Author name: SIENG Chamroeun

News

អបអរសាទរនិស្សិតនារីកម្ពុជា ៣រូប ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី Huawei ICT Competition 2023-2024 Regional Round

អបអរសាទរនិស្សិតនារីកម្ពុជា ៣រូប ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដេប៉ាតឺម៉ង់ទេពកោសល្យ ទូរគមនាគមន៍ និងបណ្តាញ (GTR) ដែល ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតប្រជែងកម្មវិធី Huawei ICT Competition 2023-2024 Regional Round ផ្នែក Network Track នៅប្រទេសឥណ្ឌូនេសុី […]

Event, News&Event

កិច្ចប្រជុំពិភាក្សាស្តីពីការចូលរួមលើកកម្ពស់ឌីជីថលនីយកម្មក្នុងអាស៊ានរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA)

(ITC-Phnom Penh)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលស្វាគមន៍ប្រតិភូ ៥រូបមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA) នៃប្រទេសជប៉ុន។ កិច្ចប្រជុំដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រមូលផ្តុំអ្នកជំនាញមកពីស្ថាប័នទាំងពីរ ដើម្បីចែករំលែកចំណេះដឹង និងស្វែងយល់ពីគំនិតផ្តួចផ្តើមសហការដ៏មានសក្តានុពលរួមគ្នាមួយ។ ឯកឧត្តមសាស្រ្តាចារ្យ បានស្វាគមន៍ចំពោះប្រតិភូ

News, News&Event

សាលាតិចណូនិងSNKRPបានក្លាយជាដៃគូសហការ

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន SNKRP បានឈានដល់ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញសមភាគីទស្សនាពិព័ណ៌ស្នាដៃនិងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនាទីពិសោធន៍សំខាន់មួយចំនួន។ មុនពេលចុះហត្ថលេខា ឯកឧត្តមនាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួនដែលនិសិ្សតយើងគួរបំពេញបន្ថែម។ ក្នុងន័យនេះយើងបានបង្កើតការិយាល័យទំនាក់ទំនងសហគ្រាសដែលមានរបបប្រជុំមួយដងក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។

Event, News&Event

Journée Internationale de la Francophonie 2024

(ITC-PHNOM PENH): នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយក សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ និងលោកនាយករង សូយ ទី អញ្ជើញចូលរួម ទិវាអន្តរជាតិហ្រ្វង់កូហ្វូន ឆ្នាំ២០២៤ ស្ថិតក្រោមប្រធានបទ: “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិន តាមរយ:ភាសាបារាំង”។

News

EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យក្រុមការងារ EMCAST ចូលជួបពិភាក្សាការងារ នៅបន្ទប់ប្រជុំ២២១-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គោលបំណងនៃជំនួបនេះគឺ EMCAST ចង់សុំការសហការពីសលាតិចណូ ក្នុងការពង្រីកវិសាលភាពនៃសក្តានុពលរបស់ខ្លួន ដែលអាចផ្តល់ជាប្រយោជន៍ដល់និសិ្សតផ្នែក

Scroll to Top