INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • កម្ពុជា និងអូស្ត្រាលី ចាប់ផ្តើមភាពជាដៃគូគំនិតច្នៃប្រឌិតអាហារ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ផ្នែកកសិកម្ម

    កម្ពុជា និងអូស្ត្រាលី ចាប់ផ្តើមភាពជាដៃគូគំនិតច្នៃប្រឌិតអាហារ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ផ្នែកកសិកម្ម

    (ITC-Phnom Penh)៖ ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ – ថ្ងៃនេះ កម្ពុជា និងអូស្ត្រាលី បានចាប់ផ្តើមភាពជាដៃគូថ្មី ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៃកសិ-អាហាររបស់កម្ពុជា ដោយផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមចំនួន១៥ ដើម្បីអភិវឌ្ឍផលិតផលថ្មី កែលម្អទីផ្សាររបស់ពួកគេ ឬ បំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា៖ “ផលិតផលម្ហូបអាហារដែលអាចអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ និងត្រៀមខ្លួនជាស្រេចដើម្បីឈានជើងទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ”។ ក្នុងន័យនេះ ការទាញយកវិស័យឯកជន ឱ្យមកសហការជាមួយគ្រឹះស្ថានឧត្តមសិក្សា ដើមី្បផលិតម្ហូបអាហារ ឱ្យឆ្លើយតបនឹងបទដ្ឋានជាតិនិងអន្តរជាតិ គឺជារឿងដែលមិនត្រូវមើលរំលង។

    ភាពជាដៃគូនេះត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ Cambodia Australia Partnership for Resilient Economic Development (CAPRED) និងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) តាមរយៈសហគ្រិនខ្មែរ (KE)។

    ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា “ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ជាពិសេសផ្នែកដែលគ្រប់គ្រងដោយស្ត្រី គឺជាផ្នែកមួយដ៏សំខាន់នៃការប្តេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មដ៏រស់រវើក រួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា”។ 

    “យើងជឿជាក់ថាមូលនិធិនេះតាមរយៈ CAPRED នឹងជួយជំរុញការបង្កើតថ្មី និងការចូលប្រើប្រាស់ទីផ្សារក្នុងវិស័យនេះ និងបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់អាជីវកម្មកម្ពុជា។ ជាលទ្ធផល ផលិតផលដែលមានគុណភាពខ្ពស់នឹងត្រូវបានផលិតសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ»។

    ភាពជាដៃគូនេះក៏នឹងទាក់ទាញអ្នកជំនាញនៃស្ថាប័នសិក្សាចំនួន ៤ រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT)។ 

    ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការចាប់ដៃគូម្តងទៀតជាមួយប្រទេសអូស្ត្រាលីតាមរយៈ CAPRED និងសាកលវិទ្យាល័យចំនួនបួននៅលើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ”។

    “មូលនិធិនេះនឹងជួយកម្រិតទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្តល់ឱ្យពួកគេនូវធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ។ គំនិតផ្តួចផ្តើមនេះក៏នឹងជួយលើកកម្ពស់វិស័យកសិ-អាហារ ម៉ាកផលិតផលកសិ-អាហារ និងស្តង់ដារនៅក្នុងប្រទេសកម្ពុជាផងដែរ»។

    ភាពជាដៃគូនេះបង្កើតឡើងនៅលើភាពជោគជ័យនៃគំនិតផ្តួចផ្តើមពីមុន ដែលបានគាំទ្រសហគ្រាសធុនតូច និងមធ្យមចំនួន២២ ក្នុងរយៈពេលពីរឆ្នាំ។ ភាពជាដៃគូថ្មីនេះមានគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកាន់តែទូលំទូលាយ និងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយបន្ថែមទៀត។

    “យើងបានរៀនច្រើនពីគំនិតផ្តួចផ្តើមពីមុនរវាង KE, Australia, ITC, ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាយើងនឹងទាញផលចំណេញពីទីនោះ។ ITC ពិតជានឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលដល់សាកលវិទ្យាល័យថ្មីទាំងបីក្នុងភាពជាដៃគូ។

