INSTITUTE OF TECHNOLOGY OF CAMBODIA

Category: News

  • ពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់រវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង IG Tech Group

    ពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់រវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង IG Tech Group

    (ITC-ភ្នំពេញ)៖ នាព្រឹកនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង លោក គឹម ពុធគីរី អគ្គនាយក ក្រុមហ៊ុន IG Tech Group បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

    កិច្ចសហប្រតិបត្តការនេះផ្ដោតសំខាន់ទៅលើចំនុច៣ធំៗ៖

    1. ឱកាសការងារសម្រាប់និស្សិតអគ្គិសនីដែលផ្ដល់ឲ្យដោយក្រុមហ៊ុន IG Tech Group
    2. ឱកាសសម្រាប់និស្សិតក្នុងកាអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការចូលរួមគម្រោងជាក់ស្ដែងរបស់ក្រុមហ៊ុន IG Tech Group ដូចជាគម្រោង Smart Watch និង គម្រោង Cryto-Card ជាដើម។ រួមជាមួយគ្នានេះ និស្សិតក៏នឹងបានរៀនមុខវិជ្ជាមួយចំនួនដែលបង្រៀនដោយអ្នកជំនាញពីខាងក្រុមហ៊ុន ជាពិសេសលើមុខវិជ្ជាជំនាញទន់។
    3. ការអនុវត្តគំរោងរួមគ្នា៖ ភាគគីទាំង ២ ក៏នឹងបង្កើតឲ្យមានគម្រោងស្រាវជ្រាវរួមគ្នា ដែលអាចនឹងឈានទៅដល់ការបង្កើតផលិតផលសម្រាប់ទីផ្សារ។

    លើសពីនេះ ភាគគីទាំង ២ នឹងបង្កើតឲ្យមានគម្រោង supply chain ជាមួយ ECAM LaSalle និង Cyber Security ជាមួយដេប៉ាតឺម៉ង់ GIC ។ ក្នុងឱកាសនេះ ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ ITC សម្រាប់ការស្រាវជ្រាវនាពេលអនាគត។

  • The 30th Meeting of the Board of Trustees

    The 30th Meeting of the Board of Trustees

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣០របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល។

    គោលបំណងសំខាន់គឺនៃកិច្ចប្រជុំនេះគឺដើមី្បពិនិត្យនិងអនុម័ត សំណើរបស់ CONSORTIUM INTERNATIONAL ពាក់ព័ន្ធនឹងការកែប្រែកម្មវិធីសិក្សា និងការសុំបើក Option ឬ ដេប៉ាតឺមង់ថ្មី សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

    អ្នកចូលរួមជាតិនិងអន្តរជាតិ ដោយផ្ទាល់និងពីចំងាយ សរុបទាំងអស់ ៤៨នាក់។

    (ITC-Phnom Penh) : Dans la matinée du 16 juin 2022, l’Institut de technologie du Cambodge a tenu sa 30ème réunion du conseil d’administration, présidée par Lok Chumteav PhoeuRng Sackona, ministre de la Culture et des Beaux-Arts et présidente du conseil d’administration.

    L’objectif principal de cette réunion est d’examiner et d’approuver la proposition du CONSORTIUM INTERNATIONAL d’appui à l’ITC, en termes du programme d’études et de la demande d’ouverture d’une nouvelle option ou d’un département pour l’année académique 2022-2023.

    Le nombre de participants nationaux et internationaux, en présentiel et en ligne est de 48 personnes.
    —————————————————————————–

    (ITC-Phnom Penh): On the morning of June 16, 2022, the Institute of Technology of Cambodia held its 30th Meeting of the Board of Trustees, chaired by Lok Chumteav PHOEURNG Sackona, Minister of Culture and Fine Arts and president of the Board of Trustees.

    The main objective of this meeting is to review and approve the proposal of the INTERNATIONAL CONSORTIUM to support ITC, in terms of the study program and the request for opening a new option or a department for the academic year 2022-2023.

    The number of national and international participants, face-to-face and online, is 48 people.

  • សិក្ខាសាលា ស្ដី ពី  ការហាមឃាត់ការប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់

    សិក្ខាសាលា ស្ដី ពី ការហាមឃាត់ការប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់

    វបក -ភ្នំពេញ ៖ ថ្ងៃ សុក្រ ១១កេីត ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹង ថ្ងៃ ទី ១០ ខែ មិថុនា ឆ្នាំ ២០២២ លោក សូយ ទី នាយក រង វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា និង ជា ប្រធាន ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ប្រចាំ វបក បាន ដឹកនាំ សមាជិក សមាជិកា ក្រុម ការងារ យុវជន ស្ម័គ្រ ចិត្ត សសយក ចូលរួម សិក្ខាសាលា ស្ដី ពី ការ ហាម ឃាត់ ការ ប្រើប្រាស់ ការ ផ្សព្វផ្សាយ ពាណិជ្ជកម្ម ការ តាំង លក់ ផលិតផល ថ្នាំ ជក់ និង កិច្ច សហការ ជាមួយ ឧស្សាហកម្ម ថ្នាំ ជក់ ដែលបាន ប្រារព្ធ ធ្វើ នៅ សាល សន្និសីទ អគារ A នៃ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា ដែល មាន និស្សិត ចូល រួម ក្នុង កម្មវិធី ចំនួន ២៥៨នាក់ ។

