វបក-ភ្នំពេញ ៖ ថ្ងៃ សុក្រ ១២រោច ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ លោក បណ្ឌិត លិន មង្គល សិរី លោក ឡុង សុវណ្ណ លោក សយ សុខុម ជា សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា និង និស្សិត ស្ម័គ្រ ចិត្ត ចំនួន ២២នាក់ បាន ចូល រួម រៀប ចំ កម្មវិធី ទទួល ស្វាគមន៍ និង ធ្វើ បទ បង្ហាញ សម្រាប់ ការ ធ្វើ ទស្សនកិច្ច របស់ សិស្សានុសិស្ស មកពី វិទ្យាល័យ ស្វាយ អន្ទរ វិទ្យាល័យ ព្រៃព្នៅ វិទ្យាល័យ សម្ដេច តេជោ ពារាំង ខេត្ត ព្រៃវែង រួម ជាមួយ អ្នក មុីង មេឃុំ លោកគ្រូ អ្នក គ្រូ និង អាណាព្យាបាល សិស្ស ចំនួន សរុប ១២០នាក់ ប្រារព្ធ ពិធី នៅ សាល សន្និសីទ អគារ A នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ដើម្បី ស្វែង យល់ ពី ការ សិក្សា នៅ សាលា តិចណូ និង ទស្សនា មន្ទីរ ពិសោធន៍ ចំនួន ១១បន្ទប់ ក្នុង បរិវេណ វិទ្យាស្ថាន ។
Author: SIENG Chamroeun
-

សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science) បំពេញឱ្យគ្នាទៅវិញទៅមក
(ITC-Phnom Penh)៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានបារាំងនៅកម្ពុជា ដឹកនាំដោយលោក Valentin Rodriguez អនុព័ន្ធវប្បធម៌នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងជានាយករងវិទ្យាស្ថានបារាំងកម្ពុជា(Institut Français au Cambodge-IFC) បានអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
លោក Valentin Rodriguez បានបញ្ជាក់ថាគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាង IFC-ITCគឺចង់ពង្រឹងសកម្មភាពមួយចំនួនដើមី្បផ្សារភ្ជាប់សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science)។ ក្នុងន័យនេះ IFC ចង់សិក្សាថាតើអ្វីខ្លះដែល IFC-ITC ដើមី្បធ្វើឱ្យនិសិ្សតតិចណូអាចច្របាច់សិល្បៈបញ្ចូលទៅក្នុងជំនាញរបស់ខ្លួន។ ជាឧទាហរណ៍ ការស្រាវជ្រាវមួយ រវាងលោក Yann Charles មកពី Université Paris 13 និងអ្នកស្រាវជ្រាវនៃដេប៉ាដឺម៉ង់ឧស្សាហកម្មនិងមេកានិច នៃសាលាតិចណូ (Dr. NGUON Kollika) ដែលចង់ផ្គុំឡើងវិញរូបចម្លាក់សំខាន់ៗ (វត្ថុបុរាណ) ដែលបានបែកបាក់។ នេះគឺជាភាពដែលមិនអាចខ្វះបានរវាងសិល្បៈនិងវិទ្យាសាស្រ្ត។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានផ្តល់ភារកិច្ចនេះឱ្យក្រុមការងាររៀបចំអនុសារណៈនៃការយោគយល់គ្នា ដើមី្បចាប់ផ្តើមកិច្ចសហប្រតិបត្តិការ។
-

ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណ បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
(ITC-Phnom Penh): នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia, គ.ទ.ក. ACC) ដឹកនាំដោយ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង និងជាប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបំណងវិភាគវាយតម្លៃសាកល្បង ការដឹកនាំ ការបង្រៀន ការស្រាវជ្រាវ និងការរៀន។
បន្ទាប់ពីលោកអគ្គនាយករងបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃបេសកកម្មនេះ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះវត្តមាន នៃគណៈប្រតិភូរបស់គ.ទ.ក.។ ឯកឧត្តមនាយក បានជម្រាបជូននូវរចនាសម្ព័ន្ធគ្រប់គ្រង អភិបាលកិច្ច និងសក្តានុពលរបស់តិចណូមួយចំនួនទៀត ដែលញ៉ាំងអោយសាលាតិចណូស្មើមុខស្មើមាត់ជាមួយដៃគូអន្តរជាតិ។
ឯកឧត្តមនាយកក៏បានជូនពរសូមឱ្យការងារវាយតម្លៃសាកល្បងនេះទទួលបានជោគជ័យ។
-

ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាព
(ITC-Phnom Penh) : នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement (Prof. Pierre Czernic (université de Montpellier),
Dr. Marie Liesse Vermeire (CIRAD), Jamel Aribi (technicien IRD), និងលោក Dr. Stéphane BELLAFIORE (IRD), ក្រោមគម្រោង៖ JEAI HEALTHY RICE បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាពរបស់គម្រោង ជូនឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ។ JEAI HEALTHY RICE គឺជាគម្រោងមួយដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នាចុងឆ្នាំ២០២២នេះ។គួររំលឹកថា គោលបំណងរបស់អ្នកស្រាវជ្រាវនៃ JEAI HEALTHYRICE គឺដើម្បីកំណត់ប្រព័ន្ធស្រូវកសិកម្មចម្រុះដែលអនុញ្ញាតឱ្យមានការកើនឡើងនៃសុខភាពដី និងរុក្ខជាតិ និងការថយចុះនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការកើតឡើងរបស់វាជាសំណល់នៅក្នុងផលិតផលប្រើប្រាស់។ វិធីសាស្រ្តពហុជំនាញរបស់យើងនឹងកំណត់ការអនុវត្តន៍កសិកម្មល្អបំផុតដែលសមស្របជាមួយបទប្បញ្ញត្តិ និងទីផ្សារថ្នាំពុល ដែលនឹងត្រូវបានផ្សព្វផ្សាយដល់កសិករសម្រាប់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
JEAI HEALTHY RICE មានការចូលរួមពីសាកលវិទ្យាល័យចំនួន៣៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ព្រមទាំង IRD, CIRAD។
-

Oversea Mission of ITC Staff Staff Capacity Building on IoT and Cloud Technology at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP)
Toulouse INP is one of international partner universities under higher education partnership program of Higher Education Improvement Project (HEIP) in order to improve the higher education teaching-learning capacity at ITC to reach both regional and international standard.
The partnership program between ITC and Toulouse INP had reached at the agreement since July 23, 2020.
Staff capacity building is one of the objectives of this partnership. Hence, from 8th to 21st May, 2022, Mr. Hel Chanthan who is a lecturer in the department of telecommunication and network engineering of ITC participated the capacity training program on Cloud and IoTs system at Toulouse INP
The objectives of oversea mission are as follows:
- Training of Trainer (ToT) on IoTs and Cloud technology
- Course syllabus and content developments for 2 subjects: IoTs and Cloud Computing
- Teaching methodology and assessments
- Visiting the FabLab at Toulouse INP
-