    លំហូរការងារទាំងបីនៃភាពជាដៃគូគឺ៖

    • មូលនិធិនវានុវត្តន៍ម្ហូបអាហារ៖ នេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីអភិវឌ្ឍផលិតផលថ្មី កែលម្អទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

    • វិស័យសេវាកម្មច្នៃប្រឌិតម្ហូបអាហារ៖ នេះនឹងក្លាយជាគំរូមួយដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានសេវាកម្មម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។

    • Agri-Food Innovation Summit៖ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការច្នៃប្រឌិតម្ហូបអាហារ។

    ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងសំខាន់លើវិស័យកសិ-ម្ហូបអាហារកម្ពុជា តាមរយៈការបង្កើតការងារថ្មី ការកែលម្អគុណភាព និងសុវត្ថិភាពនៃផលិតផលម្ហូបអាហារ និងការជំរុញការនាំចេញ។

    នេះគឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែល CAPRED កំពុងគាំទ្រដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅកម្ពុជា។ កម្មវិធីនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអូស្ត្រាលី និងមានគោលបំណងជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលធន់ទ្រាំ រួមបញ្ចូល និងនិរន្តរភាព ដែលសមភាពយេនឌ័រ ពិការភាព ការដាក់បញ្ចូលក្នុងសង្គម ភាពធន់នឹងអាកាសធាតុ និងការការពារត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពទាំងអស់។

  • ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់

    ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់

    នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានចូលរួមដឹកនាំការប្រជុំគណកម្មាធិកាគម្រោងលើកទី២ ក្រោមចំណងជើង ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គួរបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានទទួលគម្រោងសាត្រេប (SATREPS) ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិ និង ទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃប្រទេសជប៉ុន (JICA and JST) ក្រោមចំណងជើងថា ការបង្កើតថ្នាលគ្រប់គ្រងហានិភ័យដោយការបំពុលខ្យល់នៅកម្ពុជា ដែលមានរយៈពេល ០៥ឆ្នាំ និងមានការចូលរួមពី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលកវិទ្យាល័យជាតិគ្រប់គ្រង ក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជននិងកីឡា ចំណែកឯភាគីខាងជប៉ុនរួមមាន Kanazawa University, Osaka Metropolitan University, Osaka Ohtani University, Nagasaki University, and Shunan University។ ការប្រជុំគណកម្មកានេះមានគោលបំណងសំខាន់ ០៣ រួមមាន ពិនិត្យរបាយការណ៏លើសមិទ្ធិផលដែលសម្រេចរយៈពេលមួយឆ្នាំ ពិភាក្សាអំពីបញ្ញាប្រឈមដែលបានកើតឡើងដែលតំរូវអោយមានការចូលរួមពីគណគ្រប់គ្រងនៃស្ថាប័ននីមួយៗ និង លើកគម្រោងសកម្មភាពសម្រាប់ឆ្នាំបន្ទាប់។ អ្នកដឹកនាំក្រុមនីមួយៗបានធ្វើបទបង្ហាញ អំពីលទ្ធផលរបស់ក្រុមរៀងៗខ្លួន។ ជារួមគណកម្មាធិការបានសាទរនឹងទល្ធផលដែលទទួលបាន និងបានផ្តាំផ្ញើរសារសំខាន់ៗមួយចំនួនសម្រាប់ការអនុវត្តសកម្មភាពសម្រាប់ឆ្នាំនបន្តបន្ទាប់។ ចំណែកឯអ្នកតំណាងស្ថាប័ននីមួយៗក៏បាន បង្ហាញការតាំងចិត្តខ្ពស់ក្នុងការចូលរួមក្នុងគម្រោងយ៉ាងសកម្មផងដែរ។ កិច្ចប្រជុំគណកម្មាធិកាលើកទី២បានបញ្ចប់ដោយការវាយតម្លៃខ្ពស់ជាមួយសមិទ្ធិផលនិងការតាំងចិត្តខ្ពស់សម្រាប់ការអនុវត្តគម្រោងបន្តទៅទៀត។