  • ទស្សនកិច្ចលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌានៅសាលាតិចណូ

    ទស្សនកិច្ចលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌានៅសាលាតិចណូ

    (ITC-ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការពិភាក្សាផ្តោតសំខាន់លើអនុស្សរណៈនៃការយោគយល់គ្នារវាង ITC និង Spio Analytic (លើផ្នែកជួសជុលបេតិកភណ្ឌ)។ បច្ចុប្បន្ននេះ នាយកដ្ឋានស្ដារបេតិកភណ្ឌមានគម្រោង «សាកល្បងសម្រាប់ការថែរក្សាប្រាសាទអង្គរវត្តតាមឌីជីថល»។ ពួកគេស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាតិក្នុងប្រទេសកម្ពុជា។ ដោយសា ITC គឺជាវិទ្យាស្ថានដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងប្រទេសកម្ពុជា ដែលផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យធំៗក្នុងតំបន់ និងអន្តរជាតិ បានជា Spio Analytic មានបំណងចង់ក្លាយជាដៃគូ។ គឺតាមរយៈ MoU នេះហើយដែល Spio Analytic និង ITC អាចធ្វើការរួមគ្នាសម្រាប់ការសហការស្រាវជ្រាវ អាហារូបករណ៍ និងការបណ្តុះបណ្តាល។ ក្នុងឱកាសនេះ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការភ្ជាប់ទំនាក់ទំនងរវាង ITC ជាមួយក្រុមហ៊ុនឥណ្ឌា សម្រាប់កិច្ចសហការស្រាវជ្រាវនាពេលអនាគត។ លើសពីនេះ លោកជំទាវឯកអគ្គរដ្ឋទូតលើកទឹកចិត្តនិស្សិត ITC ឱ្យដាក់ពាក្យសុំអាហារូបករណ៍ឥណ្ឌា ជាពិសេសក្នុងវិស័យព័ត៌មានវិទ្យា។

  • សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science) បំពេញឱ្យគ្នាទៅវិញទៅមក

    សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science) បំពេញឱ្យគ្នាទៅវិញទៅមក

    (ITC-Phnom Penh)៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលជួបគណៈប្រតិភូមកពីវិទ្យាស្ថានបារាំងនៅកម្ពុជា ដឹកនាំដោយលោក Valentin Rodriguez អនុព័ន្ធវប្បធម៌នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងជានាយករងវិទ្យាស្ថានបារាំងកម្ពុជា(Institut Français au Cambodge-IFC) បានអញ្ជើញមកធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

    លោក Valentin Rodriguez បានបញ្ជាក់ថាគោលបំណងនៃកិច្ចសហប្រតិបត្តិការរវាង IFC-ITCគឺចង់ពង្រឹងសកម្មភាពមួយចំនួនដើមី្បផ្សារភ្ជាប់សិល្បៈនិងវិទ្យាសាស្រ្ត (Art & Science)។ ក្នុងន័យនេះ IFC ចង់សិក្សាថាតើអ្វីខ្លះដែល IFC-ITC ដើមី្បធ្វើឱ្យនិសិ្សតតិចណូអាចច្របាច់សិល្បៈបញ្ចូលទៅក្នុងជំនាញរបស់ខ្លួន។ ជាឧទាហរណ៍ ការស្រាវជ្រាវមួយ រវាងលោក Yann Charles មកពី Université Paris 13 និងអ្នកស្រាវជ្រាវនៃដេប៉ាដឺម៉ង់ឧស្សាហកម្មនិងមេកានិច នៃសាលាតិចណូ (Dr. NGUON Kollika) ដែលចង់ផ្គុំឡើងវិញរូបចម្លាក់សំខាន់ៗ (វត្ថុបុរាណ) ដែលបានបែកបាក់។ នេះគឺជាភាពដែលមិនអាចខ្វះបានរវាងសិល្បៈនិងវិទ្យាសាស្រ្ត។

    ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានផ្តល់ភារកិច្ចនេះឱ្យក្រុមការងាររៀបចំអនុសារណៈនៃការយោគយល់គ្នា ដើមី្បចាប់ផ្តើមកិច្ចសហប្រតិបត្តិការ។

  • ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណ បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណ បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

    (ITC-Phnom Penh): នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia, គ.ទ.ក. ACC) ដឹកនាំដោយ លោកបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការរង និងជាប្រធានក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា នៃគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា បានអញ្ជើញមកប្រមូលធាតុចូលមួយចំនួន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបំណងវិភាគវាយតម្លៃសាកល្បង ការដឹកនាំ ការបង្រៀន ការស្រាវជ្រាវ និងការរៀន។

