INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ

    សេចក្តីជូនដំណឹង (បន្ថែម) ស្ដីពីពិធីទទួលសញ្ញាបត្រ

    ទីចាត់ការសិក្សា វ.ប.ក សូមជម្រាបជូនដំណឹងដល់និស្សិតដែលបានបញ្ចប់ការសិក្សាដោយ ជោគជ័យ នៅក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដល់ ២០២១-២០២២ គ្រប់កម្រិត (បណ្ឌិត បរិញ្ញាបត្រ ជាន់ខ្ពស់ វិស្វករ បរិញ្ញាបត្រវិស្វកម្ម និងបរិញ្ញាបត្ររងវិស្វកម្ម) ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតជ័យលាភីទាំងអស់ត្រូវចុះឈ្មោះចូលរួម តាមរយៈតំណ https://etudiant.itc.edu.kh/graduate (ឬតាម QR Code ខាងក្រោម) ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។ សម្រាប់អ្នកដែលបានចុះឈ្មោះតាម តំណខាងលើរួច អាចមកជួលឯកសណ្ឋាននៅការិយាល័យសិក្សា (បន្ទប់ A-201) ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥:០០ល្ងាច។ កម្មវិធីលម្អិតនឹងជម្រាបជូននៅពេលក្រោយ។

    អាស្រ័យហេតុនេះ សូមនិស្សិតជ័យលាភីទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

    បញ្ជាក់៖ ព័ត៌មានផ្សេងៗ សូមទាក់ទងការិយាល័យសិក្សា វ.ប.ក. បន្ទប់លេខ A-201 ឬ តាមទូរស័ព្ទលេខៈ 016 659 535 / 012 683 4831

  • Erasmus+ KA1 Project at Foundation Year Department

    Erasmus+ KA1 Project at Foundation Year Department

    ដោយបានទទួលការឧបត្ថមគាំទ្រពីគម្រោង Erasmus+ KA1 ចាប់តាំងពីឆ្នាំ2018 រហូតដល់បច្ចុប្បន្ន គ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៃដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជាច្រើននាក់មានឱកាសបានចុះកម្មសិក្សាលើការងារពិសោធន៍រូបវិទ្យាដោយផ្ទាល់នៅដេប៉ាតឺម៉ង់ Mesures Physique នៃវិទ្យាស្ថាន IUT d’Orsay និងនៅដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័រូបវិទ្យា នៃសាកលវិទ្យាល័យប៉ារីសសាក្លេ (Université Paris-Saclay)  ក្នុងប្រទេសបារាំង។ ការចុះកម្មសិក្សានេះពិតតជាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់គ្រូបង្រៀនរូបវិទ្យារបស់យើងដូចជា៖

    – យល់ដឹងបន្ថែមអំពីការប្រើប្រាសឧបករណ៍ពិសោធន៍ថ្មី

    – ពង្រឹងនូវចំណេះដឹង និងភាពស្ទាត់ជំនាញលើការងារពិសោធន៍រូបវិទ្យាកម្រិតសាកលវិទ្យាល័យ

    – បណ្ដុះគំនិតច្នៃប្រឌិតក្នុងការបង្កើតការងារពិសោធន៍ថ្មីៗសមស្របតាមកម្មវិធីសិក្សាសម្រាប់និស្សិតឆ្នាំសិក្សាមូលដ្ឋានផ្នែកវិស្វម្ម

    – មានឱកាសបានស្វែងយល់ផ្ទាល់អំពីវប្បធម៌ អរិយធម៌ ដ៏រុងរឿងនៃអរិយប្រទេសក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសបារាំង

    យើងខ្ញុំជាគ្រូបង្រៀនផ្នែករូបវិទ្យាទាំងអស់គ្នា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានជួយសម្របសម្រួល និងលើកទឹកចិត្តដល់យើងខ្ញុំក្នុងការចូលរួមក្នុងគម្រោងនេះ និងសូមថ្លែងអំណរគុណដល់សហគមន៍អឺរុប និងសាកលវិទ្យាល័យ Paris-Saclay ដែលបានដែលបានផ្ដល់ឱកាសអោយយើងខ្ញុំបានចូលរួមក្នុងគម្រោងដ៏មានអត្ថប្រយោជន៍នេះ​។

    With the great support of the Erasmus+ KA1 project from 2018 to the present, many physics teachers of the Department of Foundation Year have had the opportunity to do hands-on internships in Physics experiments directly at the Mesures Physique Department of IUT d’Orsay and at the Department of Foundation Year of the Faculty of Physics at the University of Paris-Saclay in France. This internship has really provided many benefits to our physics teachers, such as:

    – Learn more about using new laboratory equipment

    – Strengthen knowledge and skills on university-level physics experiments

    -Cultivate creative ideas to set up new experimental works that are suitable for engineering curriculum in Foundation Year.

    – Have the great opportunity to learn firsthand about the glorious culture and civilization of European countries, especially France country.

    We, as physics teachers, would like to thank the direction board of the Institute of Technology of Cambodia for facilitating and encouraging us to participate in this project, and thank the European and the University Paris-Saclay, which gave us this great opportunity to participate in this beneficial project.

