជីជាតិ និងព្រៃឈើ ក្នុងចំណោមធនធានផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការរបស់យើង ហើយយើងកាន់តែដឹងអំពីថាតើធនធានធម្មជាតិទាំងនេះងាយរងគ្រោះប៉ុណ្ណា។ ដូច្នេះតាមរយៈទិន្នន័យពីចម្ងាយនេះ យើងអាចប្រើប្រាស់ដើម្បីគ្រប់គ្រងធនធានធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធភាព។ សព្វថ្ងៃនេះ យើងប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប កុំព្យូទ័រ និងបច្ចេកវិទ្យាទំនាក់ទំនងកម្រិតខ្ពស់ ដើមី្បទាញយក។ លទ្ធផលដែលបានមកពីការបច្ចេកវិទ្យានេះចូលរួមយ៉ាងខ្លាំងក្នុងការការពារបរិស្ថាន នឹងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

    រីឯលោកស្រីប្រធានវិទ្យាស្ថានដើមី្បការអភិវឌ្ឍនៃសាធារណរដ្ឋបារាំងក៏បានអរគុណដល់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានស្វាគមន៍នឹងគាំទ្រដល់សកម្មភាពរបស់ IRD។ លោកស្រីសង្ឈឹមថាស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នាដើមី្បពង្រឹងវិស័យស្រាវជ្រាវ។ សម្រាប់ពេលនេះគំរោងថ្មីអាចនឹងស្រូបយកនិសិ្សតកំរិតបណ្ឌិតម្នាក់ជាមួយនឹងកម្មវិធីCotutelleជាមួយសាកលវិទ្យាល័យ Montpellier និងនិសិ្សតMasterពីរនាក់។

    ឯកឧត្តមនាយកក៏បានជម្រាបជូនប្រតិភូពីការរីកចំរើននៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលបានចេញដំណើរពីចំនុចមួយគ្មានអ្វីទាំងអស់ ទាំងសម្ភារនិងធនធានមនុស្ស រហូតមកដល់ពេលនេះមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់និងអន្តរជាតិ។ ការបង្រៀននិងរៀន ពិតជាមានសារៈសំខាន់ តែអ្វីដែលចាំបាច់សម្រាប់សាកលវិទ្យាល័យនោះគឺការស្រាវជ្រាវ។ ដូច្នេះ មន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ ពិតជាដើរតួនាទីសំខាន់ ជាមួយគម្រោងផ្សេងៗទៀត ក្រោមឆ័ត្រ ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី ប្រទេសបរាំង ប្រទេសជប៉ុន និងដៃគូផ្សេងៗ ដើមី្បលើកកំពស់ការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់។

    ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអរគុណដល់ IRD ដែលបាននាំយកមកនូវមន្ទីរពិសោធន៍អង្កេតផែនដីខ្មែរ មកដាក់នៅក្នុងសាលាតិចណូ ដែលត្រូវទៅនឹងបរិបទ ដែលពិភពលោកកំពុងចាប់អារម្មណ៍បង្កើតភាពជាដៃគូជាមួយ អាស៊ាន។ ឯកឧត្តមបានស្នើឱ្យសាលាតិចណូតាមរយៈទីពិសោធន៍ថ្មីនេះធ្វើការជាមួយវិទ្យស្ថានបារាំងនៅកម្ពុជា Institut Français du Cambodge (IFC) ធ្វើការជាមួយគ្នាដើមី្បរៀបចំការតាំងពិព័ណ៌រូបថតសំខាន់ៗនាពេលខាងមុខ។

    បន្ទាប់ពីពិធីសម្ពោធរួចមកប្រតិភូជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅទីពិសោធន៍សំខាន់ៗមួយចំនួនដូចជា៖ មន្ទីរពិសោធន៍សុខភាពស្រូវ (HealthyRice), មន្ទីរពិសោធន៍គីមីវិទ្យាទឹក គីមីសរីរាង្គ និងជីវគីមី (Water Chemistry, Organic Chemistry and Biochemistry Lab), មន្ទីរពិសោធន៍ ស្រាវជ្រាវបរិស្ថានតំបន់ឆ្នេរនិងដីសើម (Coastal and Wetland Environmental Research Laboratory), មន្ទីរពិសោធន៍ដី (Soil Laboratory)។