  • សន្និសីតថ្នាក់តំបន់ RCGeoE និងថ្នាក់អន្តរជាតិ EraGET2023

    សន្និសីតថ្នាក់តំបន់ RCGeoE និងថ្នាក់អន្តរជាតិ EraGET2023

    សន្និសីតថ្នាក់តំបន់ RCGeoE និងថ្នាក់អន្តរជាតិ EraGET2023 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១- ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
    គោលបំណងក្នុងការរៀចបំសន្និសីទនេះគឺ
    ១. ដើម្បីពង្រឹងចំណេះដឹង និងសម្ថភាពស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តវ័យក្មេង
    ២. ដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវថ្មីៗជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នសិក្សាជាតិ និងអន្តរជាតិ និងជាមួយក្រសួង ក្រុមហ៊ុន និងសហគមន៍
    ៣. ដើម្បីពង្រីក និងពង្រឹង កិច្ចសហការ ជាមួយ អ្នកស្រាវជ្រាវ និងស្ថាប័នសិក្សាជាតិ និងអន្តរជាតិ និងជាមួយក្រសួង ក្រុមហ៊ុន និងសហគមន៍។
    សូមស្វាគមន៍ អ្នកទាំងអស់គ្នា សូមអញ្ជើញមកចូលរួមជាមួយពួកយើងដោយផ្ទាល់ នៅសាលាតិចណូ ដើប្បីស្តាប់បទបង្ហាញវិទ្យាសាស្រ្តជាង ១០០ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ!!
    ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់ រឺ QR Code ខាងក្រោម!!

    https://forms.gle/wq8T6QrBFg9xTkXE7

  • កិច្ចប្រជុំជាមួយលោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស

    កិច្ចប្រជុំជាមួយលោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស

    នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកនាយករង សូយ ទី បានទទួលជួបពិភាក្សាការងារជាមួយ លោក ZHAO YU គ្រូបង្រៀនឯកទេសប្រចាំការនៅកម្ពុជា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិនភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន។

    ភាគីចិនបានវាយតម្លៃខ្ពស់ចំពោះការរីកចំរោះននៃវិស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងមានបំណងចង់សហការជាមួយគ្នា ដើមី្បបម្រើឱ្យផលប្រយោជន៍គ្នាទៅវិញទៅមក។

    គោលបំណងសំខាន់នៃជំនួបនេះគឺសមភាគីមានបំណងជម្រាបជូនថ្នាក់ដឹកនាំសាលាតិចណូពីវិសាលភាពនៃភាសាចិនដែលកំពង់ដើរតួនាទីសំខាន់ នៅក្នុងប្រទេសកម្ពុជា និងចង់ពង្រឹងភាសាចិននៅកម្រិតឧត្តមសិក្សា។ គួរបញ្ជាក់ថា បើតាមទិន្នន័យក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំចំនួនលើសពី១០០ ដែលមានបើកវគ្គបណ្តុះបណ្តាលភាសាចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានចំនួនសិស្ស-និស្សិតលើសពី ១០ ម៉ឺននាក់ដែលកំពុងសិក្សាភាសាចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិនភាសាបរទេស បានផ្តល់ជំនួយដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការបង្កើតវគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិនថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភាគីកម្ពុជា និងភាគីចិន បានចុះ “អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំប្រទេសចិន ស្តីពីការអភិវឌ្ឍកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា” ដែលជាសញ្ញាមួយបង្ហាញឱ្យឃើញថាកម្ពុជាបានចាប់ផ្តើមដាក់បញ្ជូលការអប់រំភាសាចិនទៅក្នុងប្រព័ន្ធអប់រំជាតិកម្ពុជាជាផ្លូវការ។

    ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករង បានអរគុណដល់ភាគីមិត្ត និងបានបញ្ជាក់ថាសាលាតិចណូមានដៃគូជាមួយសាកលវិទ្យាល័យចិនមួយចំនួន និងមាននិសិ្សតសាលាតិចណូខ្លះ បានទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសចិន។ ដូច្នេះពួកគាត់ពិតជាត្រូវការចេះភាសាចិន។ ក្នុងន័យនេះ ដើមី្បជួយដល់និសិ្សត និងរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជំហ៊ានដំបូងសាលាតិចណូអាចអនុញ្ញាតឱ្យបើកថ្នាក់សិក្សាជាលក្ខណៈការសិក្សាក្រៅម៉ោងពេលល្ងាចសម្រាប់និសិ្សតដែលមានការចាប់អារម្មណ៍និងចង់រៀន។

    ដោយឡែកពាក់ព័ន្ធនឹងការបើកជាលក្ខណៈមជ្ឍមណ្ឌលសម្រាប់ភាសាចិន (Center for Chinese Language) លោកនាយករងសុំយកសំណើរនេះឆ្លងយោបល់គណៈគ្រប់គ្រងសាលាតិចណូសិន។

  • ទស្សនកិច្ចនៅ រោងចក្រ សៃលុន កម្ពុជា-វៀតណាម / Visit of SAILUN Cambodia-Vietnam factories

    ទស្សនកិច្ចនៅ រោងចក្រ សៃលុន កម្ពុជា-វៀតណាម / Visit of SAILUN Cambodia-Vietnam factories

    (ITC-Tay Ninh/Vietnam)៖ តបតាមការអញ្ជើញរបស់លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន Cart Tire Co., Ltd ដែលជាបុត្តសម្ព័ន្ធនៃក្រុមហ៊ុន Sailun Group ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានអញ្ជើញដឹកនាំគណៈប្រតិភូមួយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនផលិតសំបកកង់ឡានខ្នាតពិភពលោករបស់ប្រទេសចិន (Sailun) ដែលមានទីតាំងនៅខេត្តតាយនីញ (Tay Ninh) ក្នុងប្រទេសវៀតណាម។

    លោក TIAN KEXU ប្រធានគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Sailun នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងស្វាគមន៍គណៈប្រតិភូសាលាតិចណូ ដោយបានបញ្ជាក់ថាក្រុមហ៊ុន Sailun ពិតជាអរគុណណាស់ដល់សាលាតិចណូដែលតែងតែសហការយ៉ាងល្អចាប់តាំងពីយើងបានស្គាល់គ្នាមក។ ជាក់ស្តែងថ្ងៃនេះវត្តមានរបស់ឯកឧត្តមសាស្រ្តាចារ្យនាយក និងសហការី ពិតជាបញ្ជាក់ពីទំណាក់ទំនងល្អរវាងស្ថាប័នយើងទាំងពីរ។

    ជាការឆ្លើយតបឯកឧត្តមសាស្រ្តាចារ្យនាយក បានថ្លែងអំណរចំពោះការទទួលយ៉ាងកក់ក្តៅពីសំណាក់ក្រុមហ៊ុន និងបានសន្យាថាសាលាតិចណូនិងពង្រីកសហប្រតិបត្តិការឱ្យលើសពីការគ្រាន់តែទទួលនិសិ្សតឱ្យធ្វើកម្មសិក្សានិងធ្វើការ។ ភាគីទាំងពីរបានយល់ព្រមថានឹងពង្រឹងការស្រាវជ្រាវរួមគ្នា ដើមិ្បឆ្លើយតបទៅនឹងតម្រូវការប្រគួតប្រជែង ក្នុងយុគ្គសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម៤.០។ កិច្ចការនេះគឺជាអាទិភាពមួយនៃបេសកកម្មរបស់សាលាតិចណូគឺការផ្ទេរច្ចេកវិទ្យាទៅវិស័យឯកជន “Technology transfer to the private sector”។

