Month: March 2023

ប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

(Itc-Phnom Penh)៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញបន្តដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ គោលដៅនៃកិច្ចប្រជុំនាថ្ងៃទី២នេះ គឺជាការបូកសរុបកិច្ចពិភាក្សាគ្នាជាមួយដៃគូជាតិនិងអន្តរជាតិក្នុងជំនាញនីមួយៗ កាលពីរសៀលថ្ងៃទី២២ ខែមីនា កន្លងទៅ។ សម្រាប់កិច្ចប្រជុំបូកសរុបនេះយើងមានអ្នកចូលរួមជាតិនិងអត្តរជាតិសរុប ៩៣នាក់/៣១នាក់ចូលរួមពីចម្ងាយ។

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)

(Itc-Phnom Penh)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support)។ ក៏មានការអញ្ជើញចូលរួមផងដែររបស់ លោក Pierre VINCENT ទីប្រឹក្សាសហប្រតិបត្តិការ និងវប្បធម៌នៃស្ថានទូតបារាំង, ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ប៉ែន ឆដា រដ្ឋលេខធិការក្រសួងរ៉ែ និងថាមពល, និងឯកឧត្តមបណ្ឌិត ប៉ូ គឹម ថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ Réunion du Consortium international d’appui/Consortium Meeting International Support មានរបបប្រជុំមួយដងក្នុងរយៈពេលមួយឆ្នាំ និងជាទូទៅនៅខែមីនា។  កិច្ចប្រជុំនេះពិតជាមានសារសំខាន់ក្នុងការពិភាក្សាលើកម្មវិធីសិក្សានិងស្រាវជ្រាវរបស់គ្រឹះស្ថានឧត្តមសិក្សាវិស្វកម្មមួយនេះ។ ការធ្វើបច្ចុប្បន្នភាពនៃកម្មវិធីរបស់ខ្លួនគឺជាញ៉ាំងអោយសាលាតិចណូមានភាពស្មើមុខស្មើមាត់ជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្នុងតំបន់និងពិភពលោក។ …

កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអន្តជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Réunion du Consortium international d’appui/Consortium Meeting International Support) Read More »

កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus អំពីការពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus ក្រោមIRD មានទីតាំងនៅក្នុង University of Science and Technology of Hanoi (USTH) Vietnam France University៖ ពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា —— (ITC-Phnom Penh)៖ នារព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីនៅបន្ទប់ប្រជុំI-310 លោកបណ្ឌិត អឿង ចន្ថា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងថ្នាក់ដឹកនាំRIC និងGRU និងក្រុមការងារស្រាវជ្រាវនៃមន្ទីរពិសោធន៍ស្រាវជ្រាវតំបន់ឆ្នេរនិងដីសើមនៃITC បានទទួលជួប គណៈប្រតិភូជាន់មកពីLMI Lotus ដែលដឹកនាំដោយលោកស្រី Marine HEERMANN, Research Director at IRD ដើម្បីពិភាគ្សាអំពីកិច្ចសហការណ៍រវាង ITCនិងIRD និង USTH ជាពិសេសកិច្ចសហការលើការស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រ ដោយដាក់ITCចូលជាសមាជិកនៃLMI Lotus និងចូលរួមគម្រោងដំណាក់កាលទី២នេះ។​ កិច្ចពិភាគ្សានេះក៏បានបង្ហាញពីការគាំទ្រ និងចូលរួមលើគម្រោងបង្កើត …

កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus អំពីការពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា Read More »

ពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន សាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្បែរវិមានឈ្នះ~ឈ្នះ

(ITC-Phnom Pen)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ក់ ង៉យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញបច្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋានចំនួន ០១ខ្នង កម្ពស់ ០៩ជាន់ មាន ៩១បន្ទប់ នៅក្នុងសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មហាវិថីឈ្នះ~ឈ្នះ ក្បែរវិមានឈ្នះ~ឈ្នះ លើផ្ទៃដីទំហំ ៥ហិកតា នៅ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់អគារនេះ ប្រើប្រាស់ថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដែលជាហិរញ្ញប្បទាននៃធនាគារពិភពលោក (WB)។ អគារនេះពិតជាមានសារៈសំខាន់ក្នុងការផ្តល់ជាជម្រកសមរម្យសម្រាប់ប្អូនៗនិសិ្សតដែលមានជីវភាពលំបាកនិងរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលនិយាយជារួម និងនិយាយដោយឡែកវាជាផ្នែកដែលមិនអាចខ្វះបានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃសកលវិទ្យាល័យក្នុងយុគ្គសម័យឌីហ្សីថលយើងនេះ។ ការសាងសង់គ្រោងនឹងបញ្ចប់ទាំងស្រុងនៅដំណាច់ខែមិថុនាឆ្នាំ២០២៤។