INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus អំពីការពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា

    កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus អំពីការពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា

    កិច្ចប្រជុំរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង International Joint Laboratory (LMI) Lotus ក្រោមIRD មានទីតាំងនៅក្នុង University of Science and Technology of Hanoi (USTH) Vietnam France University៖ ពង្រឹងវិស័យសិក្សាស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រក្នុងប្រទេសកម្ពុជា

    ——

    (ITC-Phnom Penh)៖ នារព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីនៅបន្ទប់ប្រជុំI-310 លោកបណ្ឌិត អឿង ចន្ថា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងថ្នាក់ដឹកនាំRIC និងGRU និងក្រុមការងារស្រាវជ្រាវនៃមន្ទីរពិសោធន៍ស្រាវជ្រាវតំបន់ឆ្នេរនិងដីសើមនៃITC បានទទួលជួប គណៈប្រតិភូជាន់មកពីLMI Lotus ដែលដឹកនាំដោយលោកស្រី Marine HEERMANN, Research Director at IRD ដើម្បីពិភាគ្សាអំពីកិច្ចសហការណ៍រវាង ITCនិងIRD និង USTH ជាពិសេសកិច្ចសហការលើការស្រាវជ្រាវតំបន់ឆ្នេរនិងសមុទ្រ ដោយដាក់ITCចូលជាសមាជិកនៃLMI Lotus និងចូលរួមគម្រោងដំណាក់កាលទី២នេះ។​

    កិច្ចពិភាគ្សានេះក៏បានបង្ហាញពីការគាំទ្រ និងចូលរួមលើគម្រោងបង្កើត មជ្ឍមណ្ឌលស្រាវជ្រាតំបន់ឆ្នេរ Coastal Research Center ដែលកំពុងរៀបចំដោយRICនិងគាំទ្រពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា។

    លទ្ធផលពីការប្រជុំ៖

    • បញ្ជូលITC ជាមួយសមាជិក LMI និងចូលរួមកិច្ចការស្រាវជ្រាវលើកម្មវិធីLotusដំណាក់កាលទី២
    • ជម្រុញបង្កើតCoastal Research Center និងបន្តផ្តល់ជំនួយបច្ចេកទេសនិងគម្រោងស្រាវជ្រាវរួមបន្ថែម
    • បង្កើតការផ្លាសប្តូររវាងអ្នកស្រាវជ្រាវរវាងស្ថាប័នទាំងបី និងបង្កើតកម្មវិធីស្សារួមគ្នាក្រោមមហាវិទ្យាល័យវារីសាស្រ្ត និងកម្មវិធីសិក្សានៅHSTH ដែលជាសកវិទ្យាល័យវៀតណាម-បារាំង
    • ចាប់ផ្តើមការសម្របសម្រួលអោយមានOceanic Data Collection Campaign ដោយប្រើកាប៉ាល់លើតំបន់ឆ្នេរនៃប្រទេសវៀតណាមនិងកម្ពុជា

    បន្ទាប់ពីបានពិភាគ្សាយ៉ាងផុលផុស លោកបណ្ឌិតនារយករងបានបង្ហាញកិច្ចគាំទ្រលើការងារសហប្រតិបត្តការ និងកិច្ចពិភាគ្សាបានបញ្ចប់នៅម៉ោង១២៖០៥នាទីថ្ងៃត្រង់។

  • Water Energy and Food Nexus Conference

    Water Energy and Food Nexus Conference

    Please Join us in The Water Energy and Food Nexus Conference on 20 March 2023 !!! We are so honor to have our special delegate from Nantes University, France, sharing you on the content of Water Energy and Food Nexus. This conference is to raise the awareness on the interdependence of water, energy, and food security and natural resources- water, soil and land- that underpin that security.

