បំណិនទឹកផ្លែឈើ និងដំណាប់បៀកក្រោមគម្រោង STEM Education Local Partnership
(វបក ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ គ្រូឧទ្ទេសចំនួន០៩រូបនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពជា បានផ្តល់បំណិនផ្នែក “ទឹកផ្លែឈើ និងដំណាប់បៀក” ដល់គ្រូបង្គោល(សិក្ខាកាម) ចំនួន ១៦នាក់ ដែលមកពីអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១២ សាលា ក្រោមគម្រោង STEM Education Local Partnership Program នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ បំណិននេះបានបែងចែកជាបីផ្នែកសំខាន់ៗ ៖













