News&Event

News, News&Event

សាលាតិចណូនិងSNKRPបានក្លាយជាដៃគូសហការ

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន SNKRP បានឈានដល់ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញសមភាគីទស្សនាពិព័ណ៌ស្នាដៃនិងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនាទីពិសោធន៍សំខាន់មួយចំនួន។ មុនពេលចុះហត្ថលេខា ឯកឧត្តមនាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួនដែលនិសិ្សតយើងគួរបំពេញបន្ថែម។ ក្នុងន័យនេះយើងបានបង្កើតការិយាល័យទំនាក់ទំនងសហគ្រាសដែលមានរបបប្រជុំមួយដងក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។ […]

Event, News&Event

Journée Internationale de la Francophonie 2024

(ITC-PHNOM PENH): នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយក សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ និងលោកនាយករង សូយ ទី អញ្ជើញចូលរួម ទិវាអន្តរជាតិហ្រ្វង់កូហ្វូន ឆ្នាំ២០២៤ ស្ថិតក្រោមប្រធានបទ: “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិន តាមរយ:ភាសាបារាំង”។

News

EMCAST នៃប្រទេសកូរ៉េចង់សហការជាមួយសាលាតិចណូ

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានអនុញ្ញាតឱ្យក្រុមការងារ EMCAST ចូលជួបពិភាក្សាការងារ នៅបន្ទប់ប្រជុំ២២១-អា នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ គោលបំណងនៃជំនួបនេះគឺ EMCAST ចង់សុំការសហការពីសលាតិចណូ ក្នុងការពង្រីកវិសាលភាពនៃសក្តានុពលរបស់ខ្លួន ដែលអាចផ្តល់ជាប្រយោជន៍ដល់និសិ្សតផ្នែក

News, News&Event

អបអរសាទរខួបទី ១១៣ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៤ ស្តីពីប្រធានបទ « ស្រ្តី និងក្មេង ស្រី ក្នុង បរិវត្តកម្ម ឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកជំទាវ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រារព្វពិធីអបអរសាទរ​ខួប​លើកទី១១៣ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ស្តីពីប្រធានបទ ស្រ្តី និងក្មេង​ស្រីក្នុង​បរិវត្តកម្ម ឌីជីថល

News, News&Event

គណៈប្រតិភូ Liechtenstein ធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើមី្បស្វែងយល់ពីកិច្ចសហប្រតិបត្តិការ STEM

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) បានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់មកពី ប្រទេស Liechtenstein ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងការជំរុញការអប់រំ STEM ។ គណៈប្រតិភូដឹកនាំដោយលោកជំទាវ Dominique Hasler រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា និងអមដំណើរដោយលោក Panagiotis

Scroll to Top