Oversea Mission of ITC Staff Course Syllabus/Lab Manual Development, Research Collaboration and International Program Discussion at Toulouse INP, France under Partnership Program with Toulouse INP (HEPP-HEIP)
The partnership program between Institute of Technology of Cambodia (ITC) and the Institut National Polytechnique de Toulouse, and the École Nationale Supérieure d’Electrotechnique, d’Electronique, d’Informatique, d’Hydraulique et des Télécommunications (INP-ENSEEIHT) had reached at the agreement since 23 July 2022. The partnership agreement (PA) is focusing on the improving teaching and learning in the field of the electrical energy (EE), electronics and automation (EA), and Telecommunication and Network (TN).
Based on the agreed activities plan in 2022, two ITC staff mobilized to INP-Toulouse, France from 8th to 21st May 2022 for “Course Syllabus/Lab Manual Development, Research Collaboration and International Program Discussion”. This overseas mission led by Dr. CHRIN Phok, Head department of Electrical and Energy Engineering (GEE); and Dr. AM Sok Chea, Vice-head of GEE.
From 10th May 2022 to 13th May 2022: Working with Toulouse-INP Team (1. Prof. Pascal Maussion, 2. Prof. JEAN François Rouchon, 3. Prof. Daniel Andreu, and 4. Asso. Prof. Adam Quotb on “Development of International Program in Electrical Engineering” double-degree between ITC and universities in Europe. From 16th May 2022 to 19th May 2022: Working with Toulouse-INP Team (1. Prof. Phillippe Ladoux, 2. Prof. Hubert Piquet, 3. Prof. Marc Cousineau, 4. Prof. Maurice Fadel, and 5. Prof. PIETRZAK-DAVID Maria on “Teaching and learning methodology/material on subjects of Power Electronics and Motor drive”.From 19th May 2022 to 20th May 2022: Working with Toulouse-INP Team (1. Prof. Benoit Escrig, 2. Prof. Jean François Parmentier on “Teaching and learning methodology for engineering program”. This overseas mission is conducted successfully with great achievement.
-

ពិធី សម្ភាសន៍ និស្សិត ដែល មាន ជីវភាព ខ្វះ ខាតដែល បាន ដាក់ ពាក្យ សុំ ស្នាក់ នៅ បណ្តោះអាសន្ន ក្នុង អគារ អន្តេវាសិកដ្ឋាន និស្សិត បុរស -នារី របស់ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា
វបក-ភ្នំពេញ ៖ ថ្ងៃ អាទិត្យ ១៥កេីត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ លោក សយ សុខុម លោក បណ្ឌិត លិន មង្គល សិរី លោក ញ៉ែម សុផល ជា សមាជិក ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក និង សមាគម និស្សិត ប្រចាំ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន រៀបចំ ពិធី សម្ភាសន៍ និស្សិត តិច ណូ ដែល មាន ជីវភាព ខ្វះ ខាត នៅ តាម បណ្ដា ខេត្ត នានា ដែល បាន ដាក់ ពាក្យ សុំ ស្នាក់ នៅ បណ្តោះអាសន្ន ក្នុង អគារ អន្តេវាសិកដ្ឋាន និស្សិត បុរស -នារី របស់ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ដេីម្បី ជួយ សម្រួល បន្ទុក គ្រួសារ និស្សិត មួយ ចំនួន ដែល មាន បញ្ហា ជីវភាព ក្នុង ការ បញ្ជូន កូន អោយ ទៅ រៀន ថ្នាក់ ឧត្ដម សិក្សា នៅ រាជធានី ភ្នំពេញ ។
-

វេទិកា កេសរកូល លេីក ទី ២ ក្រោម អធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
វបក-ភ្នំពេញ ៖ នា ព្រឹក ថ្ងៃ ពុធ ១១កេីត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ១១ ខែ ឧសភា ឆ្នាំ ២០២២ លោក ស្រី បណ្ឌិត ហាក់ ដាណែត សាស្ត្រាចារ្យ នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ដឹកនាំ សមាជិក ក្រុម ការងារ ស្ម័គ្រចិត្ត សសយក ប្រចាំ វបក និង និស្សិត ចំនួន ៩២នាក់ ចូលរួម វេទិកា កេសរកូល លេីក ទី ២ ក្រោម អធិបតីភាព ឯកឧត្ដម សាយ សំអាល់ រដ្ឋ មន្ត្រី ក្រសួង បរិស្ថាន នៅ អគារ ខេមរានី សហភាព សហព័ន្ធ យុវជន កម្ពុជា រាជធានី ភ្នំពេញ ។






















