    សូមរំលឹកថ្មីថា Sailun នៅកម្ពុជា នាពេលបច្ចប្បន្ន អាចផលិតបានតែសំបកកង់ឡានធុនតូច (PCR-Passenger Car Radial tire) និង មធ្យម (TBR-Truck Bus Radial tire) រីឯ Sailun នៅវៀតណាមអាចផលិតបានទាំងបីប្រភេទ៖ តូច មធ្យម និង ធំ (OTR-Off-The-Road tire)។ ផលិតភាពនៃរោងចក្រនៅកម្ពុជាគឺ ៣០០០០សំបកកង់ ក្នុងមួយថ្ងៃ រីឯនៅវៀតណាម ៤៥០០០សំបកកង់ក្នុង១ថ្ងៃ (PCR+TBR=38000 និង OTR=7000)។
    ពាក់ព័ន្ធនឹងចំនួនបុគ្គលិក Sailun Vietnam ប្រើប្រាស់បុគ្គលិកសរុបទាំងអស់ជា៦០០០នាក់ និង Sailun Cambodia ប្រមាណជិន២០០០នាក់។

    យោងតាមការព្រមព្រៀងគ្នានៃថ្នាក់ដឹកនាំទាំងពីរភាគី រោងចក្រក្នុងសាលារៀន (une usine-école) មួយដែលអាចមានឈ្មោះថា៖ Salatechno-Sailun នឹងចាប់កំណើតនាពេលដ៏ខ្លីខាងមុខនៅក្នុងសាលាតិចណូ ក្នុងគោលបំណងពង្រឹងនិងពង្រីកសហប្រតិបត្តិការទ្វេរភាគី ជាពិសេសផ្តោតលើការស្រាវជ្រាវរួមគ្នា។

    បើយោងតាមលោក JIANG RENSHUANG ប្រធានក្រុមហ៊ុន គោលនយោបាយនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Sailun រាល់ប្រាំឆ្នាំម្តងក្រុមហ៊ុននឹងសាងសង់រោងចក្រថ្មីនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ Sailun Cambodia នៅស្វាយរៀងមិនមែនជារោងចក្រចុងក្រោយនោះទេ។

    អ្វីដែលគួរឱ្យចាប់អាម្មណ៍មួយទៀតនោះ គឺឯកឧត្តមសាស្រ្តាចារ្យនាយក ប៉ូ គឹមថូ បានឆ្លៀតឱកាសជួបជាមួយបុគ្គលិក១៤នាក់របស់ក្រុមហ៊ុន Sailun Cambodia ដែលជាអតីតនិសិ្សតសាលាតិចណូ។ ថ្នាក់ដឹកនាំពិតជាមានក្តីរំភើបយ៉ាងខ្លាំង ពេលឃើញ ប្អូនៗមិនត្រឹមតែអាចធ្វើការបាននោះទេ តែថែមទាំងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំរោងចក្រ។ គណៈគ្រប់គ្រងក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ៖ «គឺប្អូនៗទាំងនេះហើយ រួមនឹងធនធានមនុស្សកម្ពុជាដទៃទៀត គឺជាអ្នកគ្រប់គ្រងរោងចក្រនេះ។ ចំណែកអ្នកជំនាញការនិងអ្នកបច្ចេកទេសរបស់ចិន នឹងត្រលប់ទៅប្រទេសវិញ នៅពេលដែលកម្ពុជាអាចគ្រប់គ្រងនិងធ្វើឱ្យដំណើរការរោងចក្រនេះបាន ដោយខ្លួនឯង»។

    គណៈប្រតិភូក៏ត្រូវបានអញ្ជើញឱ្យចូលរួមពីធីទទួលទានអាហារជាលក្ខណៈមិត្តភាពទាំងនៅក្នុងរោងចក្រ Sailun Vietnam និង Sailun Cambodia ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។

  • សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»

    សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»

    ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងបុគ្គលិក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមអបអរសាទរដោយស្មោះជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។

  • ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ ផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ ផ្តល់កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ តាមតាមស្នើសុំនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងឱកាសខួបលើកទី ៣០ នៃទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជានិយាយជារួម និងជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និយាយដោយឡែក ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានផ្តល់កិច្ចសម្ភាសន៍ជាមួយដ៏សំខាន់។