    Time: 9:00-11:00 AM

    Venue: Hall Conference A (ITC)

    Rigistration link: http://shorturl.at/mrCS4

  • ពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន សាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្បែរវិមានឈ្នះ~ឈ្នះ

    ពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន សាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្បែរវិមានឈ្នះ~ឈ្នះ

    (ITC-Phnom Pen)៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ក់ ង៉យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិត ប៉ូ គឹមថូ បានអញ្ជើញបច្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋានចំនួន ០១ខ្នង កម្ពស់ ០៩ជាន់ មាន ៩១បន្ទប់ នៅក្នុងសាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មហាវិថីឈ្នះ~ឈ្នះ ក្បែរវិមានឈ្នះ~ឈ្នះ លើផ្ទៃដីទំហំ ៥ហិកតា នៅ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់អគារនេះ ប្រើប្រាស់ថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដែលជាហិរញ្ញប្បទាននៃធនាគារពិភពលោក (WB)។ អគារនេះពិតជាមានសារៈសំខាន់ក្នុងការផ្តល់ជាជម្រកសមរម្យសម្រាប់ប្អូនៗនិសិ្សតដែលមានជីវភាពលំបាកនិងរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលនិយាយជារួម និងនិយាយដោយឡែកវាជាផ្នែកដែលមិនអាចខ្វះបានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃសកលវិទ្យាល័យក្នុងយុគ្គសម័យឌីហ្សីថលយើងនេះ។ ការសាងសង់គ្រោងនឹងបញ្ចប់ទាំងស្រុងនៅដំណាច់ខែមិថុនាឆ្នាំ២០២៤។

  • គម្រោងទាក់ទងនឹងប្រធានបទ Biodynamique Architecture Competition

    គម្រោងទាក់ទងនឹងប្រធានបទ Biodynamique Architecture Competition

    សូមចូលរួមអបអរដល់ក្រុមនិស្សិតតំណាងឲសាលាតិចណូមួយក្រុមដែលបានចូលរួមប្រកួតប្រជែងគម្រោងទាក់ទងនឹងប្រធានបទ Biodynamique Architecture Competition,
    សមាជិក្រុមមានចំនួន៦នាក់ដែលមកពីដេប៉ាតឺម៉ង់ទេពកោសល្យស្ថាបត្យកម្មឆ្នាំទី៤គឺ រស់ សម្បត្តិ, ហុង សុគុណ, សេង សៀកហ័រ, ម៉ៅ ម៉េងហួរ, កុច តុលា និង មាង ច័ន្ទនាគ.
    ក្រុមការងារធ្វេីគម្រោងនេះដោយ មានការរៀបចំទៅលេីកន្លែងអង្គុយសម្រាប់មេីលការសម្ដែង ហេីយត្រូវគិតទៅលេីប្រភេទរុក្ខជាតិនិងដេីមឈេីដែលត្រូវយកមកដាំ,ព្រមទាំងគិតដល់ការរចនាដំបូលដេីម្បីការពាកម្ដៅថ្ងៃនិងពេលភ្លៀងទៀតផង។ ចំពោះគម្រោងមួយនេះក្រុមនិស្សិតទាំងអស់ត្រូវធ្វេីការងារចំនួនពីរផ្អែក គឺកិច្ចការ Poster ទំហំ A0 ពីរផ្ទាំង និងត្រូវធ្វេីម៉ាកែត ។ បន្ទាប់ពីបញ្ចប់កិច្ចការទាំងអស់នេះហេីយ គ្រប់ក្រុមនិស្សិតទាំងអស់ត្រូវធ្វេីការធ្វេីបទបង្ហាញដេីម្បីការពារគម្រោងរបស់ក្រុម នៅថ្ងៃ ពុធ ទី ០៨ ខែ មិនា ឆ្នាំ ២០២៣ ដោយមានការចូលរួមពី ឯកឧត្ដមនាយក បណ្ឌិត ប៉ូ គីមថូ។
    ជាលទ្ធផលក្រុមដែលតំណាងឲសាលាតិចណូយេីងមួយក្រុមទទួលបានចំណាត់ថ្នាក់ លេខ៣ ក្នុងការប្រកួតប្រជែង នៅវិទ្យាស្ថានបារាំងនៅឆ្នាំ២០២៣នេះ ដែលមានសាលាចូលរួមដូច សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ ភូមិន្ទ និងវិចិត្រសិល្ប:។