    នៅទីបញ្ចប់ ឯកឧត្តមនាយកសាលាតិចណូ និង លោកស្រីប្រធានIRD ក៏បានអញ្ជើញចុះហត្ថលេខាដើមី្បផ្តល់សុពលភាព៥ឆ្នាំបន្តទៀត ដល់អនុសារណៈនៃការយោគយល់គ្នា រវាង ITC និង IRD ។

  • ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត CHEVALIER DES PALMES ACADEMIQUES

    ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត CHEVALIER DES PALMES ACADEMIQUES

    ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា បានទទួលមេដាយការងារពី ក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង


    ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES នឹងត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០។ នេះជាមេដៃការងារនេះគឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបំរើការងារយ៉ាងសកម្មកាលពីឯកឧត្តម នៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះបានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។
    សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនសុ្សប្រកបដោយគុណភាព ដើមី្បបំរើដល់ការប្រង្រៀននិងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តមមិនអាចខ្វះបានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”។

  • សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម អាជីវកម្ម ក្នុង គន្លង ថ្មី

    សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម អាជីវកម្ម ក្នុង គន្លង ថ្មី

    វបក-ភ្នំពេញ ៖ ថ្ងៃ ព្រហស្បតិ៍ ៤កេីត ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព .ស .២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២២ សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ចូល រួម អបអរសាទរ ការ ប្រកួត ពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ កម្មវិធី យុវជន ២១ ឆ្នាំ ២០២២ ក្រោម ប្រធាន បទ “សហគ្រិន ឌីជីថល ៖ គំនិត ផ្ដួចផ្ដើម អាជីវកម្ម ក្នុង គន្លង ថ្មី” ក្រោម អធិបតីភាព របស់ ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋ លេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា នៅ សាល សន្និសីទ អគារ A នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ។

  • ITC-IRD, partenaires incontournables

    ITC-IRD, partenaires incontournables

    (Phnom Penh) : À l’occasion d’un entretien ce jeudi 22 septembre 2022, le Prof. Adèle MARTIAL, Directrice de l’IRD au Cambodge a rencontré son excellence le Dr PO Kimtho, directeur de l’ITC.
    Étaient également présents pour cette rencontre le Dr. CHUNHIENG Thavarith, conseiller pour la coopération, et Mr SIEANG Phen, chef des Relations Internationales de l’ITC.
    Cette rencontre a été l’occasion pour l’IRD de présenter ses activités de recherche, d’innovation et de formation en cours, mais également de discuter des nouveaux projets à venir.
    Cet entretien avait notamment pour objectifs de :

    • présenter à la direction de l’ITC, la note de concept du projet KHEOBS, le nouveau “Centre d’excellence pour l’observation de la Terre et la télédétection satellite” à l’ITC, qui permettra d’accompagner les capacités de formation et de recherche du royaume du Cambodge dans le domaine.
      Le projet permettra aussi de faciliter l’accès aux données satellites et leur analyse au Cambodge, au service de domaines variés : agriculture, hydrologie, biodiversité, climat, santé.
    • préparer la visite de la PDG de l’IRD, le Dr. Valérie Verdier, prévue en novembre 2022.
      Cette première visite sera l’occasion d’inaugurer le Centre de Télédétection et de faire le point des nombreux programmes en cours dont les 2 Jeunes Equipes de recherche associées à l’IRD, 4C-Water et Healthyrice et les chantiers en perspective dans les autres domaines de collaboration.
    • L’entretien avait également pour objectif de présenter la nouvelle équipe de l’IRD avec l’arrivée de 2 chercheurs le Dr. Pascal Jouquet, qui a présenté ses projets en écologie des sols, le Dr. Stéphane Bellafiore dans le domaine de la santé des plantes et 3 volontaires internationaux qui viennent étoffer l’équipe à l’ITC.