    នាឱកាសនោះបន្ទាប់ពីការបរិយាយពីការសិក្សាផ្ទាល់ខ្លួន ឯកឧត្តមសាស្រ្តាចារ្យបានជម្រាបជូនតំណាងJICA ថាសហប្រតិបត្តិការជាមួយប្រទេសជប៉ុនពិតជាមានសារៈសំខាន់ណាស់សម្រាប់សាលាតិចណូ។ ចាប់តាំងពីឆ្នាំ២០០២មកដល់បច្ចុប្បន្ន តាមរយៈទំនាក់ទំនងនេះ ធនធានមនុស្សនៃសាលាតិចណូសរុបជាង៣០០នាក់ ក្រោមគម្រោងអាហារូបករណ៍ AUN/SEED-Net ត្រូវបានបណ្តុះបណ្តាលនៅប្រទេសជប៉ុននិងនៅសាកលវិទ្យាល័យដៃគូមួយចំនួនទៀតរបស់ជប៉ុន។ សាស្រ្តាចារ្យនិងអ្នកស្រាវជា្រវនៃសាលាតិចណូជាង៧០នាក់ គឺជាធនធានមនុស្សដែលបានទទួលអាហារូបករណ៍ (AUN/SEED-Net scholarships) ។ ឯកឧត្តមសាស្រ្តាចារ្យបានមានប្រសាសន៍ថា៖ “ខ្ញុំគឺជានិសិ្សតទី១ដែលបានទទួលអាហារូបករណ៍ AUN/SEED-Net ទៅរៀននៅសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ កាលពីឆ្នាំ២០០២ និងបានបន្តថ្នាក់បណ្ឌិតនៅឆ្នាំ២០០៦ នៅ Tokyo Institute of Technology ប្រទេសជប៉ុន”។

    ប្រទេសជប៉ុនក៏បានផ្តល់អគារមួយខ្នងដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត របស់សាលាតិចណូបច្ចុប្បន្ន។ លើសពីនេះ តាមរយៈJICA សម្ភារជាច្រើនសម្រាប់ទីពិសោធន៍សំខាន់ៗ បានផ្តល់ឱ្យសាលាតិចណូ និងថែមទាំងបានចូលរួមស្រាវជ្រាវរួមគ្នាក្នុងគម្រោង៖ Satreps។ គម្រោងទី១៖ (២០១៦-២០២១) ផ្តោតលើការអភិរក្សបរិស្ថានបឹងទន្លេសាប និង គម្រោងទី២ (២០២២-២០២៧) ការគ្រប់គ្រងហានិភ័យនៃការបំពុលខ្យល់នៅកម្ពុជា។

    គម្រោងមួយទៀតដែលសំខាន់ដែរនោះគឺ គម្រោងពង្រឹងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា (LBE) បាននឹងកំពុងលើកកម្ពស់ នៅសាលាតិចណូចាប់តាំងពីឆ្នាំ២០១៩។ LBE នេះនឹងពង្រឹងសមត្ថភាពស្រាវជ្រាវនៅកម្រិតសាកលវិទ្យាល័យ ដើម្បីពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្មនៅកម្ពុជា។

    ឯកឧត្តមសាស្រ្តាចារ្យបានអរគុណដល់ប្រទេសជប៉ុន និងបានសុំឱ្យបន្តការគាំទ្រ ពិព្រោះគ្រឹះស្ថានមួយនេះពិតជាដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សផ្នែកវិស្វកម្មនៅកម្ពុជា។

  • ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ ជួបពិភាក្សាការងារជាមួយលោកស្រី Issai TRIA នាយិកានៃ IMT Mines Alès នៅប្រទេសបារាំង

    ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ ជួបពិភាក្សាការងារជាមួយលោកស្រី Issai TRIA នាយិកានៃ IMT Mines Alès នៅប្រទេសបារាំង

    (ITC-Phonom Penh): នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Issai TRIA នាយិកានៃIMT Mines Alès នៅប្រទេសបារាំង។

    អញ្ជើញចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យនាយករួមមាន៖ លោកបណ្ឌិត យស់ ផានី នាយករងនៃមជ្ឈមណ្ឌលសា្រវជ្រាវនិងនវានុវត្ត លោកបណ្ឌិត ហ៊ិន រ៉ាវេទ នាយករងសាលាក្រោយឧត្តម និងលោកបណ្ឌិត ស្រេង សុខចិន្តា ប្រធានដេប៉ាតឺម៉ង់ ទេពកោសល្យ ទូរគមនាគមន៍ និងបណ្តាញ និងលោក សៀង ផេន ប្រធានការិយាល័យសហប្រតិបត្តការ។

