May 2023

News

សូមចូលរួមអបអរសាទរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលបានមេដាយការងារពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

(ITC-Phnom Pneh)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំចំនួន៩៣១នាក់ ក្នុងនោះមានសាស្រ្តាចារ្យបុគ្គលិកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៤១នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន […]

News, News&Event

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track វគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេស

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន២រូប ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track នៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 Global Final នៅទីក្រុង​ Shenzhen ប្រទេសចិន ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេសចូលរួម

News, News&Event

កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(វបក-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ): នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំមន្ត្រីនិងបុគ្គលិកមកពីមហាវិទ្យាល័យវារីសាស្រ្ត សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងការិយាល័យទំនាក់ទំនងសហគ្រាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួបប្រជុំដើម្បីពង្រឹងទំនាក់ទំនងជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ឡុងណារ៉ូនិងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកថ្លាង ភក្ត្រា តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD

News

គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣អា នៅទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានផ្តល់នូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូសហគ្រិនជាន់ខ្ពស់នៃប្រទេសចិនដឹកនាំដោយDr. Liu Huaizeng លេខាធិការបក្ស និងជាអគ្គនាយកក្រុមហ៊ុន CIIC

News

កិច្ចប្រជុំរបស់ ITC និង USS ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក និងសហការី/ Meeting of ITC and UHS with the ambassador of the Czech Republic and his colleagues

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រឹងនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងទី១នៃវ.ប.ក.ភ្នំពេញ មានជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS), និង ប្រតិភូអញ្ចើញមកពីស្ថានទូតនៃសាធារណរដ្ឋឆេក ដឹកនាំដោយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក

Scroll to Top