  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ជាមួយវិស័យឯកជន

    វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ជាមួយវិស័យឯកជន

    (ITC-Phnom Penh): នាព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ជាមួយដៃគូមកពីវិស័យឯកជន (the 5th ITC-Industry Consortium)។

    ឯកឧត្តមនាយកបន្ទាប់ពីបានជម្រាបជូនភ្ញៀវពីវឌ្ឍភាពរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសង្កត់ធ្ងន់ថាវិស័យឯកជនគឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ជាពិសេសដូចជាសាលាតិចណូជាដើម។ សហគ្រាសនិងរោងចក្រឯកជនគឺជាប្រភពដែលចង្អុលប្រាប់វិទ្យាស្ថាននូវចំនុចចន្លោះប្រហោង ដែលត្រូវបំពេញ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ “ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០នេះ ស្ថាប័នដែលផលិតធនធានមនុស្សត្រូវតែនៅជាមួយ ស្ថាប័នដែលស្រូបនិងត្រូវការធនធានមនុស្សយកទៅប្រើ (រោងចក្រសហគ្រាស)។ ធ្វើបែបនេះយើងអាចរៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យចំតម្រូវការជាក់ស្តែង”។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសហគ្រាស-រោងចក្រទាំងអស់ដែលបានតែងតែទទួលយកនិសិ្សតយើងចុះធ្វើកម្មសិក្សា ក៏ដូចជាការផ្តល់ការងារជូនពួកគាត់។

    បន្ទាប់មកកញ្ញាបណ្ឌិត អ៊ិន សុខនាង បានបង្ហាញជូននូវគម្រោងទាំងឡាយដែលសាលាតិចណូបាននិងកំពុងធ្វើជាមួយរោងចក្រសហគ្រាសដែលជាដៃគូ។

    នៅទីបញ្ចប់គឺជាការពិភាក្សានិងប្រមូលធាតុចូលថ្មីៗមួយចំនួន ដោយផ្ទាល់ត្រង់ទៅត្រង់មក ដើមី្បផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

  • Call for LBE Grant FY2023

    The JICA Project for Strengthening Engineering Education and Research for Industrial Development in Cambodia (JICA ITC-LBE Project) is pleased to open the call for research proposal for the 5th batch LBE Research Grant FY2023.

    The application deadline is January 15, 2023 (23:59 CST)
    http://lbe.itc.edu.kh/index.php/research-grant/

    Contact:
    Chiho Miyake (Ms.)
    Project Coordinator, LBE Project

  • គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    គណៈប្រតិភូមកពី Mines Alès បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (វបក-ភ្នំពេញ) ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូមកពី IMT Mines Alès ដឹកនាំដោយលោកស្រីសាស្រ្តចារ្យ Françoise ANDRE អ្នកសម្របសម្រួលទំនាក់ទំនងអន្តរជាតិ។ ក៏មានសាសស្រ្តាចារ្យពីររូបទៀត ពី IMT Mines Alès និង លោកសាស្រ្តាចារ្យមួយចំនួនទៀត នៃសាលាតិចណូ បានអញ្ជើញចូលរួមផងដែរ។

    ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ដិត បានជម្រាបដោយសង្ខេបពីប្រវត្តិនិងសកម្មភាពមួយចំនួនរបស់សាលាតិចណូ។ នាពេលនោះផងដែរ ឯកឧត្តមបានបញ្ញាក់ថា ដោយមានតម្រូវការថ្មីជាច្រើនពីទីផ្សារការងារ សាលាតិចណូត្រូវការពង្រីកខ្លួន និងបង្កើនចំនួននិសិ្សត។ ដូច្នេះហើយបានជាយើងតម្រូវអោយសាងសង់សាខាបន្ថែមនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងនៅវិមានឈ្នះ-ឈ្នះ។

    តំណាងគណៈប្រតិភូបានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបានកោតសរសើរចំពោះអ្វីៗដែលសាលាតិចណូបាននិងកំពុងធ្វើ។ លោកស្រីសាស្រ្តាចារ្យក៏បានជម្រាបថ្នាក់ដឹកនាំសាលាតិចណូថា ៖ វត្តមានរបស់វត្តមានរបស់គណៈប្រតិភូគឺមានបី៖ ១) ជ្រើសរើសនិសិ្សតទៅសិក្សានៅ IMT Mines Alès, ២) បង្រៀននិសិ្សត និង ៣) ពិនិត្យកិច្ចព្រមព្រៀងនៃស្ថាប័នទាំងពីរ។
    ជាលទ្ធផលក្នុងចំនោម បេក្ខជនឆ្នើម៦នាក់ មាននិសិ្សតជ័យលីភី៤នាក់ មកពីខាងដេប៉ាតឺម៉ង់ GIC។

    លោកស្រីបានបន្ថែមថា៖ និសិ្សតទាំងបួននាក់នេះ នឹងត្រូវបំប៉នភាសាបារាំងបន្ថែមពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ដើមី្បប្រឡងយកសញ្ញាបត្រ B1 ឬ B2 មុនពេលចេញដំណើរទៅប្រទេសបារាំង ក្រោមកម្មវិធី Co-diplôme នៃ ITC និង IMT Mines Alès។

    ជាការឆ្លើយតបឯកឧត្តមនាយកបានថ្លែងអំណរគុណចំពោះការសហការល្អរបស់ IMT Mines Alès និងបានឆ្លើយតបជាវិជ្ជមានចំពោះការអញ្ជើញឯកឧត្តមឱ្យទៅធ្វើទស្សនកិច្ចនៅទីនោះ នៅពេលវេលាសមស្របណាមួយ។