    បន្ទាប់ពីលោកអគ្គនាយករងបានបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងនៃបេសកកម្មនេះ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះវត្តមាន នៃគណៈប្រតិភូរបស់គ.ទ.ក.។ ឯកឧត្តមនាយក បានជម្រាបជូននូវរចនាសម្ព័ន្ធគ្រប់គ្រង អភិបាលកិច្ច និងសក្តានុពលរបស់តិចណូមួយចំនួនទៀត ដែលញ៉ាំងអោយសាលាតិចណូស្មើមុខស្មើមាត់ជាមួយដៃគូអន្តរជាតិ។

    ឯកឧត្តមនាយកក៏បានជូនពរសូមឱ្យការងារវាយតម្លៃសាកល្បងនេះទទួលបានជោគជ័យ។

  • ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាព

    ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាព

    (ITC-Phnom Penh) : នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារស្រាវជ្រាវរបស់ Institut de Recherche pour le Développement (Prof. Pierre Czernic (université de Montpellier),
    Dr. Marie Liesse Vermeire (CIRAD), Jamel Aribi (technicien IRD), និងលោក Dr. Stéphane BELLAFIORE (IRD), ក្រោមគម្រោង៖ JEAI HEALTHY RICE បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីវឌ្ឍភាពរបស់គម្រោង ជូនឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ។ JEAI HEALTHY RICE គឺជាគម្រោងមួយដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០១៩ និងបញ្ចប់នាចុងឆ្នាំ២០២២នេះ។

    គួររំលឹកថា គោលបំណងរបស់អ្នកស្រាវជ្រាវនៃ JEAI HEALTHYRICE គឺដើម្បីកំណត់ប្រព័ន្ធស្រូវកសិកម្មចម្រុះដែលអនុញ្ញាតឱ្យមានការកើនឡើងនៃសុខភាពដី និងរុក្ខជាតិ និងការថយចុះនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងការកើតឡើងរបស់វាជាសំណល់នៅក្នុងផលិតផលប្រើប្រាស់។ វិធីសាស្រ្តពហុជំនាញរបស់យើងនឹងកំណត់ការអនុវត្តន៍កសិកម្មល្អបំផុតដែលសមស្របជាមួយបទប្បញ្ញត្តិ និងទីផ្សារថ្នាំពុល ដែលនឹងត្រូវបានផ្សព្វផ្សាយដល់កសិករសម្រាប់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាពបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

    JEAI HEALTHY RICE មានការចូលរួមពីសាកលវិទ្យាល័យចំនួន៣៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ព្រមទាំង IRD, CIRAD។

  • (ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។

    (ITC-Phnom Penh): នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ បានទទួលស្វាគមន៍លោកលោកស្រី Rebekah Bell ប្រធានអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិថ្មី ប្រចាំនៅកម្ពុជា (The New Country Representative of the Food and Agriculture Organization of the United Nations-FAO)។

    ឯកឧត្តមនាយកបានជម្រាបភ្ញៀវដោយសង្ខេបអំពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងបានរំលេចមហាវិទ្យាល័យទំង៥ ក៏ដូចជា Research Units ទាំង៥របស់គ្រឹះស្ថានអប់រំឧត្តមសិក្សាមួយនេះ។

    លោកបណ្ឌិត អោ ច័ន្ទម៉ូលី កញ្ញាបណ្ឌិត អ៊ិន សុខនាង និងលោកស្រីបណ្ឌិត តាន់ រស្មី បានរៀបរាប់ពីគំរោងសំខាន់ៗដែលសាលាតិចណូបាននិងកពុងធ្វើ ដូចជា៖ Satreps Project 1 & 2, CAPFISH Capture Project with UNEDO, គម្រោងជាមួយ CAVAV Innovation in Agriculture, Khmer Enterprise ។ល។

    លោកស្រី Rebekah Bell បានសម្តែងនូវការរីករាយ ចំពោះអ្វីៗដែលបានលើកឡើងដោយវាគ្មិនរបស់សាលាតិចណូ និងបញ្ជាក់ថាគោលបំណងធំរបស់យើង (FAO)ចង់ឃើញការដាក់ឱ្យមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពអាហារជាលក្ខណៈជាតិ។ ចំពោះបេសកកម្មមួយនេះ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា មានសុទិត្ថិនិយមនិងសង្ឃឹមថាជាមួយសាលាតិចណូ ដែលមានសម្ភារ បទពិសោធន៍ និងធនធានមនុស្ស និងដៃគូផ្សេងៗទៀត ដូចជាក្រសួងធនធានទឹក និងឧតុនិយម អាចរួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាពអាហារនិងទឹក នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។

    យើងនឹងសុំឱ្យមានការជួបគ្នាលើកក្រោយទៀត ដើមី្ពជជែលពិភក្សាលំអិតទៅលើព្រំដែននៃកិច្ចសហប្រតិបតិ្តការ។

    ឯកឧត្តមនាយកអរគុណចំពោះការជ្រើសរើសសាលាតិចណូជាដៃគូសហាការ និងក៏បានយល់ព្រមស្វាគមន៍ជានិច្ចអង្គការFAOនិងត្រៀមសហការ ដើមី្បបុព្វហេតុរួមគ្នា គឺការកសាងប្រព័ន្ធសុវត្តិភាពអាហារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។