Month: May 2023

សូមចូលរួមអបអរសាទរ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលទទួលបានមេដាយការងារពីឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា

(ITC-Phnom Pneh)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយសការងារជូនបុគ្គលិកអប់រំចំនួន៩៣១នាក់ ក្នុងនោះមានសាស្រ្តាចារ្យបុគ្គលិកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៤១នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាច្រើនរូបទៀតក៏អញ្ជើញជាកិត្តិយសផងដែរ។ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ ជាមួយនឹងសាកលវិទ្យាធិការ មកពីសាកលវិទ្យាល័យធំៗមួយចំនួន ក៏បានអញ្ជើញចូលរួម និងលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ និងបុគ្គលិក នៃស្ថាប័នក្រោមឪឱវាទរបស់ខ្លួន ដែលបានទទួលនូវមេដាយការងារ។ នេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះបុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញការងារជូនជាតិមាតុភូមិ ដ៏បវរនៃយើង។

Integrated Master Degree Program in Hydrology and Water Resources

Integrated Master Degree Program in Hydrology and Water Resources between Hohai University (HHU) and the Institute of Technology of Cambodia (ITC) to begin implementation from 2023.—————————-HHU and ITC have developed an integrated master’s degree program in Hydrology and Water Resources for ITC students to earn an Engineering degree from ITC and a master’s degree from …

Integrated Master Degree Program in Hydrology and Water Resources Read More »

Integrated Master Degree Program in Hydrology and Water Resources between Hohai University (HHU) and the Institute of Technology of Cambodia (ITC) to begin implementation from 2023.

HHU and ITC have developed an integrated master’s degree program in Hydrology and Water Resources for ITC students to earn an Engineering degree from ITC and a master’s degree from HHU. The regular undergraduate students of Water Resources Engineering and Rural Infrastructure (WRI) and Water and Environmental Engineering (WEE) of the Faculty of Hydrology and …

Integrated Master Degree Program in Hydrology and Water Resources between Hohai University (HHU) and the Institute of Technology of Cambodia (ITC) to begin implementation from 2023. Read More »

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track វគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេស

អបអរសាទរ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន២រូប ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ លើផ្នែក Network track នៅក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត Huawei ICT Competition 2022-2023 Global Final នៅទីក្រុង​ Shenzhen ប្រទេសចិន ដែលមានក្រុមចូលរួមទាំងអស់ 74 ប្រទេសចូលរួម

កិច្ចប្រជុំពង្រឹងសហប្រតិបត្តិការលើវិស័យទឹកស្អាតរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(វបក-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ): នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានដឹកនាំមន្ត្រីនិងបុគ្គលិកមកពីមហាវិទ្យាល័យវារីសាស្រ្ត សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ និងការិយាល័យទំនាក់ទំនងសហគ្រាស នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជួបប្រជុំដើម្បីពង្រឹងទំនាក់ទំនងជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលដឹកនាំដោយឯកឧត្តមអគ្គនាយក ឡុងណារ៉ូនិងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ក្នុងជំនួបនេះក៏មានការចូលរួមពីលោកថ្លាង ភក្ត្រា តំណាងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងAFD ប្រចាំកម្ពុជាផងដែរ។គោលបំណងដ៏ចំបងសម្រាប់ជំនួបប្រជុំនេះគឺស្វែងយល់ពីស្ថាបន័ទាំងពីរ និង ពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការលម្អិតបន្ថែមលើអនុស្សារណៈយោគយល់ដែលមានស្រាប់។ លោកបណ្ឌិតឈួនគង់បានធ្វើបទបង្ហាញពីកម្មវិធីបណ្តុះបណ្តាល ការស្រាវជ្រាវនិងសេវាកម្មបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទាក់ទងនឹងវិស្វកម្មទឹកស្អាតនិងបរិស្ថានដែលមាននៅមហាវិទ្យាល័យវារីសាស្រ្ត។ ជាលទ្ធផលភាគីទាំងពីរបានយល់ស្របគ្នាថាការពង្រឹងធនធានមនុស្សអោយខ្លាំងគឺជារឿងដ៏សំខាន់ ហើយព្រមព្រៀងគ្នាថានឹងកំនត់សកម្មភាពលើកាបណ្តុះបណ្តាលនិងការស្រាវជ្រាវលើវិស័យទឹកស្អាតដើមី្បឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងស្ថានភាពបច្ចុប្បន្ននាពេលដ៏ខ្លីខាងមុខ។ គួររំលឹកថាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចុះអនុសារណៈនៃការយោគយល់គ្នារវាងស្ថាប័នកាលពីថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២៣។

គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia

(ITC-Phnom Penh)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំ១១៣អា នៅទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (វ.ប.ក.) បានផ្តល់នូវការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ប្រតិភូសហគ្រិនជាន់ខ្ពស់នៃប្រទេសចិនដឹកនាំដោយDr. Liu Huaizeng លេខាធិការបក្ស និងជាអគ្គនាយកក្រុមហ៊ុន CIIC Technology Group Co., Ltd. ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាវ.ប.ក.នឹងមានអាយុ៦០ឆ្នាំ នាឆ្នាំក្រោយ។ វ.ប.ក.មានដៃគូបរទេសជាច្រើនជាពិសេសនៅអឺរ៉ុប និងក៏មាននៅអាស៊ីផងដែរ ដូចជាជប៉ុន ថៃ ចិន ។ល។ វ.ប.ក.មានបេសកកម្មបីធំៗ៖១) រក្សានិងបង្កើនគុណភាពបណ្តុះបណ្តាលជំនាញវិស្វកម្មនៅកម្ពុជា (ធ្វើយ៉ាងណាអោយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទបដិវត្តន៍ឧស្សាកម្ម៤.០),២) ពង្រឹងការស្រាវជ្រាវ (មាន៥ជំនាញធំជាអាទិភាព៖២.១.) បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (ETM)២.២.) បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (FTN)២.៣.) វិទ្យាសាស្ត្រ និងរចនាសម្ព័ន្ធរូបធាតុ (MSS)២.៤.) មេកាត្រូនិច និងបច្ចេកវិទ្យាព័ត៌មាន (MIT)២.៥.) ទឹក និងបរិស្ថាន (WAE)៣) …

គណៈប្រតិភូសហគ្រិនចិនបានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា/ Chinese Entrepreneur Delegation (CIIC International Education Technology (Beijing) Co., Ltd. Visits Institute of Technology of Cambodia Read More »

Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC

Under GREENCap project of the Erasmus+ Programme, Institute of Technology of Cambodia (ITC) will organize the 2nd Green Career Fair in parallel with the 12th Scientific Day of ITC. There will be around 40 companies joining this event and having their booths exhibition. This is a great opportunity for students and alumni to participate also …

Let’s join us at 2nd Green Career Fair! Date 8th to 9th June 2023, during the 12th Scientific Day of ITC Read More »

កិច្ចប្រជុំរបស់ ITC និង USS ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក និងសហការី/ Meeting of ITC and UHS with the ambassador of the Czech Republic and his colleagues

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រឹងនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងទី១នៃវ.ប.ក.ភ្នំពេញ មានជំនួបរវាងថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS), និង ប្រតិភូអញ្ចើញមកពីស្ថានទូតនៃសាធារណរដ្ឋឆេក ដឹកនាំដោយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា។ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)និងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS)។ កិច្ចពិភាក្សារវាងគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ជាមួយនឹងប្រតិភូអញ្ជើញមកពីស្ថានទូតនៃសាធារណៈរដ្ឋឆេកនេះ ផ្តោតជាសំខាន់លើគម្រោងរួមគ្នាក្នុងកិច្ចសហការបន្តបម្រើឱ្យការអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលជំនាញសិក្សាទាក់ទងនឹងវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Biomedical engineering) ក្នុងការបណ្តុះបណ្តាលដល់និស្សិតកម្ពុជាជំនាន់ទី២។ ថ្នាក់ដឹកនាំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរបានបញ្ជាក់រួមគ្នាថាធនធានមនុស្សក្នុងជំនាញនេះពិតជាសំខាន់សម្រាប់តម្រូវការក្នុងមន្ទីរពេទ្យកម្ពុជា។ ជាក់ស្តែងយើងមានតែ៥នាក់ប៉ុណ្ណោះ តែសម្រាប់ជំនាន់ទី២ យើងមាននិសិ្សតរហូតដល់២៨នាក់។ និសិ្សតទាំង៥នាក់ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ កម្រិតបញ្ញាបត្ររងផ្នែកវិស្វកម្មជីវៈវេជ្ជសាស្រ្ត (Associate degree of Biomedical Engineering) បានទទួលការងារធ្វើទាំងអស់គ្នា។ គោលបំណងនាពេលអនាគត ភាគីឆែកនិងកម្ពុជាមានគោលដៅបណ្តុះបណ្តាលរហូតដល់កម្រិត បញ្ញាបត្រ (Bachelor of …

កិច្ចប្រជុំរបស់ ITC និង USS ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក និងសហការី/ Meeting of ITC and UHS with the ambassador of the Czech Republic and his colleagues Read More »