Month: May 2022

បទ បង្ហាញ សម្រាប់ ការ ធ្វើ ទស្សនកិច្ច របស់ សិស្សានុសិស្ស មកពី វិទ្យាល័យ ស្វាយ អន្ទរ វិទ្យាល័យ ព្រៃព្នៅ វិទ្យាល័យ សម្ដេច តេជោ ពារាំង ខេត្ត ព្រៃវែង

វបក-ភ្នំពេញ ៖ ថ្ងៃ សុក្រ ១២រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ លោក បណ្ឌិត លិន មង្គល សិរី លោក ឡុង សុវណ្ណ លោក សយ សុខុម ជា សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា និង និស្សិត ស្ម័គ្រ ចិត្ត ចំនួន ២២នាក់ បាន ចូល រួម រៀប ចំ កម្មវិធី …

បទ បង្ហាញ សម្រាប់ ការ ធ្វើ ទស្សនកិច្ច របស់ សិស្សានុសិស្ស មកពី វិទ្យាល័យ ស្វាយ អន្ទរ វិទ្យាល័យ ព្រៃព្នៅ វិទ្យាល័យ សម្ដេច តេជោ ពារាំង ខេត្ត ព្រៃវែង Read More »

សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science) បំពេញឱ្យគ្នាទៅវិញទៅមក

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានបារាំងនៅកម្ពុជា ដឹកនាំដោយលោក Valentin Rodriguez អនុព័ន្ធវប្បធម៌នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងជានាយករងវិទ្យាស្ថានបារាំងកម្ពុជា(Institut Français au Cambodge-IFC) បានអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ លោក Valentin Rodriguez បានបញ្ជាក់ថាគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាង IFC-ITCគឺចង់ពង្រឹងសកម្មភាពមួយចំនួនដើមី្បផ្សារភ្ជាប់សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science)។ ក្នុងន័យនេះ IFC ចង់សិក្សាថាតើអ្វីខ្លះដែល IFC-ITC ដើមី្បធ្វើឱ្យនិសិ្សតតិចណូអាចច្របាច់សិល្បៈបញ្ចូលទៅក្នុងជំនាញរបស់ខ្លួន។ ជាឧទាហរណ៍ ការស្រាវជ្រាវមួយ រវាងលោក Yann Charles មកពី Université Paris 13 និងអ្នកស្រាវជ្រាវនៃដេប៉ាដឺម៉ង់ឧស្សាហកម្មនិងមេកានិច នៃសាលាតិចណូ (Dr. NGUON Kollika) ដែលចង់ផ្គុំឡើងវិញរូបចម្លាក់សំខាន់ៗ (វត្ថុបុរាណ) ដែលបានបែកបាក់។ នេះគឺជាភាពដែលមិនអាចខ្វះបានរវាងសិល្បៈនិងវិទ្យាសាស្រ្ត។ …

សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science) បំពេញឱ្យគ្នាទៅវិញទៅមក Read More »

ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណ បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

(ITC-Phnom Penh): នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia, គ.ទ.ក. ACC) ដឹកនាំដោយ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង និងជាប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបំណងវិភាគវាយតម្លៃសាកល្បង ការដឹកនាំ ការបង្រៀន ការស្រាវជ្រាវ និងការរៀន។ បន្ទាប់ពីលោកអគ្គនាយករងបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃបេសកកម្មនេះ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះវត្តមាន នៃគណៈប្រតិភូរបស់គ.ទ.ក.។ ឯកឧត្តមនាយក បានជម្រាបជូននូវរចនាសម្ព័ន្ធគ្រប់គ្រង អភិបាលកិច្ច និងសក្តានុពលរបស់តិចណូមួយចំនួនទៀត ដែលញ៉ាំងអោយសាលាតិចណូស្មើមុខស្មើមាត់ជាមួយដៃគូអន្តរជាតិ។ ឯកឧត្តមនាយកក៏បានជូនពរសូមឱ្យការងារវាយតម្លៃសាកល្បងនេះទទួលបានជោគជ័យ។

ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាព

(ITC-Phnom Penh) : នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement (Prof. Pierre Czernic (université de Montpellier),Dr. Marie Liesse Vermeire (CIRAD), Jamel Aribi (technicien IRD), និងលោក Dr. Stéphane BELLAFIORE (IRD), ក្រោមគម្រោង៖ JEAI HEALTHY RICE បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាពរបស់គម្រោង ជូនឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ។ JEAI HEALTHY RICE គឺជាគម្រោងមួយដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នាចុងឆ្នាំ២០២២នេះ។ គួររំលឹកថា គោលបំណងរបស់អ្នកស្រាវជ្រាវនៃ JEAI HEALTHYRICE គឺដើម្បីកំណត់ប្រព័ន្ធស្រូវកសិកម្មចម្រុះដែលអនុញ្ញាតឱ្យមានការកើនឡើងនៃសុខភាពដី និងរុក្ខជាតិ និងការថយចុះនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការកើតឡើងរបស់វាជាសំណល់នៅក្នុងផលិតផលប្រើប្រាស់។ …

ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាព Read More »

Oversea Mission of ITC Staff Staff Capacity Building on IoT and Cloud Technology at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP)

Toulouse INP is one of international partner universities under higher education partnership program of Higher Education Improvement Project (HEIP) in order to improve the higher education teaching-learning capacity at ITC to reach both regional and international standard. The partnership program between ITC and Toulouse INP had reached at the agreement since July 23, 2020. Staff …

Oversea Mission of ITC Staff Staff Capacity Building on IoT and Cloud Technology at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP) Read More »

Oversea Mission of ITC Staff Course Syllabus/Lab Manual Development, Research Collaboration and International Program Discussion at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP)

The partnership program between Institute of Technology of Cambodia (ITC) and the Institut National Polytechnique de Toulouse, and the École Nationale Supérieure d’Electrotechnique, d’Electronique, d’Informatique, d’Hydraulique et des Télécommunications (INP-ENSEEIHT) had reached at the agreement since 23 July 2022. The partnership agreement (PA) is focusing on the improving teaching and learning in the field of …

Oversea Mission of ITC Staff Course Syllabus/Lab Manual Development, Research Collaboration and International Program Discussion at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP) Read More »

ពិធី សម្ភាសន៍ និស្សិត ដែល មាន ជីវភាព ខ្វះ ខាតដែល បាន ដាក់ ពាក្យ សុំ ស្នាក់ នៅ បណ្តោះអាសន្ន ក្នុង អគារ អន្តេវាសិកដ្ឋាន និស្សិត បុរស -នារី របស់ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា

វបក-ភ្នំពេញ ៖ ថ្ងៃ អាទិត្យ ១៥កេីត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ លោក សយ សុខុម លោក បណ្ឌិត លិន មង្គល សិរី លោក ញ៉ែម សុផល ជា សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក និង សមាគម និស្សិត ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន រៀបចំ ពិធី សម្ភាសន៍ និស្សិត តិច ណូ ដែល មាន …

ពិធី សម្ភាសន៍ និស្សិត ដែល មាន ជីវភាព ខ្វះ ខាតដែល បាន ដាក់ ពាក្យ សុំ ស្នាក់ នៅ បណ្តោះអាសន្ន ក្នុង អគារ អន្តេវាសិកដ្ឋាន និស្សិត បុរស -នារី របស់ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា Read More »

វេទិកា កេសរកូល លេីក ទី ២ ក្រោម អធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន

វបក-ភ្នំពេញ ៖ នា ព្រឹក ថ្ងៃ ពុធ ១១កេីត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១១ ខែ ឧសភា ឆ្នាំ ២០២២ លោក ស្រី បណ្ឌិត ហាក់ ដាណែត សាស្ត្រាចារ្យ នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ដឹកនាំ សមាជិក ក្រុម ការងារ ស្ម័គ្រចិត្ត សសយក ប្រចាំ វបក និង និស្សិត ចំនួន ៩២នាក់ ចូលរួម វេទិកា កេសរកូល លេីក ទី ២ ក្រោម អធិបតីភាព ឯកឧត្ដម សាយ …

វេទិកា កេសរកូល លេីក ទី ២ ក្រោម អធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន Read More »

(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។

ឯកឧត្តមនាយកបានជម្រាបភ្ញៀវដោយសង្ខេបអំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងបានរំលេចមហាវិទ្យាល័យទំង៥ ក៏ដូចជា Research Units ទាំង៥របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាមួយនេះ។ លោកបណ្ឌិត អោ ច័ន្ទម៉ូលី កញ្ញាបណ្ឌិត អ៊ិន សុខនាង និងលោកស្រីបណ្ឌិត តាន់ រស្មី បានរៀបរាប់ពីគំរោងសំខាន់ៗដែលសាលាតិចណូបាននិងកពុងធ្វើ ដូចជា៖ Satreps Project 1 & 2, CAPFISH Capture Project with UNEDO, គម្រោងជាមួយ CAVAV Innovation in Agriculture, Khmer Enterprise ។ល។ លោកស្រី Rebekah Bell បានសម្តែងនូវការរីករាយ ចំពោះអ្វីៗដែលបានលើកឡើងដោយវាគ្មិនរបស់សាលាតិចណូ និងបញ្ជាក់ថាគោលបំណងធំរបស់យើង (FAO)ចង់ឃើញការដាក់ឱ្យមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជាលក្ខណៈជាតិ។ ចំពោះបេសកកម្មមួយនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា មានសុទិត្ថិនិយមនិងសង្ឃឹមថាជាមួយសាលាតិចណូ ដែលមានសម្ភារ បទពិសោធន៍ និងធនធានមនុស្ស និងដៃគូផ្សេងៗទៀត ដូចជាក្រសួងធនធានទឹក និងឧតុនិយម អាចរួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារនិងទឹក …

(ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។ Read More »