    Suite aux différentes présentations de l’équipe de l’IRD, sur les projets passés et les ambitions futures, son excellence le Dr PO Kimtho s’est félicité de ces belles réussites, permises par les efforts conjoints considérables des chercheurs de l’ITC et de l’IRD. Il a également renouvelé sa satisfaction quant au partenariat entre l’ITC et l’IRD, et souhaite que cette coopération fructueuse entre les deux structures puisse se poursuivre. « Les résultats issus de ces nouvelles recherches contribuent davantage au développement durable du royaume du Cambodge et de son économie », a-t-il ajouté.

  • JICA Special Advisor KITAOKA meets with H.E. Dr. OM Romny and H.E. Dr. PO Kimtho

    JICA Special Advisor KITAOKA meets with H.E. Dr. OM Romny and H.E. Dr. PO Kimtho

    (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជួបសម្តែងការគួរសមនិងពិភក្សាការងារជាមួយលោកបណ្ឌិត Kitaoka ទីប្រឹក្សាពិសេស របស់ប្រធានទីភ្នាក់ងារចៃកា (Jica) នៃប្រទេសជប៉ុន។
    បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបស្តីពីផ្លែផ្កាដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាង ITC-JICA លោកបណ្ឌិតទីប្រឹក្សាបានផ្តល់កិត្តិយសដោយធ្វើការប្រគល់ជូនដោយផ្ទាល់នូវ Jica President Award ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី។

    ដើមី្បយល់កាន់តែច្បាស់ពីសកម្មភាពពិតនៅសាលាតិចណូ លោកទីប្រឹក្សាពិសេសបានធ្វើទស្សនកិច្ចនៅទីតាំងសំខាន់មួយចំនួនដូចជា៖
    ១) មន្ទីរពិសោធន៍វិភាគសម្ព័ន្ធរូបធាតុនិងគីមី (Laboratory for Nanostructure and Chemical Analysis),
    ២) មជ្ឍមណ្ឌលសិក្សាពីចម្ងាយ (E-Learning Center),
    ៣) មន្ទីរពិសោធន៍វិភាគដោយ HPLC និង GC-MS,
    ៤) មន្ទីរពិសោធន៍វិភាគលោហៈធ្ងន់ និងសារធាតុគីមី (AAS & Phytochemical)។
    គួររំលឹកថាបន្ទប់ពិសោធន៍សាលាតិចណូភាគច្រើនទទួលបានសម្ភារពីប្រទេសជប៉ុនតាមរយៈគម្រោងចៃកា។ កន្លងមកនេះ សាលាតិចណូ និងចៃកា បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ រួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពអប់រំ ដោយផ្អែកលើការអនុវត្ត និងពិសោធន៍ តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ដែលមានជាអាទិ គម្រោងកែលម្អគ្រឿងបរិក្ខារ និងឧបករណ៍ពិសោធន៍ គម្រោងអភិវឌ្ឍន៍សមត្ថភាពអប់រំ គម្រោងពង្រឹងការអប់រំ និងស្រាវជ្រាវវិស្វកម្មសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា (Laboratory-Based Education (LBE) ។ល។
    ដោយមានការគាំទ្រពីចៃកា និងដៃគូពាក់ព័ន្ធនានា និងក្រោមការដឹកនាំយ៉ាងល្អរបស់ក្រសួងអប់រំយុវជន និងកីឡា សាលាតិចណូត្រូវបានរំពឹងថា នឹងក្លាយជាវិទ្យាស្ថានឈានមុខ និងគំរូដ៏ល្អមួយក្នុងប្រទេសកម្ពុជា សម្រាប់ការបណ្តុះបណ្តាល និងស្រាវជ្រាវ ក្នុងវិស័យវិស្វកម្ម។

    ឆ្លៀតក្នុងឱកាសនោះផងដែរ លោកបណ្ឌិត Kitaoka ក៏បានជួបអតីនិស្សិតក្រោមគម្រោងបង្កើតបណ្ដាញសាកលវិទ្យាល័យក្នុងតំបន់អាស៊ាន / អភិវឌ្ឍន៍បណ្តាញ អប់រំផ្នែកវិស្វកម្មនៅតំបន់អាស៊ីអាគ្នេយ៍នៃសាលាតិចណូ (AUN/SEED-Net of ITC) ។