  • អគារសិក្សាចំនួន២ខ្នង និងនិស្សិតជ័យលីភី៤៦១៧នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាសមិទ្ធិផលថ្មីនៃកម្ពុជា

    អគារសិក្សាចំនួន២ខ្នង និងនិស្សិតជ័យលីភី៤៦១៧នាក់នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាសមិទ្ធិផលថ្មីនៃកម្ពុជា

    នៅព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៤៦១៧នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងនិងពិព័រណ៌ កោះពេជ្រ។

    សម្តេចបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងការបណ្តុះបណ្តាលប្រកបដោយគុណភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះនិសិ្សតជ័យលីភាទាំងអស់។

    សម្តេចលោកបានជូនពរដល់ក្មួយៗទាំងអស់ និងលោកមានសុទ្ធិដ្ឋិនិយមថា ធនធានមនុស្សទាំងនេះពិតជានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចកម្ពុជាអោយទៅមុខបានលឿន។

  • សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”

    សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”

    សូមរីករាយស្តាប់កម្សាន្តបទ ”សម្តេចតេជោ អញ្ជើញជាអធិបតី សម្ពោធអគារ និងចែកសញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា”​ ព្រឹកស្អែកនេះត្រូវជា ថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ នឹងមាន ពិធីសម្ពោធអាគារសិក្សាចំនួនពីរខ្នង និងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

  • សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២

    សូមអញ្ជើញចូលរួម ទិវាសន្និសីទវិទ្យាសាស្រ្តលើកទី១២

    ក្រុមការងាររៀបចំកម្មវិធីសន្និសីទវិទ្យាសាស្រ្តលើកទី១២ មានកិត្តិយសសូមគោរពជម្រាបជូន និងគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និស្សិត ចូលរួមសន្និសីទវិទ្យាសាស្រ្តលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨-៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ សូមទទួលពត៍មានលម្អិតតាមរយៈឯកសារជូនភ្ជាប់ខាងក្រោម ឬចូលរួមក្នុងក្រុមតេលេក្រាម (Telegram) របស់យើងខ្ញុំតាមតំណខាងក្រោម៖
    https://t.me/+Lq25pNESJUI1ZTll

    The organizing committee of the 12th SCIENTIFIC DAY are pleased to invite all of you to join the 2-day event to be held on 8-9 June 2023 at the Institute of Technology of Cambodia.
    Please find the detailed information in the below documents. For more information, please join our telegram group via the link:
    https://t.me/+Lq25pNESJUI1ZTll

  • Welcome to CALOHEA Measuring and Comparing

    In the framework of the CALOHEA Erasmus+ project co-funded by the European Union, representatives of the institute of technology of Cambodia will host the first National Dissemination Meeting in Cambodia on 11th and 12th May 2023. The institutional team of ITC who participate in Civil Engineering Subject Area is composed of Dr. Po Kimtho, Dr. Han Virak, Mr. Ly Hav, Mr. Hash Chanly, Dr. Lim Sovanvichet, Dr. Phun Vengkheang, Dr. Bun Kimngun and Dr. Pouv Keangse. ITC has involved in exchanging our own curriculum and educational pratices with other asean universities in order to deliver 3 recognition mechanisms: Civil Engineering Qualification Reference Framework, Calculation of Student Workload, and Authentic Assessment. The project has brought 14 universities and 2 advisors together to share the national practices, identify weakness of the curriculums, make curriculum improvement in order that asean universities have trust in mobility of students.
    To learn more about the project, please visit the CALOHEA website at https://calohea.org/”