    ឯកឧត្តមនាយកបានសង្ខេបពីកម្មវិធីបណ្តុះបណ្តាលនាពេលបច្ចុប្បន្នរបស់សាលាតិចណូនិងកម្មវិធីថ្មីដែលយើងគ្រៀងនឹងបង្កើតដើមី្បឆ្លើយតបនឹងតម្រូវការនាយុគ្គសម័យឌីជីថល ដូចជា៖ AI, Cyber Security ។ល។

    នាឱកាសនោះដែរឯកឧត្តមបានអរគុណដល់សាកលវិទ្យាល័យដៃគូមួយនេះ ដែលបញ្ជូនសាស្រ្តាចារ្យ Master Mécatronique និងទទួលយកនិសិ្សតនិងសាស្រា្តចារ្យដើមី្បបន្តការសិក្សានិងទទួលការបណ្តុះបណ្តាលរយៈពេលខ្លី។ ជាក់ស្តែងនាពេលនេះ យើងមាននិសិ្សត៤នាក់កំពុងសិក្សានៅ IMT Mines Alès:

    1. M. SAKAL Aylik: Double diplôme en Mécatronique, 2021-2023 (Eiffel)
    2. Mlle SOUN Dalin: Double diplôme en IA, 2022-2024 (Eiffel)
    3. Mlle CHEK Nita: Echange M2 en IA, 2022-2023 (MIC ERASMUS+)
    4. M. CHEA Rothvichea: Double diplôme en Mécatronique, 2022-2024 (MIC ERASMUS+ et HEIP)
      និងក្រោមគម្រោង MIC Erasmus+ កាលពីខែកញ្ញា ឆ្នាំ២០២២ និង ខែមិថុនា ឆ្នាំ២០២៣ យើងបានទទួលសាស្រ្តាចារ្យ៤រូបមកជួយបង្រៀន៖ Ingénierie des systèmes, Intelligence Artificielle និង Mécatronique ។

    ដោយសារយើងត្រូវការធនធានមនុស្សនិងការប្រមូលធាតុចូលថ្មីៗបន្ថែមទៀត ដើមី្បបើកដំណើរការជំនាញថ្មីខាងលើ ឯកឧត្តមនាយកបានស្នើដល់លោកស្រីនាយិកាជួយសហការក្នុងរឿងនេះ ដោយជួយទាក់ទងនឹងដៃគូផ្សេងៗទៀតនៅបារាំងដែលគេមានបទពិសោធន៍ច្រើនក្នុងវិស័យនេះ។

    លោកស្រី Assia TRIA បានទទួលយកសំណើនេះ និងសន្យាថាខិតខំពង្រឹងកិច្ចហការមានស្រាប់និងបង្កើតកិច្ចកិច្ចសហការថ្មីៗទៀត ក្នុងភាពជាដៃគូរវាងស្ថាប័នទាំងពីរ។

  • INOWASIA Project Training on “INTERNET OF THINGS”

    INOWASIA Project Training on “INTERNET OF THINGS”

    Under the framework of the INOWASIA Project which is an ERAMSMUS Plus capacity building project, Institute of Technology of Cambodia (ITC) hosting the training on the “Internet of Things” from 6th -7th July 2023. This training is conducted at the Coastal and Wetland Environmental Research Laboratory, ITC, Phnom Penh, Cambodia in room B-107

    Trainers from Toulouse III University – Paul Sabatier:

    •Arnaud Elger, Lecturer in Environmental Science
    •Jean-Louis Druilhe, Engineer in Electronics
    •Rahim Kacimi, Associate Professor in Computer science

    Attendee: Colleagues from Institute of Technology of Cambodia (ITC), National University of Battambang (NUBB)

    Learn more about INOWASIA Project at https://inowasia.com/